Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ទឹកភ្លៀង​វាយប្រហារ​បណ្តាលឱ្យ​ដីភ្នំ​បាក់​សង្កត់ សមត្ថកិច្ច​ចម្រុះ​ស្រាវជ្រាវ​រកឃើញ​មនុស្ស​ម្នាក់​ចុងក្រោយ​ហើយ តែ​ក្លាយជា​សព​

spot_img

​បាត់ដំបង​៖ ករណី​មាន​ពលរដ្ឋ​៧​នាក់ បាន​ចូលទៅ​ក្នុងព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ហើយ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាលឱ្យ​ដីភ្នំ​បាក់​សង្កត់ ក្នុងនោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួចខ្លួន ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​បាត់​ខ្លួន រហូតមកដល់​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ​បាន​ស្រាវជ្រាវ​រកឃើញ​មនុស្ស​ទាំង​២​នាក់​ដែល​បាត់​ខ្លួន​នោះ​អស់ហើយ ដោយ​ម្នាក់​នៅមាន​ជីវិត ដោយ​គ្រាន់តែ​រងរបួស និង​ម្នាក់ទៀត​បាន​ស្លាប់​។​

​សូមបញ្ជាក់ថា រដ្ឋបាល​ស្រុក​សំឡូត នៅ​ថ្ងៃ​សុក ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ បាន​សេចក្តី​លិខិត​មួយ​ដោយ​សូម​គោរព​ជូន​​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ពី​របាយការណ៍ ស្តីពី​ការបាត់​ខ្លួន​ប្រជាពលរដ្ឋ​ឈ្មោះ ផាន់ រឺ នៅ​ឃុំ​តា​តោក ស្រុក​សំឡូត ។​

​អភិបាលស្រុក​សំឡូត លោក សើ សា​វ៉េ​ត បាន​ថ្លែងថា សូម​គោរព​ជម្រាបជូន លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មេត្តា​ជ្រាបថា ប្រជាពលរដ្ឋ​ឈ្មោះ ផាន់ រឺ ដែល​បាន​បាត់​ខ្លួន ក្នុងចំណោម​ប្រជា​ល​រដ្ឋ ២​នាក់ ដែល​បាន​រកឃើញ កាលពី​ម្សិលមិញ​នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ រហូតមក ដល់​រសៀល​នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំងចម្រុះ​ដែល​បាន​ចុះទៅ​ស្វែងរក​បន្តទៀត នៅក្នុង​ទឹកដី​ថៃ​បាន​ជួប​ហើយ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ គឺ​បុរស​ដែល​ឈ្មោះ ផាន់ រឺ អាយុ ២០​ឆ្នាំ នេះ​បាន​ស្លាប់ ហើយ​សព​មាន​សភាព​ហើម ស្អុយ រលួយ​បាត់ទៅហើយ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមគ្រួសារ​សព និង​សាច់ញាតិ​បានសម្រេច​ទៅ​បូជាសព នៅ​ទីតាំង​ដែល​កងកម្លាំង​បាន​រកឃើញ គឺ​នៅលើ​ទឹកដី​ប្រទេស​ថៃ រួច​​ហើយ ទើប​យក​ឆ្អឹង​មក​ធ្វើបុណ្យ​នៅគេហ​ដ្ឋាន នៃ​ក្រុមគ្រួសារ​សព តាម​ប្រពៃណី​ជាតិខ្មែរ នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នក​នឹ​ងាំ​ពាក្យ​ក្រសួងការពារជាតិ នៅ​រសៀល​ថ្ងៃទី​១៨​កញ្ញា​នេះ បាន​ថ្លែងថា បន្ទាប់ពី​ចូលរួម​រៀបចំ​ប្រតិបត្តិ​ការរុករក​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​បាត់​ខ្លួន​ក្នុងករណី​បាក់​ដីភ្នំ​សង្កត់​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា​រួចមក នៅថ្ងៃនេះ​ដែរ ខ្ញុំ​បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ម្នាក់ទៀត ដែល​រងគ្រោះ​ដោយ​ករណីនេះ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដើម្បី​សាកសួរ​ព័ត៌មាន​មួយចំនួន​។​

​ប្អូនប្រុស ទ្រី​ន កុសល អាយុ​២៥​ឆ្នាំ គឺជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​៧​នាក់ ដែល​បាន​ចូលទៅ​ក្នុងព្រៃ ដើម្បី​ដាក់​អន្ទាក់​ចាប់​សត្វ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ក្នុងស្រុក​សំឡូត កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ដីភ្នំ​បាក់​សង្កត់​ពេល​មេឃ​ភ្លៀង បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាក់​ស្មា​។ ករណីនេះ​មាន​ពលរដ្ឋ​៤​នាក់​រត់​រួចខ្លួន ក្នុងចំណោម​៧​នាក់ ហើយ​ម្នាក់​រងរបួស (​ទ្រី​ន កុសល​) និង​២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។ បើតាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ ប្អូនប្រុស​ខាងលើ គឺ​ពលរដ្ឋ ដែល​បាត់​ខ្លួន​២​នាក់​នោះ​មានឈ្មោះ ផាន រី អាយុ​២៧​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ឆាង កុយ អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ត ស្រុក​សំឡូត​ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ​៧​នាក់ ដែល​បាន​ចូលទៅ​ដាក់​អន្ទាក់​ចាប់​សត្វ​នោះ​រួមមាន​៖ ១. ឈ្មោះ ដុំ សុភាព អាយុ ៦៤​ឆ្នាំ ២. ឈ្មោះ ឆែម ប្រុស អាយុ ២៥​ឆ្នាំ ៣. ឈ្មោះ កៅ កាន់ អាយុ ១៧​ឆ្នាំ ៤. ឈ្មោះ កៅ នី អាយុ ២០​ឆ្នាំ ៥. ឈ្មៅះ ទ្រី​ន កុសល អាយុ ២៥​ឆ្នាំ (​របួស​) ៦. ឈ្មោះ ផាន រី អាយុ ២៧​ឆ្នាំ (​បាត់​ខ្លួន​) ៧. ឈ្មោះ ធាន កុយ អាយុ ១៧​ឆ្នាំ (​បាត់​ខ្លួន​) ពួកគេ​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ត ស្រុក​សំឡូត ខេត្តបាត់ដំបង ទាំងអស់គ្នា​។​

​នៅ​ថ្ងៃទី​១៨​កញ្ញា​នេះ កម្លាំងចម្រុះ​២៥​នាក់ ដែលមាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​បន្ត​ប្រតិបត្តិ​ការរុករក​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​បាន​បាត់​ខ្លួន នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​។ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំង​២​រូបនេះ បាត់​ខ្លួន​នៅក្នុង​ទឹកដី​ថៃ ភាគី​កម្ពុជា​ក៏បាន និង​កំពុង សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​រុករក​ជនរងគ្រោះ​ផងដែរ​។​

​ប្រតិបត្តិការ​នេះ កំពុង​ទទួល​បានការ​យកចិត្តទុកដាក់ និង​បញ្ជារ​ផ្ទា​ល់ពី លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈដែល​ក្រុមការងារ កំពុងតែ​មមាញឹក​ក្នុង​ប្រតិបត្តិ​ការរុករក​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ មាន​ពលរដ្ឋ​៧​នាក់ បាន​ចូលទៅ​ក្នុងព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ហើយ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាលឱ្យ​ដីភ្នំ​បាក់​សង្កត់ ក្នុងនោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួចខ្លួន ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​បាត់​ខ្លួន​៕ ដោយ ៖ កូ​ឡាប​

spot_img
×