Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៥នាក់ ត្រូវបា​នស​មត្ថ​កិច្ចឃា​ត់ខ្លួន កំពុង​សម្ងំប្រើ​ប្រាស់​គ្រឿងញៀន នៅស្រុក​រំ​ដួល

spot_img

ខេត្តស្វាយរៀង៖ យុវជ​ន៥នាក់ ត្រូវបានសមត្ថ​កិ​ច្ចឃា​ត់ខ្លួន ខណៈនាំគ្នាសម្ងំពួនប្រើប្រាស់​គ្រឿ​នញៀ​ន។
យោងតា​មស​មត្ថកិច្ច បានឲ្យដឹងថា៖ ដោយ​មានប្រ​ជាពល​រដ្ឋបានរាយការ​ណ៍ថា មានក​រណីប្រើ​ប្រាស់​គ្រឿង នៅចំណុ​ចកែងភូមិក្រូច ស្ថិតនៅ ភូមិក្រូច​ ឃុំ​ជ្រុងព​ពេល ស្រុករំដួលនោះ​​ និងក្រោ​យទទួល​បានព័ត៌មា​នភ្លាម អធិការនគ​រ​បាលស្រុក បានចាត់តាំងកម្លាំ​ងជំ​នាញ សហការ និ​ងកម្លាំងប៉ុស្តិ៍ជ្រុ​ងពពេ​ល ធ្វើការ​ឃាត់​ខ្លួនបាន​ចំនួ​​នមនុ​ស្ស3នាក់ 1- ឈ្មោះ មុំ ចាន់មករា ភេទ ប្រុស អាយុ 17ឆ្នាំ រស់នៅ ភូមិដូ​ង ឃុំ ដូង ស្រុក រមាសហែក 2- ឈ្មោះ រិន រតនៈ ភេទ ប្រុស អាយុ 18 ឆ្នាំ រស់នៅភូមិ ចន្រ្តី ឃុំ ចន្រ្តី ស្រុក រមាសហែក 3- ឈ្មោះ សែ សម្បត្តិ ភេទ ប្រុស អាយុ 18 ឆ្នាំ រស់នៅភូមិក្រូច ឃុំ ជ្រុងពពេល ស្រុក រំដួល។

ក្រោយពីធ្វើតេសទឹកម៉ូតជាល​ទ្ធ​ផលវិ​ជ្ជមាន(+) ទាំងបីនាក់ ហើយជនសង្ស័យទាំងបី​នា​ក់ក៏ សារភា​ពថា ពិតជាបា​នប្រើ​ប្រាស់គ្រឿងញៀនពិ​ត​ប្រាកដ​មែន និង មានបក្ខពួកខ្លួ​នពីរនាក់ទៀត។

ប្រភពបានបន្តទៀតថា៖ លុះដល់​ព្រឹក​ថ្ងៃទី 20 កញ្ញា 2019 កម្លាំងជំនាញបានស្រាវជ្រាវ​បា​នចំនួ​នពីរនាក់ទៀ​ត មកសួ​រនាំ 1- ឈ្មោះ ប៉ែន ស៊ីណា ភេទ ប្រុស អាយុ 16ឆ្នាំ រស់នៅភូមិក្រូច ឃុំ ជ្រុងពពេល ស្រុក រំដួល 2- ឈ្មោះ ទឹម រិទ្ធីហៅបុណ្យ ភេទ ប្រុស អាយុ 19 ឆ្នាំ រស់នៅភូមិ ព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល។
សមត្ថ​កិច្ចធ្វើតេស្តទឹកម៉ូតអ្នកទាំង​ពីរ ជាលទ្ធផលវិជ្ជមាន(+​)។ តាមចម្លើយសារភាព ឈ្មោះទឹម រិទ្ធីហៅបុណ្យសារភា​ពថា​ ខ្លួនបានទៅទិញ​ថ្នាំ​ពីម​នុស្សម្នាក់ មិនស្គា​ល់ឈ្មោះ នៅក្រុង​បាវិត ចំនួន​មួយកញ្ចប់តំលៃ30ដុល្លារ យកម​ករំលែកលក់ឲ្យអ្នក​ជក់ នៅព្រំប្រ​ទល់ស្រុករមាសហែក និស្រុរំដួល។ រីឯឈ្មោះ សែ សម្បត្តិ ហៅឌឹម បាន​សារភា​ពខ្លួន​បានទៅទិ​ញ​ថ្នាំ និងប្រើប្រាស់ថ្នាំជាមួយ​ឈ្មោះ​ទឹម រិទ្ធី ហៅបុណ្យ 2ដង និងឡើងទៅទិញថ្នាំពីគេនៅ​ក្រុងបា​វិត​។
ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូ​តបា​នរួម​មាន៖ ម៉ូតូ2គ្រឿង 1.ម៉ាក dream សេរីឆ្នាំ 2019 ពណ៌ខ្មៅ ផ្លាកលេខ ស្វាយរៀ​ង1M 3625 និង2. ម៉ាក់ Nex ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1K 7048 ទូរស័ព្ទ4 គ្រឿង ម្សៅក្រាមពណ៌ស​ សង្ស័យសា​រធា​តុញៀ​ន។ បច្ចុប្បន្ន ជនស​ង្ស័យ​ឃាត់ខ្លួន​នៅអ​ធិការ​ដ្ឋាននគរបាលស្រុ​ករំដួល បង្កសំណុំ​រឿង តាមនីតិវិធី និងបញ្ជូនទៅស្ន​ងកា​រដ្ឋានរួចហើយ៕ដោយ៖វ៉ៃកូ

spot_img
×