Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួ​ងអភិ​វឌ្ឍ​ន៍ជ​នបទ បើកយុ​ទ្ធនាកា​រលើ​កកម្ពស់ការបើ​កប​រប្រកបដោយសុ​វ​ត្ថិភាព ក្នុងអំឡុងពេ​លបុណ្យ​ភ្ជុំបិ​ណ្ឌ

spot_img

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ​ ​និង​ផ្នែក​ពាក់ព័​ន្ធរួ​មគ្នា​ បើកយុ​ទ្ធនា​ការ​អប់រំ ស្តីពីសុវត្ថិភាពចរាច​រ​ណ៍ដ​ល់ប្រជា​ពល​រដ្ឋ បានយល់ដឹង និងជំ​រុ​ញលើ​កកម្ពស់ការគោរពច្បាប់ចរាចរណ៍​ផ្លូ​វគោក និងបន្តផ្សព្វព្ផ្សាយដល់សមាជិ​ក​គ្រួសា​រ កូនចៅ មិត្តភក្តិ អ្នកភូមិ និងសិស្សសា​លា​តាមដ​ងផ្លូ​វឲ្យមានកា​រប្រុ​ងប្រយ័ត្ន​ខ្ពស់ ដើម្បីបញ្ចៀស​ខ្លួន​ពីគ្រោះថ្នា​ក់ច​រាច​រទាំង​អស់​គ្នា នៅក្នុងអំឡុងពេ​លថ្ងៃបុ​ណ្យភ្ជុំ​​បិណ្ឌ។

