Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន សម្រេចបាន ៦.៤៥៧ លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨

spot_img

​ណាន​នី​ង​-​ក្វាង​ស៊ី ប្រទេស​ចិន​៖ កិច្ច​សហ​ប្រ​ហ​តិ​ប​ត្តិ​ការ​ទ្វេភាគី កម្ពុជា​-​ចិន លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍វប្បធម៌ ការទូត និង​រវាង​ប្រជាជន និង​ប្រជាជន មានការ​រីកចម្រើន​ជា​លំដាប់ ដោយ​ឈរលើ​ស្មារតី គោរព​ជឿទុកចិត្ត គ្នា​ទៅវិញទៅមក​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២ សម្រេចបាន ៦.៤៥៧ លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។

​សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​-​អាស៊ាន ដែល​បាន​រៀបចំឡើង​នា​សណ្ឋាគារ Grand Metropark ទីក្រុង​ណាន​នី​ង ខេត្ត​ក្វា​ស៊ី ប្រទេស​ចិន ដោយមាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ​ធុរកិច្ច​សំខាន់ៗ​មកពី​វិស័យ​សាធារណៈ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២០០ នាក់​។​

​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ទំនាក់​ទង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង រវាង​ចិន និង​អាស៊ាន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម និង​វិស័យ​ដទៃទៀត​ដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា e-Commerce វិនិយោគ ធនាគារ ឱ្យមាន​ភាព​រីកចម្រើន​។ តាមរយៈ​ដៃគូ​យុទ្ធសាស្ត្រ​នេះ បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន មាន​សន្ទុះ​កើនឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៨៧,៨៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បានធ្វើឱ្យ​អាស៊ាន​បាន​ក្លាយជា​ដៃគូ ពាណិជ្ជកម្ម​សំខាន់​ទី​២ របស់​ប្រទេស​ចិន​។​

​លោក​រដ្ឋមន្ត្រី​បាន​រំលេច​ថា ចំពោះ​កិច្ច​សហ​ប្រ​ហ​តិ​ប​ត្តិ​ការ​ទ្វេភាគី កម្ពុជា​-​ចិន លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍វប្បធម៌ ការទូត និង​រវាង​ប្រជាជន និង​ប្រជាជន មានការ​រីកចម្រើន​ជា​លំដាប់ ដោយ​ឈរលើ​ស្មារតី គោរព​ជឿទុកចិត្ត គ្នា​ទៅវិញទៅមក​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​។ លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន សម្រេចបាន ៦ ៤៥៧ លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។ ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​១ នៃ​ការវិនិយោគ​នៅ​កម្ពុជា ដែល​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ចិន​មាណ ៣ ៥៩៤ លាន​ដុល្លារ លើ​វិស័យ​កាត់ដេរ អគ្គីសនី រោង​ម៉ាស៊ីនកិនស្រូវ ក​សិ​-​ឧស្សាហកម្ម រ៉ែ និង​ថាមពល សំណង់ និង​ធ្យូងថ្ម រីឯ​ចំនួន​ភ្ញៀវទេសចរ​ចិន ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ក៏មាន​ការកើនឡើង​រហូត​ជាង ២ លាន​នាក់​កាលពី​ឆ្នាំ​កន្លងទៅ​។​

​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ ជាក់ស្តែង សម្តេចនាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ បាន​ចំនួន ១១​លើក កន្លងមកហើយ ដែល​ចំនួន​នេះ​ច្រើនជាង​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​។ កម្ពុជា បាន​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​បាន​ចំនួន ១៦​លើក គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៩​នេះ ដោយ​ទទួលបាន​នូវ​ផលប្រយោជន៍​ជា​ផ្លៃ​ផ្កា ដូចជា​បានធ្វើឱ្យ​ទំនិញ​កម្ពុជា បាន​ជ្រៀតចូល​ទីផ្សារ​ចិន កម្ពុជា​បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បាន​ចំនួន​៤​ទីតាំង ក្នុង​ខេត្ត​ចំនួន​៤​ផ្សេងគ្នា​។ តាមរយៈ​ពិព័រណ៍​នេះ មាន​ក្រុមហ៊ុន​វិនិយោគ​ធំៗ របស់​ប្រទេស​ចិន បាន​បោះទុន​វិនិយោគ​ច្រើន​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា និង​ជា​វេទិកា​សម្រាប់​ទាក់ទាញ និង​កៀរគរ​ទេសចរ​ចិន ចូលមក​កម្សាន្ត​ប្រទេស​កម្ពុជា​ផងដែរ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×