Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលក្រុងភ្នំពេញ ដាក់បទបញ្ជា ចាប់ខ្លួន​មន្ត្រីប៉ូលិស ដែលធ្វើ​ការបា​​​​ញ់​បោះ​​សេ​រី​

spot_img

ភ្នំពេញ៖ លោកស ថេត បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ ត្រូវចាប់ខ្លួនមន្ត្រីប៉ូលិសរូបណា​ ដែលធ្វើការបា​​ញ់​បោះ​សេរី​ នាំ​យ​កមកស្នងការដ្ឋាន​នគ​រ​បា​លរាជ​ធានីភ្នំ​ពេញ និងអនុវ​ត្តន៍តាមនីតិ​វិធីច្បាប់ ។

ស្នងកា​រដ្ឋា​ននគ​របាល​រាជ​ធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្សាយព័ត៌មាន​នៅលើទំ​ព័​រហ្វេស​ប៊ុក​របស់ខ្លួនថា “​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរ​បា​លរាជ​ធានីភ្នំ​ពេញ បានធ្វីការបញ្ជាដោយ​ផ្ទា​ល់ទៅកា​ន់លោក លោកស្រីស្នងកា​រង នាយ នាយរងការិយាល័​យ​ អធិការ អធិការរង និងនាយប៉ុស្តិ៍​ទាំ​ងអ​ស់ ត្រូវចាត់វិធានការណ៍ជាបន្ទាន់​ បើក្នុ​ងករ​ណីមានមន្ត្រីប៉ូលិសរូបណា​ធ្វើការបា​ញ់បោះ​សេរី​ ត្រូវចាប់ខ្លួនដើម្បីនាំយ​កមកស្នងការដ្ឋាននគរ​បា​លរាជ​ធានីភ្នំ​ពេញ និងអនុវ​ត្តន៍តាមនីតិវិធីច្បាប់ ​មិន​ត្រូវ​ទុកឲ្យខូចឈ្មោះដល់មន្ត្រីនគរបាល​ទូ​ទៅឡើយ”៕ដោយ៖កូឡាប

 

spot_img
×