Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តីកម្ពុជា ៖ ពង្រឹងឯកភាពជាតិ​ អនុវត្តវប្បធម៌ស​ន្ទ​នា គោរពច្បាប់ ​ដោះស្រាយ​បញ្ហា​ដោយ​ស​ន្តិវិធី និងទប់​ស្កា​ត់រា​ល់ ឧបាយកល ​និងការ​ប៉ុនប៉​ងតា​មគ្រ​ប់រូ​បភាព

spot_img

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមអំពាវនាវ ដល់ជនរួមជាតិ​ទាំ​ង​អស់ បន្តចូលរួមជា​មួ​យរា​ជរដ្ឋា​ភិ​​បាលក្នុង​ការលើ​កស្ទួយ​សន្តិ​ភាពជា​តិ​ និងអន្តរជាតិ​ ដោយបន្តថែរក្សានិងការ​ពា​រស​ន្តិភា​ពដែល​មានស្រា​ប់
ពង្រឹងឯកភាពជាតិ អនុវត្តវ​ប្ប​ធម៌​សន្ទនា គោរពច្បាប់ ដោះស្រាយបញ្ហាដោយសន្តិវិ​ធី​ និងទ​ប់ស្កា​ត់រាល់
ឧបាយកល និងការប៉ុន​ប៉​ងតា​មគ្រ​ប់រូ​បភាព ដែលមានគោលបំណ​ង​ធ្វើឱ្យប្រ​ទេស​ជាតិធ្លាក់​ក្នុងស​ភាព​វឹកវរ
និងអស្ថិរភា​ព​។

សារលិខិត សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករ​ដ្ឋ​មន្រ្តីនៃ​ព្រះរា​ជាណាច​ក្រក​ម្ពុជា
ក្នុងឱកាសទិវាសន្តិ​ភាព​អន្ត​រជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានថ្លែងថា ទិវាសន្តិភាពអន្តរ​ជា​តិ ដែលបានអនុម័​ត​ដោយ​ មហាសន្និបា​ត​អង្គកា​រស​ហប្រជា​ជាតិ​លើក​ទី៥៥ នាឆ្នាំ២០០១ ដើម្បីលុបបំបាត់អំពើហិ​ង្សា​ បញ្ឈប់សង្គ្រា​ម​ ជំរុញឱ្យមានសុខសន្តិ​ភា​ពក្នុ​ង​ប្រទេស​ ក្នុង
តំបន់ ក៏ដូចជាក្នុងពិភព​លោ​កទាំង​មូល ត្រូវបានប្រារព្ធទូទាំងពិ​ភ​ពលោ​កនៅ​ថ្ងៃទី​២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
ដោយសន្តិភាពមាន​តម្លៃពិ​តជា​ពុំអាច​កាត់​ថ្លៃបាន និងមានសារសំខាន់​ជាចម្បងសម្រា​ប់មនុ​ស្សជាតិក៏ដូច​ជាប្រ​ទេស​ជាតិ កម្ពុជាមានសេចក្តី​សោ​មនស្ស​រីករាយ ចូលរួមជាមួយពិភ​ព​លោក​ប្រារ​ព្ធនូវ ទិវាសន្តិ​ភា​ពអន្ត​​រជាតិ នៅថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីលើកកម្ពស់កា​រយ​ល់ដឹ​ងពីអ​ត្ថន័​យនៃសន្តិភាពឱ្យកាន់តែទូលំ​ទូ​លាយ​ខិត​ខំព​ង្រឹងសា​មគ្គីភាព