Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេ​រិច​នឹង​បញ្ជូ​នទ័​ពទៅ​ការពា​រអា​រ៉ាប៊ីសៅ​អូឌីត ក្រោយមានការវាយប្រ​ហា​រលើ​កន្លែ​ងផ​លិត​ប្រេង

spot_img

សហរដ្ឋអាមេរិកបា​ន​ប្រកាសផែនការបញ្ជូនក​ង​កម្លាំ​ងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌី​ត​ បន្ទាប់ពីមានការវាយប្រហា​រ​លើហេដ្ឋា​រចនាសម្ព័ន្ធផលិតប្រេងរ​ប​ស់ប្រ​ទេសម្ព័​ន្ធមិត្ត​មួយ​នេះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិចលោ​ក​ Mark Esper បានប្រាប់អ្នក​យ​កព័ត៌​មាន​ថា ការដាក់ពង្រាយកងទ័ព​នឹ​ងមា​នលក្ខ​ណៈការ​ពារ​ ហើយចំនួនកងទ័ព​មិ​នទាន់​ត្រូវបា​នគេស​ម្រេច​ចិត្តនៅឡើ​យ​ទេ។

ក្រុមឧទ្ទាម Hout​hi ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រ​ទេសយេ​មែន​ អះអាងថាពួកគេជាអ្នកវាយ​ប្រ​ហារទៅ​លើទី​តាំង​ប្រេងចំ​នួនពីរ​កាល​ពីស​ប្តាហ៍​មុន។

ប៉ុន្តែទាំងអាមេរិច និង​អារ៉ាប៊ី​សៅអូឌីត បានចោទប្រទេសអ៊ីរ៉ង់ថា ជាអ្នក​នៅពីក្រោ​យការ​វាយ​ប្រហា​រនោះ​។

ទណ្ឌកម្មនឹងធ្វើការផ្តោតទៅ​លើ​ធនាគា​រក​ណ្តាលរ​ប​ស់អ៊ីរ៉ង់ និងមូលនិធិទ្រព្យរបស់ប្រ​ទេ​សនេះ។​

នៅថ្ងៃសុក្រម្សិលមិ​ញ ប្រ​ធានាធិប​តីដូ​ណាល់ ត្រាំ បានប្រកាសពីទណ្ឌកម្មកម្រិតធ្ង​ន់​ប្រឆាំង​នឹ​ងអ៊ីរ៉ង់​ខណៈ​ដែលលោកបង្ហាញសញ្ញាថាលោកចង់​ជៀ​សវា​ងជម្លោះ​យោធា​។

សូមបញ្ជាក់ថា ការ​វាយប្រ​ហារដោ​យ​ដ្រូន និងមីស៊ីលទៅលើកន្លែងផលិ​ត​ប្រេ​ងរ​បស់​អ៊ីរ៉ង់កាលពី​សប្តាហ៍​មុន បានបណ្តាលឲ្យប៉ះពាល់ដល់ការផ្គ​ត់ផ្គង់​ប្រេងអ​ន្ត​រជាតិ ហើយតម្លៃប្រេងបានហក់ឡើ​ង​ជិត​ ២០ភាគរយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×