Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ផ្នែក​ចុងភៅ​របស់​កម្ពុជា ២​រូប ដណ្ដើមបាន​មេដាយប្រាក់ និង​សំរិទ្ធ​ក្នុងការ​ប្រកួត​ចម្អិនម្ហូប​អាហារ​អាស៊ាន​-​ចិន​

spot_img

(​ណាន​នី​ង​-​ចិន​) ៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៣​ខែកញ្ញា​នេះ បាន​ផ្សាយ​ព័ត៌មាន​ថា សិស្ស​ផ្នែក​ចុងភៅ​របស់​កម្ពុជា​ចំនួន ២​រូប ទទួលបាន​មេដាយប្រាក់ និង​សំរិទ្ធ​ក្នុងការ​ប្រកួត​ចម្អិនម្ហូប​អាហារ​អាស៊ាន​-​ចិន ឆ្នាំ​២០១៩ នៅ​ខេត្ត​ណាន​នី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ការចូលរួម​ប្រកួត និង​ការទទួលបាន​មេដាយ​ក្នុង​កម្មវិធី​ប្រកួត​ចំអិនម្ហូប​អាហារ​អាស៊ាន ចិន ឆ្នាំ​២០១៩ (2019 China-ASEAN Culinary Skill Competition Students from Vocational Colleges) នេះ ធ្វើឡើង​តាមរយៈ​ការរៀបចំ​របស់​ក្រសួងទេសចរណ៍ ដែលមាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សហការ​ជាមួយ​សាលា​ទេសចរណ៍ និង​ស​ណ្ឋា​រ​កិច្ច​ប៉ូល​ឌុយ​ប្រ៊ូ​ល​។​

​កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១៩-២១ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុងនោះ​មានការ​ចូលរួម​ពី​សំណាក់​សិស្ស​កម្ពុជា ថៃ វៀតណាម តៃវ៉ាន់ និង​ហុងកុង ដើម្បី​ប្រកួត​ជា​ក្រុម​លើ​វិញ្ញាសា​ចំនួន ៣ រួមមាន​៖ វិញ្ញាសា​ម្ហូប​អាស៊ី វិញ្ញាសា​ម្ហូប​អឺរ៉ុប និង​វិញ្ញាសា​ម្ហូប​កែច្នៃ សម្រាប់​បេក្ខភាព​ជ្រើសរើស​សម្រាប់​ការប្រកួត​។​

​ជា​លទ្ធផល​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត ចម្អិនម្ហូប​អាហារ​អាស៊ាន​-​ចិន ឆ្នាំ​២០១៩ បេក្ខជន ២​រូប របស់​កម្ពុជា ដែល​បានជ្រើសរើស​យក​វិញ្ញាសា​ម្ហូប​អឺរ៉ុប ទទួលបាន​មេដាយ​ចំនួន ២ ក្នុងនោះ​រួមមាន​៖ លោក ង៉ៃ សុខ​ហេង ទទួលបាន​មេដាយប្រាក់ និង​លោក ឡាំ រិទ្ធី ទទួលបាន​មេដាយ​សំរឹទ្ធ​។​

​ការទទួលបាន​នូវ​ជ័យលាភី​មេដាយ​នេះ គឺ​ពិតជា​បង្ហាញ​ពី​សមត្ថភាព និង​ជំនាញ​ក្នុង​ចំអិនម្ហូប​របស់​សិស្ស និង​អ្នកជំនាញ​ចុងភៅ​របស់​កម្ពុជា ក្នុងការ​ជំរុញ​លើកកម្ពស់​គុណភាព និង​សេវាកម្ម​ម្ហូបអាហារ ដែលជា​ការចូលរួម​គាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​ម្ហូបអាហារ (Gastronomy) សម្រាប់​ទទួលភ្ញៀវ​ទេសច​រ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×