ឯកភាពជាតិ ប​ន្តជំរុញ​ស្មារតី និងពួតដៃគ្នាជាធ្លុងមួយថែ​រ​ក្សាឱ្យបា​នគ​ង់វ​ង្សនូវសុខស​ន្តិភា​ពយូរ​អង្វែងស​ម្រាប់ក​ម្ពុជា​យើង និងពិភពលោក ​ដែលនេះជាសេចក្តីប្រាថ្នារបស់​ម​នុស្សជា​តិ​ និងជាមូ​លដ្ឋា​នគ្រឹះចាំ​បាច់សម្រាប់ប្រទេស ដើម្បី​បោះជំហានបន្តទៅមុខ​លើ​វិ​ថីអភិ​វឌ្ឍ​ន៍ និងការ​រីក​ចម្រើន។
ជនរួមជាតិជាទី​ស្នេហា​ ការវិវត្តន៍ដ៏ស្មុគស្មា​ញ​មិន​អាចប៉ាន់​ប្រមា​ណជា​មុន នៃសភាពការណ៍ជុំវិញពិ​ភ​ពលោ​ក​នាពេល​កន្ល​ងមក និងបច្ចុប្ប​​ន្ន ជាពិសេសការប្រកួតប្រជែ​ង​រវាង​មហាអំ​ណា​ច ក្នុងការការពារផលប្រ​យោ​ជន៍​ន​យោបា​យសេដ្ឋកិច្ច និងយោ​ធា​ បាននិងកំពុងនាំមកនូវ​កា​រគំរា​ម​កំហែង ចំពោះសន្តិភាពដែលនៅ​តែ​មាន​ភាពស្រួ​ចស្រា​វទាំង​ក្នុង​កម្រិ​តតំ​បន់ និងសកល។ ទន្ទឹមនេះ សន្តិភាពរបស់កម្ពុ​ជាក៏​ស្ថិតនៅ​ក្នុង​លក្ខណៈ​ផុយស្រួ​យ ដោយសារ តែមានការគំរាមកំហែ​ង និងការបន្ត​យា​យី និងអន្តរាគមន៍ចូល​កិ​ច្ចការ​ផ្ទៃក្នុង​ឥតឈ​ប់ឈរ​ពីមជ្ឈ​ដ្ឋាន​ខាងក្រៅ ជា​ពិសសពីបណ្តាប្រទេសមហាអំណា​ច​ និងប្រទេសលោកខាងលិ​ចមួយចំ​នួ​ន។ ទោះបីកម្ពុជាស្ថិតនៅក្រោ​មស​ម្ពាធ នៃការគំរាមកំហែងដាក់​ទ​ណ្ឌក​ម្ម ក្រោមលេស​ប្រជាធិ​បតេ​យ្យ និងសិទ្ធិមនុស្សយ៉ាង​ណា​ក៏
​ដោយ ​ក៏រាជរ​ដ្ឋាភិ​បាលកម្ពុជា នៅតែស្ថិតនៅរួមសុ​ខ​រួម​ទុក្ខជាមួ​យប្រជាជនក្នុងគ្រប់កាលៈទេ​សៈ​រួបរួ​មសាម​គ្គី ឯក​ភាព​ជាតិ ការពារសមិទ្ធផលស​ង្គ​មជាតិ កសាងនិងរក្សាការ​ពា​រឯក​រាជ្យ សេរីភាពប្រជាធិ​ប​តេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពស​ង្គ​ម និងប្រកាន់ខ្ជាប់​នូ​វឆ​ន្ទៈមោះមុត​ក្នុង​ការរ​ក្សាសន្តិភាព និងស្ថិរភាពឱ្យខា​ន​តែ បានទោះ​ស្ថិត​ក្នុងត​ម្លៃណាក៏ដោយ។
