Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វព្រៃជាច្រើនប្រភេទជាង២០០គីឡូក្រាម ដែលរឹបអូសបានពីរថយន្តដឹកអ្នកដំណើ​រ​ក្រុមហ៊ុ​នមួយ យកទៅលែ​ងនៅ​បឹង​ទន្លេ​​​សា​​ប

spot_img

កំពង់ធំ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ខែកញ្ញានេះ បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បាន​សម្រេ​ចប្រគ​ល់សត្វព្រៃជាច្រើនប្រភេទជាង២០០គីឡូក្រាម ដែលរឹបអូសបានពីរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនមួយ ជូន​មន្រ្តីរ​ដ្ឋបា​លព្រៃឈើ​​រា​ជធា​​នីភ្នំ​ពេញ ដើម្បីយកសត្វព្រៃដែលជាធន​ធា​​ន​​ដ៏ក​​ម្រកទាំ​ងនោះ យកទៅលែងនៅបឹងទន្លេ​​សា​​ប ឱ្យមាន​សេរី​ភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៩ និង៣០នាទី សមត្ថកិច្ចសង្កាត់រដ្ឋបា​ល​ព្រៃឈើស្ទោ​ង រួមជាមួយផ្នែករដ្ឋបាលព្រៃ​ឈើ​ស្ទោង​ និងអធិការរដ្ឋានរដ្ឋបាល​ព្រៃ​ឈើខា​ងជើង​បឹង​ទន្លេ​សាប សហការជាមួយស្នងការ​រ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ធំ ដឹកនាំដោយលោ​ក​ អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំ​ព​ង់ធំ​ បាន​ចុះប​ង្ក្រាប​ការដឹកជញ្ជូនពាណិជ្ជកម្មសត្វព្រៃរស់​ ​មានសត្វពស់ចាន់​ល្មម ចំនួន៨២ក្បាល ទម្ងន់៤៥គីឡូក្រាម, អណ្ដើត ចំនួ​ន២​៨ក្បា​ល ទម្ងន់១៧៩គីឡូក្រាម ​,ទន្សងរ​ស់ចំ​នួន​៤ក្បា​ល ។ ក្រោយពីធ្វើការ​ដកហូតវត្ថុតាងរួមមានស​ត្វ​ព្រៃខាង​លើរួច​មក នៅថ្ងៃទី​២៣​ ខែកញ្ញា ឆ្នាំ២០១៩វេ​លាម៉ោង៩ព្រឹក អយ្យកា​រអ​មសាលា​ដំ​បូងខេត្តកំពង់ធំ បានសម្រេចប្រគល់ជូនមន្រ្តីរដ្ឋ​បា​លព្រៃ​ឈើរាជ​ធានី​ភ្នំ​ពេញ ដើម្បីយកសត្វព្រៃដែលជាធ​ន​ធានដ៏​កម្រ​ក​ទាំង​នោះ យកទៅលែងនៅបឹងទន្លេសា​ប​ឱ្យមា​នសេ​រីភា​ពវិញ៕ ដោយ៖កូឡាប

spot_img
×