Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​អោយ​មន្ត្រីនគរបាល​នៅជាប់​មូលដ្ឋាន​ ត្រូវ​ក្តាប់​សភាព​ការណ៍អោយ​បាន​ចំពោះ​សកម្មភាព​របស់​ក្រុម​ជន​អមិត្ត​ដែលមាន​គោលបំណង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​

spot_img

​តាកែវ​ ៖ លោក​ឧ​ត្ត​ម​សរ​នី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានធ្វើការ​ជំរុញ​ទៅលើ​មន្ត្រីនគរបាល​ដែល​ឈរ​ជាប់​នៅតាម​មូលដ្ឋាន ត្រូវ​សិក្សា និង​ក្តាប់​ពី​សភាពការណ៍​អោយបាន ចំពោះ​ក្រុម​ជន​អមិត្ត ដែលមាន​ចេតនា​គៀងគរ​ប្រជាពលរដ្ឋ​ប្រឆាំង និង​រាជរដ្ឋាភិបាលស្របច្បាប់​ដែល​កើតឡើង​ចេញពី​ការបោះឆ្នោត ។ លោកស្នងការ​បាន​បន្ត​ថា សកម្មភាព​របស់​ជន​អមិត្ត បានធ្វើ​ចលនា​ជាច្រើន ប្រឆាំង​ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជារ​បស់​យើង នៅ​ផ្នែក​ខាងក្រៅ​នៃ​ប្រទេស ដូចជា​ធ្វើការ​ញុះញុង គៀងគរ​គ្នា ធ្វើការ​រារាំង​អ្នកវិនិយោគ​ក្រៅប្រទេស​មិន​អោយមក​វិនិយោគ​នៅក្នុង​ស្រុក ដែល​ចលនា​នេះ ជា​ចេតនា​មួយ​ក្នុង​គោល​បំណង​ប្រឆាំង​ជាមួយនិង​រាជរដ្ឋាភិបាល​ស្របច្បាប់ ។​

​ថ្លែង​បែបនេះ​ក្នុងពេលដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរ​បាន​ខេត្តតាកែវ ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​របស់​ស្នងការ​ខេត្ត ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បានបញ្ជាក់​យ៉ាងច្បាស់​ថា ដើម្បី​ទុបទល់​ជាមួយនិង ការគ្រោង​ធ្វើ​ផែន​ការ​របស់​ជន​អមិត្ត កងកំលាំង​ទាំងអស់​ដែលជា​នគរបាលជាតិ ត្រូវតែមាន​ការទទួល​ខុសត្រូវ​ខ្ពស់ លើ​ការ​ប្រចាំ​បញ្ជា ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ត្រៀម​ទប់ទល់ រាល់​សកម្មភាព ដែល​អាច​កើតមានឡើង អំពី​សកម្មភាព​របស់​ជន​អមិត្ត ដែលជា​ចេតនា​មួយ​ធ្វើអោយ អសន្តិសុខ​ក្នុងសង្គម និង​អ​សណ្តាប់ធ្នាប់​សាធារណៈ ដូច្នេះ​ក្នុងនាម​យើង​ជា​នគរបាល ដែលមាន​ភារៈកិច្ច​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវតែ​បង្ក្រាប និង​ឃាត់ខ្លួន​ភ្លៀម ៗ ចំពោះ​ក្រុម​អមិត្ត​ណា​ដែល​បង្កើតអោយមាន​សក​ម្ម​ភាព​បែបនេះ ក្នុង​គោលបំណង​ប្រឆាំង​និង​រាជរដ្ឋាភិបាល ស្របច្បាប់ ៕ ដោយ ៖ តាកែវ​

spot_img
×