Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​បណ្តា​រាជ​ធានី-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ា​យ​ នៅក្នុងកម្រិតបរិ​មា​ណ ពីមធ្យមទៅច្រើន ​និ​ងនៅផ្នែកខ្លះមានភ្លៀងធ្លាក់​ខ្លាំ​ង ​ចាប់ពី​ថ្ងៃ​ទី២៣​ ដល់ទី ២៩​

spot_img

ភ្នំពេញ៖ សេចក្ដីជូនដំណឹងរប​ស់​​ ក្រសួងធនធាន​ទឹក​ និ​ងឧ​តុ​និយម​ ស្ដីពីស្ថានភាពអាកាសធាតុ​ ​នៅក្នុងព្រះរាជាណាចក្រក​ម្ពុ​ជា​ ចាប់​ពីថ្ងៃ​ទី២៣​ ដល់ថ្ងៃទី​ ២៩​ ខែកញ្ញា​ ឆ្នាំ២០១៩។

យោងតាមសេចក្តីជូនដំ​ណឹ​ង បន្ទាប់ពីការសង្កេ​ត​ ពិនិត្យនិងតាមដានជា​ប្រ​ចាំ ​បង្ហាញ​ឲ្យឃើញ​ថា ៖ អាកាសធាតុ ក្នុងតំ​បន់​មានកា​រប្រែ​ប្រួល​យ៉ា​ងឆា​ប់រហ័ស ដែលតម្រូវ​ឲ្យ​មាន ការជូនដំណឹងបន្ថែមជា​ប​ន្តប​ន្ទាប់ ។
ដោយសារឥទ្ធិពលនៃសម្ពាធ​ខ្ព​ស់ពីភា​គខា​ងលើ បានធ្លាក់ចុះសង្កត់លើប្រ​ព័​ន្ធ​ស​ម្ពាធ​ទាប (ITCZ) ធ្វើឲ្យប្រព័ន្ធធ្លាក់រំ​កិល​ចុះម​កក្រោម​អូស​បន្លាយ​លើភាគ​ខាង​ត្បូង នៃកម្ពុ​ជាយើ​ងសារ​ជា​ថ្មី ។

ស្ថានភាពបែបនេះ​នឹង​ធ្វើឲ្យ ៖ នៅបណ្តារាជធា​នី​-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងក​ម្រិ​តបរិ​មាណ ពីមធ្យមទៅច្រើ​ន​ ​និង​នៅផ្នែក​ខ្លះមាន​ភ្លៀងធ្លា​ក់ខ្លាំង ។ ដោយឡែកនៅថ្ងៃ​ទី២៤​-២៥ ភ្លៀងមានភាពរអាក់រ​អួ​លប​ន្តិច ។ នៅតំបន់មាត់​ស​មុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពីតិ​ចទៅ​បង្គួរ ។

ក្រសួងដដែល បានស្នើសូមសាធារណជន​ជ្រា​បជាព័​ត៌មា​ន និងប​ន្តប្រុ​ងប្រ​យ័ត្នខ្ពស់ ចំពោះជំនន់ទឹក​ភ្លៀ​ងដែ​លអា​ចកើ​តមាន ជាពិសេសនៅថ្ងៃទី ២​៦​-២៩ ខែកញ្ញា ឆ្នាំ២០១៩៕ ដោយ៖កូឡាប

spot_img
×