Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនជាតិ​កាណាដា ករណី​ហិង្សា​ដោយ​ចេតនា វាយ​ជនជាតិស្លូ​វ៉ា​នៀ បែក​មាត់​

spot_img

​សៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនជាតិ​កាណាដា​ម្នាក់ ដោយសារ​ខឹង​នឹង​ជនរងគ្រោះ​ជេរ​ប្រពន្ធ​​របស់ខ្លួន ហើយ​ជនសង្ស័យ​ក៏​ខឹង ស្ទុះ​ទៅ​វាយ​២​ដៃ​បែក​មាត់​តែម្តង​។​

​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៨:៣០​នាទី ចំនុច​ហាង COZY BAR ស្ថិតនៅ​ភូមិ មណ្ឌល ១ សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ជនសង្ស័យ​ឈ្មោះ YVES GRAVAL ភេទ ប្រុស កើត​ថ្ងៃទី ១០ ខែមករា ឆ្នាំ​១៩៦៧ ជនជាតិ កាណាដា មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ ចូលនិវត្តន៍ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ តា​ចេក សង្កាត់ ជ្រាវ ក្រុង​/​ខេត្តសៀមរាប​បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ចំនួន ០២​ដៃ បណ្តាល​ឲ្យ​រងរបួស​បែក​ចិញ្ចើម​ខាងឆ្វេង និង​មាត់​ត្រូវបាន​សមត្ថកិច្ច​យើង​ជួយ​អន្តរាគមន៍ និង​នាំខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។​

ជនរងគ្រោះ​ឈ្មោះ LICARDO ZORAN ភេទ ប្រុស កើត​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​១៩៧២ ជនជាតិ ស្លូ​វ៉ា​នៀ កាន់​លិខិតឆ្លងដែន​លេខ PB១២៦៤៧៥៩ មុខរបរបុគ្គលិក​លក់​សំបុត្រ​យន្តហោះ ស្នាក់នៅ​បន្ទប់​ជួល ភូមិ វិហារ​ចិន សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

តាម​ចម្លើយសារភាព​របស់​ជ​នប​ង្ករ​បាន​និយាយថា ជនរងគ្រោះ​ជេរ​ប្រពន្ធ​របស់ខ្លួន ហើយ​ជនសង្ស័យ​ក៏​ខឹង និង​ស្ទុះ​ទៅ​វាយ​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×