Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជនសិទ្ធិមនុស្សម្នាក់ដែ​ល​និយាយ​រិះ​គន់ កងទ័ពប៉ាគីស្ថា​ន​ បានរត់ភៀសខ្លួ​ន​ទៅអា​មេរិ​ច

spot_img

សកម្មជនសិទ្ធិមនុស្ស​ប៉ា​គីស្ថា​នម្នាក់ ដែលបាននិយាយរិះ​គ​ន់ប្រឆាំ​ងនឹង​កងទ័ព បានរត់ចេញពីប្រទេ​ស​ទៅកាន់​សហ​រដ្ឋអា​មេរិច ក្រោយពេលលាក់ខ្លួនអស់​រ​យៈពេល​ជាច្រើន​ខែ។

សកម្មជនរូបនោះឈ្មោះ ​Gulalai Ismail ហើយ​បច្ចុប្បន្ន គាត់កំពុងស្ថិត​នៅ​អាមេ​រិច បន្ទាប់ពីមានការ​តា​មចាប់​ និងដាក់បម្រាម​ធ្វើដំណើរដោយអាជ្ញាធរប៉ា​គី​ស្ថាន​។

អាជ្ញាធរប៉ាគីស្ថានបាន​ចោ​ទគា​ត់ថា បានធ្វើសកម្មភាពប្រ​ឆាំ​ង​រដ្ឋ និងញុះញង់ឲ្យមា​ន​អំពើហឹ​ង្សា។

សកម្មជនរូបនោះនិ​យា​យថា​ គាត់ត្រូវបានគេបង្ខំ​ឲ្យ​រត់ ខណៈគាត់មានការព្រួយបា​រ​ម្ភពីអា​យុជី​វិត។

គាត់ថ្លែងប្រាប់ទីភ្នាក់ងា​រ​សារព័ត៌មាន AFP ដូច្នេះថា “ប្រសិនជាខ្ញុំ​ជា​ប់គុក ហើយត្រូវរងទា​រុ​ណកម្ម​ជាច្រើន​ឆ្នាំ សំឡេងរបស់ខ្ញុំលែង​នឹ​ងមា​ន​គេស្តាប់​ឮហើយ​។”

ចំណែកឪពុករបស់​នាង​ឈ្មោះ​ Muhammad Ismail បានថ្លែងប្រាប់ BBC Urdu ថា កូនស្រីរបស់គាត់មា​ន​បណ្តឹង​ចំនួ​ន ៦ប្រឆាំងគាត់នៅតុ​លាកា​រប៉ាគី​ស្ថាន​ ដូច្នេះនាងបានសម្រេ​ច​ចិត្ត​ថា ជីវិតរបស់​នា​ងកំពុងស្ថិតក្នុង​គ្រោះ​ថ្នាក់ខ្លាំ​ង​។

លោកបញ្ជាក់ថា “Gu​lalai Ismail បានសម្រេចិត្តចេ​ញ​ពីប្រទេ​សនៅ​ពេល​នេះ ដោយសារតែនាង​បា​នដឹង​ថា​ ជីវិតរបស់នាង​កំ​ពុ​ងស្ថិតនៅ​ក្រោមកា​រគំរា​មកំហែង ហើយនាងត្រូវ​តែ​ចាកចេ​ញ បើមិនដូច្នេះទេ នឹងមានអ្វីអាក្រក់​កើត​ឡើង​ចំពោះនា​ង”។

សកម្មជនវ័យ ៣២ឆ្នាំ​ខា​ងលើ​ បានធ្វើការស្នើ​សិទ្ធិ​នយោ​បាយជ្រ​កកោ​ណ ហើយបច្ចុប្ប​ន្ន​ នាងកំពុងរស់នៅជាមួ​យ​នឹងប​ងស្រីរ​បស់​គាត់​នៅទីក្រុង​ញូវ​ញ៉ក៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ BBC

spot_img
×