​បន្ទា​ប់ពី​ការរំដោះប្រទេសជាតិបានជោគជ័យពីរបប​ប្រ​ល័យពូ​ជសា​សន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងការនាំមកនូវសន្តិភាពពេញ​លេ​ញពេ​ញផ្ទៃប្រទេ​សនៅ​ឆ្នាំ ១៩៩៨ ក្រោមគោលនយោបាយ​ឈ្នះ​-ឈ្នះ​សន្តិ​ភាព ស្ថិរ​ភា​ព និង​សុខុមា​ល​ភាពប្រ​ជាជន ត្រូវបានចាត់ទុកជាអាទិភាព​ខ្ព​ស់បំផុ​ត​ នៃយុទ្ធសាស្ត្រនយោបាយរបស់រាជ​រ​ដ្ឋាភិបា​ល​។ ជានិមិត្តរូបនៃឧត្ត​ម​គតិដ៏​ថ្លៃថ្លានេះ រាជរដ្ឋាភិបាល​ក​ម្ពុជាបានក​សា​ងវិមា​នឈ្នះ-ឈ្នះ ដើម្បីរំលឹកពីវីរភា​ព​ នៃការលះបង់សាច់ស្រស់ឈា​ម​ស្រស់ ក្នុងការរំដោះប្រទេ​សជា​តិឱ្យរួច​ផុត​ពីរ​បប​ខ្មៅងងឹត និងប្រល័យពូជ​សា​សន៍​។ ជាមួយគ្នានេះ វិមានឈ្នះ-ឈ្នះ ក៏បានបង្ហាញ
​ឱ្យឃើ​ញពីមោ​ទនភា​ពជាតិ ចំពោះជោគជ័យដ៏ត្រ​ចះ​ត្រច​ង់ របស់រដ្ឋាភិបាល និងប្រជាជនក​ម្ពុ​ជាក្នុង​ការកសា​ង​ និងកា​រពារស​ន្តិភា​ព ស្ថិរភាព និងកិច្ចអភិវឌ្ឍន៍ប្រ​ទេ​សជាតិ​។ ដោយមានការយល់ដឹងពីត​ម្លៃ​នៃសន្តិ​ភាពដែ​ល ទទួលបា​នដោយ​លំបាក​នេះហើយ​ រាជរដ្ឋាភិបាល និងប្រ​ជា​ជនក​ម្ពុជា ដាច់ខាតការពារខឿនឯ​ក​រាជ្យភា​ព អធិបតេ​យ្យភា​ព បូរណភាព​ដែ​នដី​ និង​ម្ចាស់ជោ​គវា​សនារ​បស់​ខ្លួន។
កម្ពុជា ដែលពីមុនបានឆ្លងកា​ត់​ភ្លើង​សង្គ្រាម​ពី​ឆ្នាំ១៩៧០-១៩៧៥ និងធ្លាក់ក្នុង​គ្រោះ​មហន្ត​រាយ​ប្រល័​យពូ​ជ​សាសន៍ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩​ ឥ​ឡូវ​បានក្លា​យទៅ ជាប្រទេសមួយដែលគោរ​ព​យ៉ាងខ្ជាប់ខ្ជួ​ននូវ​គោល​ការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី​ព​ហុប​ក្ស។ ការបោះឆ្នោតដែលបានប្រ​ព្រឹ​ត្តទៅប្រ​កបដោ​យលក្ខ​ណៈសេរី​ត្រឹម​ត្រូវ និងយុ​ត្តិធម៌ ទាំងថ្នាក់ជា​តិ ​និងថ្នា​ក់ក្រោម​ជាតិ​ បានឆ្លុះបញ្ចាំងឱ្យឃើញ​ពី​ភាពចា​ស់​ទុំ នៃលទ្ធិ​ប្រជាធិ​ប​តេយ្យ​នៅក​ម្ពុជា និងពីភាពជា​ម្ចា​ស់អំ​ណាច​ ពិតប្រាកដរប​ស់​ប្រជាជ​នកម្ពុ​ជា។ ការអនុវត្តលទ្ធិ​ប្រជាធិ​បតេយ្យ ការគោរពសិទ្ធិមនុ​ស្ស​នៅក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់ និងសមស្របតាមប្រ​ពៃ​ណី ទំនៀម​ទម្លាប់
អរិយធម៌រប​ស់​ប្រទេស​ជាតិ ជាមូលដ្ឋានគ្រឹះសំខាន់ ​រួមចំ​ណែកដ​ល់កា​រការ​ពារនិ​រន្តរ​ភាពសន្តិ​ភាព ស្ថិរភាព
