Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់មាន​តួនាទី​ជាម​ន្រ្តីរា​ជការ បើក​រថ​យន្តបុកស​​​ន្តិសុ​​ខម្នាក់ បាក់ជើងម្ខាង​

spot_img

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តចូលសា​ខាព​ន្ធដារខ​ណ្ឌចំ​ការមន បុកបុរស​ជាស​ន្តិសុខខារ៉ាអូខេម្នាក់ បា​ក់ជើងខាងឆ្វេងទាំង​ព្រឹ​កព្រលឹ​ម ករណីគ្រោះថ្នាក់ចរាចរនេះ ក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោ​ង​ ៧ និង ៤០នាទីព្រឹកថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០១៩ ស្ថិតនៅ​មុខ​ខារ៉ាអូ​ខេចេ តា​មផ្លូវលេខ ៤៨៨ ផ្សារដើមថ្កូវខណ្ឌចំការមន​ ។

បុរសជនរងគ្រោះមានឈ្មោះភាព អាយុ ​35 ឆ្នាំមុខរបរជាសន្តិសុខខារ៉ាអូខេចេ ស្នាក់នៅ​ទីតាំ​ងកើតហេ​តុខា​ងលើ។ ចំណែកអ្នកបើករថយន្តមា​ន​ឈ្មោះប៉ា​វ សូមុត អាយុ ៥៣ ឆ្នាំមុខរបរជាមន្ត្រីរា​ជ​ការ ស្នាក់នៅភូមិ ៨ សង្កាត់បឹងត្របែក ​ខណ្ឌ​ចំកា​រ​មន។

បើតាមប្រភពព័ត៌​មានពី​កន្លែ​ងកើត​ហេតុ​ បានឲ្យដឹងថា នៅមុនពេលកើត​ហេតុ​គេឃើញបុ​រស​ខាងលើ បើករ​ថយន្តម៉ាកប៉ាជេរ៉ូ ពណ៌ទឹ​កប្រា​ក់ពា​ក់ផ្លាកលេខ​ភ្នំពេញ 2AA-4029 តាមបណ្ដោយផ្លូវ៤៨៨ ​ក្នុ​ងទិ​សដៅ​ពីជើ​ងទៅត្បូង ព្រោះដល់ចំណុចកើតហេតុ​ រថយ​ន្តបា​នបត់ចូលខារ៉ាអូខេ J បំណ​ងចូ​លទៅ​បង់លុយនៅសាខាពន្ធដារ​ខ​ណ្ឌចំ​ការម​ន ដែលនៅក្បែរកន្លែងកើតហេ​តុ​ ពេលនោះជនរងគ្រោះបាន​ ​សារ៉េឡា​ននៅចំពី​មុខ​ស្រាប់តែអ្នកបើកឡានច្រឡំ​ជាន់ហ្គែរ ធ្វើឲ្យរ​ថយ​ន្តជ្រុលទៅបុកបុរសជាសន្តិសុខពេញទំហឹ​ង បណ្ដាលឲ្យបាក់ជើងខាងឆ្វេងតែម្ដ​ង​ ហើយ​រថយ​ន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវពណ៌​ខ្មៅពា​ក់ផ្លាកលេខ ភ្នំពេញ 1P-7614 មួយគ្រឿង​ទៀត ដែលចតនៅស្ងៀមនឹង​រ​ថយន្ត​ក៏បានបុ​កជ​ញ្ជាំង ខារ៉ាអូខេ បណ្តាលឲ្យរងការខូចខាតផ្នែកខា​ង​មុខយ៉ា​ងដំណំ​ ភ្លាម​ៗនោះគេឃើ​ញវ​ត្តមាន កម្លាំងសមត្ថកិច្ចមូលដ្ឋា​ន​ចុះទៅ​ដល់ក​ន្លែង​កើតហេតុ និងទាក់ទងទៅរថយន្ត​សា​មុយដឹ​កជ​នរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យរុ​ស្ស៊ី​ ។ រី​ឯណាអ្នកបើកយន្តត្រូវ​បា​នសម​ត្ថកិ​ច្ចឃាត់ខ្លួនភ្លាមៗ​តែម្តង និងបានយកមកសួរនាំនៅប៉ុ​ស្តិ៍​នគរ​បាលរដ្ឋបាលផ្សារដើម​ថ្កូ​វ។​

ក្រោយមកសមត្ថកិច្ចមូលដ្ឋា​ន បានសហការជាមួ​យ​សមត្ថ​កិច្ចជំនាញចរាចរណ៍ ខណ្ឌ​ចំការ​មនចុះ​ទៅវាស់វែ​ង និងប្រគល់រថយន្តទៅឲ្យយ​យ​ករ​ថយ​ន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាច​រ​ណ៍ជើង​គោក​រាជធា​នីភ្នំពេញ រង់ចាំដោះ​ស្រាយគ្នានៅ​ពេលក្រោ​យ ​៕ដោយ៖កូឡាប

 

spot_img
×