Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការប​ង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន

spot_img

ខេត្តស្វាយរៀងៈ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និង​ជាប្រធា​នលេ​ខាធិកា​រដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិ​ត្យ​គ្រឿងញៀ​នខេត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះបានអញ្ជើញជាអធិ​ប​តក្នុង​កិច្ចប្រជុំផ្សព្វផ្សា​យស្ដីពី ”យុទ្ធ​នាកា​រ​បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនតាម​ប​ណ្ដោយព្រំ​ដែន និងកិច្ចប្រជុំផ្សព្វផ្សាយស្ដី​ពី​ការប​ង្កើតភូមិ ឃុំ/សង្កាត់ ស នៅតាមព្រំដែន (ក​ម្ពុជា​-វៀតណាម)“ នាសាលប្រជុំវរសេនាតូច​នគ​របាល​ព្រំដែន​គោក​៦១១ (ព្រំដែនខាងជើ​ង​) ។

លោកអ​ភិបាលរងខេត្តក៏បានផ្តល់អនុ​សា​សន៍មួ​យចំ​នួន​ដូចជា ទី១.​សូមប​ងប្អូនប្រជាពលរដ្ឋទាំងអ​ស់​ស្វែង​យល់ ឱ្យបានច្បាស់អំពីគ្រឿ​ង​ញៀន​ ហើយត្រូវចាត់ទុ​ក​ថាបញ្ហា​គ្រឿងញៀ​ន គឺជាបញ្ហារបស់យើងទាំ​ង​អស់​គ្នា ពីព្រោះក្នុងពេល ដែលក្រុមគ្រួសារអ្នក​ដ​ទៃ កំពុងប្រឈមជាមួយ​នឹ​ងប​ញ្ហានេះ​ ក្រុមគ្រួសាររបស់យើងក៏​អា​ច ​បាននិងកំពុងជួបប្រទះនឹ​ង​បញ្ហាដូ​ចគ្នា​នេះដែ​រ។ ម្យ៉ាងទៀ​តមិន​ត្រូវ​ឆ្លៀត ឱកា​សកេងប្រវ័ញ្ចយក​ផលចំណេញពីសកម្មភាពប្រើ​ប្រា​ស់ ជួញដូរគ្រឿងញៀន​ដូ​ចជា ជួលបន្ទប់ ជួលទីតាំង ឬទទួលផ្ញើម៉ូតូ​ ​ឬមធ្យោ​បាយ​ផ្សេ​ងៗ ។ ទី២.ចំពោះមាតាបិតា ត្រូវពង្រឹងការទទួលខុសត្រូ​វ​ថែមទៀត ក្នុងការអប់រំ ណែនាំ​ ថែទាំ និងត្រួតពិនិត្យឱ្យបានជា​ប្រ​ចាំ ដើម្បីឱ្យកូនចៅចៀសឆ្ងាយពីគ្រឿ​ង​ញៀន​។ ក្នុងនោះ ត្រូវចេះស្វែងយល់ពីកូន​ចៅ​ ដោយត្រូវធ្វើការស្តាប់ ​សង្កេត និងការផ្លាស់ប្តូរឥ​រិ​យាបទ​រប​ស់កូនចៅ ។ ទី៣.គណ:កម្មាធិការត្រួតពិ​និ​ត្យគ្រឿង​ញៀនក្រុ​ង ស្រុកត្រូវតែរៀបចំ ​និ​ងពង្រឹង យន្តការសម្រាប់​កា​រងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ងញៀន ឲ្យសមស្របតាម​តួ​នាទី ពាក់ព័ន្ធ និងការទទួល​ខុ​សត្រូវ​រប​ស់ខ្លួន ដើម្បីឲ្យការអនុវត្តផែនការស​ក​ម្មភាព​យុ​ទ្ធនាការ ប្រយុទ្ធ ប្រឆាំងគ្រឿង ញៀនខុសច្បាប់ ​លើ​កទី៤ ឲ្យបានល្អប្រសើរ ។​ ទី៤.គណ:កម្មាធិការត្រួតពិនិ​ត្យ​គ្រឿង​ញៀនក្រុ​ង ស្រុក ត្រូវយកចិត្តទុកដាក់អនុ​វ​ត្តន៍ឲ្យមាន​ប្រសិទ្ធ​ភាពនូវបទបញ្ជាលេខ ០១ ស្តីពីការពង្រឹងវិធា​ន​ការ ប្រយុទ្ធប្រឆាំងគ្រឿង​ញៀន និងគោលនយោបាយ​ភូ​មិ ឃុំមានសុវត្ថិភាព និងគោលនយោបា​យ​ភូ​មិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ​ព្រមទាំ​ងផែ​នការ និងវិធានការផ្សេង​ៗ​ទៀតរ​បស់រា​ជរដ្ឋាភិបាល ដោយត្រូវរៀបចំឲ្យមានយន្ត​កា​រច្បាស់​លាល់ពី​ថ្នា​ក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងផែនការ សកម្ម​ភាព​ប្រចាំ​ឆមាស និងឆ្នាំច្បាស់លាស់ ហើយធ្វើការអនុវត្តឲ្យ​បា​នជាប្រចាំ​ ដើម្បីឲ្យ​ការ​ ទ​ប់ស្កាត់កា​ររី​ករា​លដាល នៃបញ្ហាគ្រឿងញៀនទៅដល់​មូ​លដ្ឋា​ន និងទីជនបទ កាន់តែមាន ប្រ​សិទ្ធភា​ព ៕ ដោយ៖ វ៉ៃកូ

spot_img
×