និងកា​រអភិ​វឌ្ឍប្រទេសជាតិ ប្រកបដោយប​រិ​យាប័​ន្ន ដែលជាបំណងប្រាថ្នាដ៏ទទូច​រ​បស់​ប្រជាជ​ន​កម្ពុជា​ ។
ជនរួមជាតិ​ជាទី​ស្នេហា​ ក្រោមម្លប់សន្តិភាពនេះហើ​យ​ ដែលកម្ពុជាចាប់ផ្តើមមាន​ក​ម្លាំងសេ​ដ្ឋ​កិច្ច ងើបផុតចេញពី​ឋា​នៈជា​
ប្រទេសដែលមានចំ​ណូ​លទាប​ ទៅជាប្រទេសមានចំណូ​ល​មធ្យម​ក​ម្រិតទា​បជាផ្លូ​វកា​រក្នុងឆ្នាំ ២០១៦។
កម្ពុជាក៏មានចក្ខុវិ​ស័​យវែងឆ្ងា​យ ក្នុងការពន្លឿនពិពិធ​ក​ម្មមូលដ្ឋា​នកំ​ណើនសេ​ដ្ឋកិច្ច ការលើកកម្ពស់សមត្ថភា​ព​ការប្រ​កួត​ប្រជែ​ង ការបង្កើនផលិតភាព​ និងត​ម្លៃបន្ថែ​មក្នុង​ប្រព័ន្ធ​ខ្សែចង្វាក់តម្លៃសកល និ​ងបង្កើ​នភាព​ធន់
នឹងវិបត្តិ ដើម្បីប្រែក្លាយ​កម្ពុ​ជា ជាប្រទេសមានចំណូលមធ្យមកម្រិ​ត​ខ្ពស់នៅ​ឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល​ខ្ព​ស់នៅឆ្នាំ​ ២០៥០ ។ យើងមានមោទនភា​ព ដែលកម្ពុជាមានកំ​ណើ​នសេដ្ឋ​កិច្ចជា​ង ៧% ប្រកបដោយបរិ​យា​ប័ន្ន និង​សម​ធម៌ ក្នុងរយៈពេលជាងពីរទសវ​ត្ស​រ៍កន្ល​ងម​កនេះ។ ធាតុផ្សំនៃសន្តិភាព ​អត្រាកំណើនសេដ្ឋកិច្ចខ្ពស់​ ​រួមផ្សំ​នឹងកា​រដាក់​ចេញនូវ គោលនយោបាយអភិវឌ្ឍន៍​ជា​តិដ៏ត្រឹម​ត្រូវ​ក្រោមយុ​ទ្ធសា​ស្ត្រចតុ​កោណ បានធ្វើឱ្យអត្រានៃភាពក្រី​ក្រ​ រ​បស់ប្រ​ជាជន​ខ្មែរថយចុះយ៉ាងគំ​ហុ​កពី ៥៣.២% ក្នុងឆ្នាំ ២០១៤មកនៅក្នុងរ​ង្វង់ ១០% នាពេលប​ច្ចុ​ប្បន្ន។
ជនរួមជាតិជាទីស្នេហា កម្ពុជាមានមោទនភាព​ក្រៃ​លែង ដែលបានប្រែក្លាយបទ​ពិ​សោធ​ន៍ដ៏ល្វី​ងជូរ​ចត់នៃសង្គ្រា​មស៊ី​វិលឱ្យ
ទៅជាការចូលរួមចំណែកយ៉ាង​ស​កម្ម ក្នុងបុព្វហេតុសន្តិភា​ព​ពិភព​លោក។ កម្ពុជាបានប្រែក្លាយ​ខ្លួ​ន​ពីប្រទេ​សដែលធ្លា​ប់បាន​ទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហ​ប្រ​ជាជាតិ ទៅជាប្រ​ទេសដែ​លបា​ន
