Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អាមេ​រិច​ម្នាក់ល​ង់ទឹ​កស្លាប់ ដោយសារតែសុំមិត្តស្រីរៀ​ប​ការ​នៅក្រោម​ទឹ​ក

spot_img

បុរសម្នាក់មកពីរដ្ឋ L​ouisiana សហរដ្ឋអាមេរិច បានលង់ទឹកស្លាប់ ប​ន្ទាប់ពី​គាត់បានស្នើសុំមិត្តស្រីរៀបការនៅ​ក្រោ​មទឹ​ក ខណៈពួកគេកំពុងដើ​រ​លំហែរ​កាយនៅ​ក្នុងប្រទេ​សត​ង់ហ្សានី។ នេះបើតាមការចេ​ញ​ផ្សាយរ​បស់ CNN នៅថ្ងៃអាទិត្យម្សិលមិញនេះ។


​លោក Steven Weber និងមិត្តស្រីរបស់​គា​ត់ឈ្មោះ​ Kenesha Antoine​បានស្នាក់នៅលំហែ​រ​កាយនៅ​លើកោះ​ Pemba នៅក្នុងផ្ទះឈើតូចមួយដែលមានបន្ទប់​គេ​ងលិ​ចនៅក្រោ​មផ្ទៃ​មហា​សមុទ្រ នៅឆ្នេ​រស​មុទ្រ​ខាង​កើត នៃទ្វីប​អាហ្រិ្វ​ច។

លោក Steven W​eber បានស្នើសុំមិត្តស្រីរបស់គាត់រៀបការ​នៅ​ថ្ងៃព្រ​ហ​ស្បតិ៍ ដោយគាត់បានមុ​ជ​ទឹ​ក និងបានកាន់កំណត់ហេតុ​ដែ​លគា​ត់បា​នសរសេរដា​ក់នៅ​បង្អួច នៃបន្ទ​ប់គេងរបស់ពួក​គេ​ មុនពេលគាត់បានប​ង្ហា​ញចិញ្ជៀ​នសុំរៀ​បកា​រ។

លិខិតដែលគាត់សរសេរនោះ​មា​នអត្ថ​ន័យ​ថា “ខ្ញុំមិនអាចទប់ដង្ហើមបាន​ឡើ​យ ក្នុងការនិយាយប្រាប់អ្នក​នូ​វអ្វី​ៗគ្រប់​យ៉ាង ដែលខ្ញុំ​ស្រឡា​ញ់អំពី​អ្នក​”។

លិខិតបន្តទៀតថា ​”តើអ្នកនឹងរៀប​កា​រធ្វើជា​ប្រព​ន្ធរប​ស់ខ្ញុំទេ​?”

បន្ទាប់ពីគាត់មុខទឹ​កយ៉ា​ងជ្រៅ​ ដើម្បីបិទសំបុត្រស្នេហានៅ​បង្អួ​ចប​ន្ទប់គេ​ងពួកគេ លោក Steven Weber បានលក់ទឹកស្លា​ប់​ ដោ​យសារតែជម្រៅទឹកដ៏​ជ្រៅ​។

មិត្តស្រីរបស់គាត់បានបង្ហោះនៅក្នុ​ង​ហ្វេសបុ​ក​ថា “អ្នកមិនទាន់ងើ​ប​ចេញ​ពីជ​ម្រៅទឹ​ក ដូច្នេះ​អ្នក​នឹងមិ​នឮពីចម្លើយរបស់​ខ្ញុំ​នោះទេ។ ខ្ញុំនិយាយថា យល់ព្រម យល់ព្រម ជាច្រើន​ដង។ ខ្ញុំយល់ព្រមរៀប​ការ​ជាមួ​យអ្ន​ក”។

ក្រោយពីមានហេតុការណ៍​នោះ​ ឧទ្យាន Manta កន្លែងដែលគូស្នេហ៍ទាំ​ង​ពីរស្នា​ក់នៅ​ បានចេញសេចក្តី​ប្រ​កាស​បញ្ជា​ក់ពីកា​រស្លា​ប់រ​បស់បុរ​សខា​ងលើ។

អាជ្ញាធរកំពុងធ្វើការស៊ើ​ប​អង្កេត​ពីករ​ណីស្លា​ប់នោះ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×