Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ប៉ុស្តិ៍​ច្រកទ្វា​ព្រលានយន្តហោះ​ខេត្តសៀមរាប ពូកែ​យកលុយ​ភ្ញៀវទេសចរ ត្រូវ​សម្តេច​ស ខេង ដកតំណែង​

spot_img

​សៀមរាប ៖ លោក​មេ​ប៉ុស្តិ៍​ច្រកទ្វា​ព្រលានយន្តហោះ​ខេត្តសៀមរាប ដែល​ពូកែ​យកលុយ​ពី​ភ្ញៀវទេសចរ នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប ត្រូវ​សម្តេច​ស ខេង សម្រេចចិត្ត​ដកតំណែង​ចេញ ហើយ​ដាក់​អ្នកថ្មី​មក​ជំនួស​វិញ​។

​បើតាម​យោងតាម​ប្រកាស​ស្តីពី ការបញ្ចប់ និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ កាលពី​ថ្មីៗ​នេះ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ករុណា នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បញ្ចប់​តំណែង នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ហើយ ដោយ​ដាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទឹម សុភា ពី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វា​។ យោងតាម​ប្រកាស កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បញ្ចប់​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ករុណា ពី​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប ប៉ុន្តែ​រក្សា​មុខតំណែង​ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។​

​ចំណែកឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទឹម សុភា ដែលជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវបានតែងតាំង​ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​មន្ត្រីនគរបាល​ម្នាក់​បាន​បង្ហើប ឱ្យដឹងថា​៖ ជា​រៀងរាល់ថ្ងៃ មាន​អ្នកដំណើរ ឆ្លងកាត់ ចេញ ចូល ច្រកអាកាស​យានដ្ឋាន អន្តរជាតិ ខេត្ត សៀមរាប​នេះ យ៉ាងច្រើន​។ ក្នុង​អ្នកដំណើរ ម្នាក់ៗ លោក អ៊ុំ ករុណា អា​ចរក​ចំណូ​ច តាមរយៈ វាយ​(VIP)​ដាក់ចូល ទៅក្នុង ហោប៉ៅ ផ្ទាល់ខ្លួន ផ្ទាល់​តែម្តង ដោយ​មិនបាន​ចែករំលែក ឱ្យ​កូន ចៅ​ចាយ ក្រោម​ឱវាទ ឡើយ ពោល គឺ​លោក មេ​ប៉ុស្តិ៍ យក​ផលប្រយោជន៍ សម្រាប់ធ្វើ​មាន ធ្វើបាន ផ្ទាល់ខ្លួន យ៉ាង​រំភើយ សប្បាយ​លើ​គំនរ​ទុក្ខ មន្ត្រីក្រោមឱវាទ មួយអង្គរ​ភាព​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×