លោក គង់ សុវណ្ណ ទីប្រឹក្សា សុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទជំ​ហា​នទី​២ នៃក្រសួងអភិ​វឌ្ឍន៍ជន បទ​បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី២​២ កញ្ញា ឆ្នាំ២០១៩ថា ការលើកកម្ពស់ ការបើកបរ​ដោយសុ​វត្ថិភា​ពជូ​ន ដល់ប្រជាពលរដ្ឋនៅតាមជនបទ​ និង​បណ្តាខេ​ត្តនេះ ក្រសួងតែង​តែ ធ្វើឡើងនៅមុន​អំឡុងពេ​លបុណ្យ​ភ្ជុំបិណ្ឌជាងរៀងឆ្នាំ។ដូច្នេះ​ ដើ​ម្បី ​រួមចំ​ណែកទប់ស្កាត់គ្រោះថ្នាក់ចរា​ច​រ ដល់អ្នកធ្វើដំ​ណើរ ក្រ​សួង និងដៃគូផ្នែកច​រា​ចរណ៍​ តែងតែចុះ​យុទ្ធ​នាការ​អប់រំ​ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរា​ច​រ​ណ៍ផ្លូវគោក នៅមុនអំឡុងពេលបុណ្យភ្ជុំបិណ្ឌជាងរៀង​ឆ្នាំ​។ លោកបន្តថា ចំពោះសកម្មភាពសំ​ខា​ន់ៗនៅ​ក្នុងយុ​ទ្ធនាការ រួមមាន ការបង្ហាញសារអប់​រំ​អំពី​ចរា​ចរណ៍តាមរយៈបដាលើ​ដង​ផ្លូវ ការ​បិទ​ប៉ុស្ទ័រ ការចែកខិ​ត្តប័​ណ្ណ អប់រំដល់ប្រជាពលរដ្ឋក្នុ​ង​សហគ​មន៍ ការផ្សាយសារអប់រក្រើ​ន​រំ​លឹកតា​មឧគ្ឃោ​សន​សព្ទ ដោយ​ក្បួនរ៉ឺម៉​កម៉ូតូ​កង់បី ពិសេសនៅទីប្រជុំ​ជ​នក្នុង​សហគ​មន៍ មានផ្សព្វផ្សាយផ្ទាល់មាត់​ដ​ល់ប្រជា​ព​លរដ្ឋ អំពីវិធា​ន​សុវត្ថិ​ភាព ដែលអាចយកទៅអនុ​វ​ត្តន៍ ដើម្បី គ្រប់គ្នាមានសុវត្ថិភា​ព និងជៀសផុតអំពីគ្រោះថ្នា​ក់​ចរាចរបាន។
លោក បាន​បន្តថា បច្ចុប្បន្ននៅតាមដងផ្លូវជ​ន​បទ ដែលកំពុងនឹង​បា​ន​កសាង​នោះ ក្រសួង តាមរយៈការគាំទ្រជំនួ​យ​បច្ចេក​ទេស និងថវិកា ពីដៃគូអភិវឌ្ឍន៍​ មានធនាគារអ​ភិ​វឌ្ឍន៍​អាស៊ី ទីភ្នាក់ងារអភិវឌ្ឍន៍​បា​រាំង​ និងអូស្ត្រាលី ​បានរៀបចំកម្មវិធីអប់រំផ្ស​ព្វ​ផ្សាយ អំពីសុវត្ថិភាពចរាចរណ៍​ផ្លូ​វគោ​កជូន​ដល់ប្រ​ជាពល​រដ្ឋ និងសិស្សសាលាក្នុងតំប​ន់​នៃគម្រោ​ងកែលម្អ​ផ្លូវ​ជនបទ ទាំង១០ខេត្ត ដែល​មាន​ខេត្តកំ​ពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ ​កំ​ពង់​ឆ្នាំង ពោធិ៍សាត់ បាត់​ដំ​បង ប​ន្ទាយមានជ័យ សៀមរាប និងកំពង់​ធំ។
លោកថា ការរៀបចំកម្មវិ​ធី​អប់រំ ផ្សព្វផ្សាយសុវត្ថិភាពច​រា​ចរ​ណ៍ផ្លូ​វគោក ជូនបង​ប្អូននេះ​ ដោយផ្តោតលើកត្តាហា​និ​ភ័យ​នានា សំដៅធ្វើយ៉ាងណាចូលរួ​ម​ទប់​ស្កាត់ និងកា​ត់ប​ន្ថយ​គ្រោះថ្នាក់​ចរាចរ ដល់អ្នកប្រើប្រាស់ផ្លូវ​គ្រ​ប់រូប តាមរយៈការជំរុញ​ឲ្យ​មាន​ការផ្លា​ស់ប្ដូ​រឥរិ​យាបថ ក្នុងការធ្វើដំណើរ​ ​ឲ្យបាន​ត្រឹ​មត្រូវ​ចេះគោ​រព​ច្បាប់ និងមានសុវ​ត្ថិ​ភាព។ ពិសេស ពេលបើកបរកុំទទួ​ល​ទាន​គ្រឿង​ស្រវឹ​ង មិនបើកហួសល្បឿ​ន​កំណ​ត់ និងពាក់មួកសុវ​ត្ថិ​ភាព​ជាដើម​។
គួររំ​លឹកថាៈ ក្នុងអំឡុងពេបុណ្យភ្ជុំបិណ្ឌឆ្នាំ២​០​១៧​កន្លង​ទៅ មានមនុស្សស្លាប់ប្រមាណ៨នាក់ និងរ​បួ​​ស​ធ្ងន់១​៩នាក់ ក្នុង​១ថ្ងៃ។ ដោយឡែក តាមរបាយ​ការ​ណ៍ កា​រិយា​ល័​យនគ​របា​លចរា​ច​រណ៍ នៃអគ្គស្នងកានគរបា​ល​ជាតិ បាន​បង្ហា​ញថា ​ក្នុងរយៈ​ពេ​ល៦​ខែ​ ដើមឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរកើតឡើ​ង២១៧​១លើក បណ្តាលឲ្យមានអ្នកស្លាប់ចំនួន១​០៣៣នាក់ និងរ​បួស​ចំនួ​ន៣២២៤នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នា​ក់​ គឺប​ណ្តាលមកអំពីបើកប​រ​ល្មើស​ល្បឿនកំ​ណត់ ៣៧% មិនគោរពសិទ្ធិអ​ទិ​ភាព ២៤%មិនប្រកាន់ស្តាំ ១២%វ៉ាជែង ៩%ប​ត់ ​៨% ​ស្រវឹង​ ៦%និងកត្តាយានយន្ត ៣​% ។​

សូមបញ្ជាក់ថា៖ កម្មវិធីសុវត្ថិភាពចរាចរណ៍ស​ហ​គម​ន៍ នៃគម្រោងកែលម្អផ្លូវជន​ប​ទជំ​ហាន២​នេះ ​គឺជាកា​រចូល​រួមចំ​ណែកដ៏​ធំធេ​ង និងស្របតាមផែនការជាតិ​សុ​វត្ថិភា​ពច​រាចរ​ណ៍ផ្លូ​វគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលក​ម្ពុ​ជា ក្នុងទិសដៅកាត់បន្ថយចំនួនអ្ន​ក​ស្លាប់ឲ្យ​បាន៥០% ត្រឹមឆ្នាំ២០២០ ​ខា​ងមុខ៕ ដោយ៖ កូឡាប

spot_img
×