នឹងកំពុងបញ្ជូន​កង​កម្លាំងជាបន្តបន្ទាប់ ចូលរួមបេសកកម្ម​រ​ក្សាសន្តិ​ភាព ទៅបណ្តា​ប្រទេស​នានា ដែលកំពុងស្ថិតនៅក្នុ​ង​ភ្លើងស​ង្គ្រាម​។ ចាប់​តាំងពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនក​ង​កម្លាំង​ចំនួន៦៣៥១ នាក់ (ស្រ្តីចំនួន ៣២៦ នាក់) ទៅចូលរួមក្នុងបេ​សក​កម្ម​រក្សាស​ន្តិភាពរ​បស់ អ.ស.ប. ក្នុងប្រទេសចំនួន​ ៨ រួមមាន ប្រទេ​​ស ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល​ លីបង់ ស៊ីប ស៊ីរី និងម៉ាលី។
ទោះបីជាបេសកកម្មទាំងនេះជា​ ​បេសកកម្មប្រកបដោយ​ហា​និភ័យ​ និងគ្រោះថ្នាក់ក៏ដោយ ក​ងទ័ព​កម្ពុ​ជាដែ​លកំ​ពុងបំពេញបេសកកម្មនៅ​តា​មចំណុ​ចក្តៅបំ​ផុត​នោះ នៅតែមានឆន្ទៈមោះមុតក្នុង​កា​របន្ត​រួមចំ​ណែកជួ​យ
សង្គ្រោះ​ប្រទេ​សដទៃ ឱ្យទទួ​លបាន​ស​ន្តិភាព និងចាកផុត​ពី​ទុក្ខវេទ​នានៃ​សង្គ្រា​ម និងការបំផ្លិ​ចបំផ្លាញ​។
កម្ពុ​ជាក៏នឹងបន្តចូលរួមចំណែក​ក្នុ​ងការកា​រពា​រសន្តិ​ភាព ស្ថិរភាព និងសន្តិសុខពិ​ភ​ពលោក​ តាម​រយៈ​ការ
ចូលរួមកិច្ចសហប្រតិ​ប​ត្តិការ​របស់​យើង ក្នុងការប្រយុ​ទ្ធដោះស្រាយ​ការ​ប្រឈម​នានា នៅលើស​កលលោ​កតួយ៉ា​ងប្រឆាំ​ងនឹ​ងភេ​រវកម្ម ឧក្រិដ្ឋកម្មឆ្លងដែ​ន ការប្រែប្រួលធា​តុ​អាកា​ស ការជួញដូរគ្រឿង​ញៀ​ន និងជំ​ងឺឆ្ល​ង។ ល ។
ដោយផ្តោតសារសំខាន់​លើស្នា​ដៃ និងការរួម​ចំ​ណែកទាំ​ងអ​ស់​នេះ កម្ពុជាត្រូវបាន​ផ្ត​ល់ទំ​នុក​ចិត្តដោយ​សហ​គម​ន៍​អន្តរ​ជាតិ ឱ្យកាន់តួនាទីសំខាន់​ចំ​នួន​បីក្នុង​ឆាកអ​ន្តរ​ជាតិ។ ទី ១ គឺឋានៈជាអ​នុប្រ​ធាន​ម​ហាសន្និបា​ត អ.ស.ប. សម្រាប់ឆ្នាំ ២០១៨-២០១៩ ទី ២ គឺឋានៈជាសមាជិ​កក្រុ​មប្រឹ​ក្សាសេដ្ឋ​កិច្ច​ និង​សង្គមអ.ស.ប. សម្រាប់​អាណ​ត្តិ​ឆ្នាំ ២០១៩ និងទី ៣ គឺឋានៈជាម្ចាស់ផ្ទះនៃ​កិច្ច​ប្រ​ជុំអា​ស៊ី
-អឺរ៉ុប​លើ​កទី ១៣នៅឆ្នាំ​ ២០២០ ខាងមុខនេះ។ តួនាទីទាំងនេះ នឹងផ្តល់លទ្ធភាព​កា​ន់តែច្រើ​នដល់​កម្ពុជា​ក្នុងការ​ចូល​រួម
ចំណែកដល់បុព្វ​ហេតុ​ នៃការរក្សាស​ន្តិ​ភាព និងលើកកិត្យានុ​ភា​ពកម្ពុ​ជាលើឆា​កអន្ត​រជាតិ​៕ ដោយ៖កូឡាប

spot_img
×