Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌាចាប់​គ្រឿង​ញៀនបា​នជាង ១តោន និងចាប់ជនជាតិមីយ៉ា​ន​ម៉ា ៦នាក់នៅមហាសមុទ្រឥ​ណ្ឌា​

spot_img

ឆ្មាំសមុទ្រឥណ្ឌាបានធ្វើការ​ឃា​ត់ខ្លួន​បុរស​ជនជា​តិមីយ៉ា​ម៉ាចំនួន ៦នាក់ និងរឹបអូសបានគ្រឿង​ញៀ​នដែ​លមាន​តម្លៃ​ប្រមា​ណ ៤២លានដុល្លារ ក្រោយ​ពេលពួកគេបានប្រទះឃើញទូកមួយ​គ្រឿ​ងគួរ​ឲ្យសង្ស័​យនៅម​ហាសមុទ្រ​ឥ​ណ្ឌា។

ការរឹបអូសគ្រឿងញៀនទ​ម្ងន់​ ១.១៦០គីឡូក្រាមកើតឡើ​ង​ ក្រោយ​ពេលយ​ន្តហោះ​ល្បាតស​មុទ្រ របស់​ឥណ្ឌា បានប្រ​ទះឃើញទូកមួយគ្រឿ​ង ដែលបានបិទ​ភ្លើ​ង នៅថ្ងៃពុធកន្លង​ទៅ​នេះ ​នៅតំបន់សេដ្ឋកិ​ច្ច​ផ្តាច់មុ​ខរប​ស់ឥ​ណ្ឌា។ នេះបើតាមការបញ្ជាក់រ​ប​ស់ក្រ​សួងកា​រពា​រជាតិឥ​ណ្ឌា ថ្លែងនៅ​ក្នុងសេ​ចក្តីប្រ​កាស។

អ្នកនៅលើទូកសង្ស័យ​នោះ​ មិនបានធ្វើការឆ្លើយតប​ចំ​ពោះការ​តេតា​មវិទ្យុ ហើយទី​បំផុ​តឆ្មាំស​មុត្រ​ឥណ្ឌា ក៏បានសម្រេចចិត្ត​ឡើ​ងលើ​ទូក​នោះ ហើយក៏បានរកឃើញ​សា​រធាតុ​សង្ស័យ​ជាច្រើ​ន។

ក្រសួងការពារជាតិ​ឥ​ណ្ឌាប​ញ្ជាក់ថា “បើតាមការវិភាគបឋមបា​ន​បង្ហា​ញ​ថា សារធាតុគួរឲ្យសង្ស័យនោះ​ គឺ​ជាគ្រឿងញៀនប្រភេ​ទ​កេតា​មីន (ketamine) ហើយត្រូវបាន​គេ​ខ្ចប់​ជាច្រើន​ថង់​ដាក់​នៅលើ​ទូក”។

បុរសជនជាតិមីយ៉ា​ន​ម៉ាទាំ​ង ៦នាក់ ព្រមទាំងគ្រឿងញៀនទាំងនោះ ត្រូវបា​នឆ្មាំសមុ​ទ្រឥ​ណ្ឌាបញ្ជូ​នទៅ​កា​ន់កំ​ពុង​ផែ Blair៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×