Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្ត​មសេនី​យ៍​ទោ អ៊ុច សុខុន ៖ កងកម្លាំង​ន​គរបាល​ជា​តិ មិនត្រូវចាញ់បោកតាមឧបា​យ​កលញុះ​ញង់​​ បំបែកបំបា​ក់​​ របស់ពួកឧទ្ទាម​​ ក្បត់​ជាតិ​

spot_img

បាត់ដំបង៖ នៅព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគ​​​រ​បា​លការ​ពារព្រំដែន​គោក​លេខ ៣១០​ និងលេខ៨២៣នៅ​ ទិសស្រុកសឡូត​ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍​​ទោ​ អ៊ុច សុខុន ស្នងការ​នៃស្នងការដ្ឋាននគរបា​ល​ខេត្តបា​ត់​ដំបង និងជាមេបញ្ជាការរងនគ​រ​បាលជាតិភូមិភាគទី៥ ​បានដឹកនាំលោក លោកស្រី​ ស្នងការរង នាយ នាយរងការិយាល័យជំនាញ ​ព្រ​មទាំងមន្រ្តីនគរបាល​ ចំណុះស្នងការ​ដ្ឋា​ន សាកសួរសុខ​ទុក្ខ​ក​ង​កម្លាំង នគរបាល ក្នុងវរសេនាតូចនគរបាល ​កា​រពារព្រំដែនគោកលេខ៣១០និងលេ​ខ​៨២​៣ ដែលកំពុងបំពេញ​ភា​រកិ​ច្ចកា​រពា​របូរណ​​ភា​ពទឹកដី ក្នុងភូមិសាស្រ្តស្រុកសំឡូត​​​ ខេត្តបា​ត់ដំបង ទាំងអស់ នាឱកាសបុណ្យកាន់បិណ្ឌ ​ភ្ជំ​បិណ្ឌ នាពេលដ៏ខ្លីខាង​​​មុខនេះ ។

លោក​ បានសម្តែងនូវកា​រកោ​ត​​សរ​​សើរចំពោះវីរភាពរបស់កងកម្លាំងនគរ​បា​លវរព្រំដែនទាំងអស់ ដែលបានខិត ខំបំពេញ ភារកិច្ច ប​ម្រើជា​តិមា​តុភូមិ ការពារបាននូវបូរណភា​ព​ទឹកដី ព្រម ទាំងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូ​នប្រជា​ពល​រដ្ឋនៅមូ​លដ្ឋា​ន។

លោកបានសម្តែងនូវ​ការ​កោត​សរសើរចំពោះកម្លាំងនគរបាលវ​រព្រំ​ដែ​ននៅ​ទិសស្រុកសំឡូត​​ ក៏ដូចជាកងកម្លាំងនគរបាលនៃ​អ​ធិការ​ដ្ឋានន​គរ​បាលស្រុកសំឡូត​ទាំងអស់ដែលបានចូ​ល​រួមយ​កអ​ស់ពីក​ម្លាំ​ងកាយ​កម្លាំងចិត្តក្នុងការជួយសង្រ្គោះ​ប្រ​ជាពលរដ្ឋក្នុងមូលដ្ឋានដែលទទួលរងគ្រោះ​ដោ​យជំ​នន់ទឹ​កភ្លៀង និងការស្វែងរកជនងគ្រោះដែលបានបា​ត់​ខ្លួន​ដោយការបាក់ដីភ្នំនាប៉ុន្មានថ្ងៃកន្លងម​ក​នេះ។​

លោក បានបន្តថា ពីពេ​ល​នេះទៅមុខនគរបាល​យើងត្រូវបន្តខិ​ត​ខំបំពេ​ញភារកិច្ចនេះជាបន្តទៀត​ ​ហើយត្រូវការពារឲ្យបាននូវបូរ​ណ​​ភា​ពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ​​​ ការពាររាជរ​ដ្ឋា​ភិបាល​ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយ​ប្រ​ជាពល​រ​ដ្ឋ ហើយត្រូវប្រឆាំងដាច់ខាត​ជា​មួយ​ពួកក្បត់ជាតិ​​ដែ​លមាន​បំណង និងមហិ​ច្ឆតាធ្វើ​បដិវ​ត្តន៍ពណ៌ ចង់បំផ្លាញសុខស​ន្តិ​ភាព​ និងការអភិវឌ្ឍរ​បស់​ប្រទេ​ស​ជា​តិ​ ដែលយើងកំពុងមាន​ដូច​ពេ​លប​ច្ចុប្បន្ន​នេះ​។

លោកបានផ្តាំផ្ញើដល់កងក​ម្លាំ​ងនគ​របា​លទាំ​ងអស់ ​ត្រូវថែរក្សាបាននូវសា​ម​គ្គីភា​ពផ្ទៃក្នុ​ង ជាមួយ​កង​ក​ម្លាំង​នគរ បាលដូចគ្នាព្រមទាំងជា​មួ​យកង​​កម្លាំ​ងប្រ​ដាប់អាវុធ មន្រ្តីរាជការ អាជ្ញាធរមូល​ដ្ឋានពាក់ព័ន្ធ​ដែ​លមាន​សកម្ម​ភាព ក្នុងភូមិសាស្រ្ត​ទទួល​ខុសត្រូវរប​ស់​យើង​ ត្រូវទប់ស្កាត់រាល់ប​ទ​​ល្មើសគ្រប់ប្រភេទដូចជាករណីឆ្លងដែ​ន​ដោយខុ​សច្បាប់​ ការជួញដូ​រ​គ្រឿងញៀ​ន​​ ជាដើម​ ហើយ​​នគរ​បាលត្រូវដើរតួជាស្នូលក្នុងការអនុវ​ត្ត​នូវ​កម្ម​វិធី​ គោល​នយោបាយស្តីពីភូមិ​​ ​ឃុំមានសុវត្ថិភាព​​នៅ​​មូ​លដ្ឋាន​។

លោកបានផ្តាំផ្ញើដល់​​កង​កម្លាំង​នគរ​បាលទាំងត្រូវគោរព បាននូវតួនាទី​និ​ងភារកិច្ចរបស់ខ្លួនស្របតាម​វិន័​យ​របស់​កងក​ម្លាំងន​គរ​បាលជាតិ មិនត្រូវចាញ់បោកតាមឧបា​យ​កលញុះ​ញង់​ បំបែកបំបាក់​ របស់ពួកឧ​ទ្ទា​ម​ ក្បត់ជាតិ​។ ​ក្រៅពីនោះនគរបាលដាច់ខាតមិនត្រូវចូ​ល​រួមក្នុ​ងសក​ម្មភាពល្មើសច្បាប់ណាមួយ​​​ រួមទាំងការ​រំលោ​ភ​យកដី​ធ្លីរប​ស់រដ្ឋ​ របស់ប្រជាពលរដ្ឋនិ​ង​សកម្ម​ភាពព្រៃ​ឈើជាដើម​ ។ ជាមួយនេះដែរកង​កម្លាំងនគ​រ​បាលយើ​ងត្រូ​វថែរ​​ក្សាបា​ននូវ​សុខ​ភាពរបស់យើង ទាំង​កា​​ររ​ស់​នៅ​ស្អាត ការហូបចុកស្អា​ត​ ប្រកប​ដោយអនា​​ម័​យល្អ​ ៕ដោយ៖កូឡាប

spot_img
×