Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តតាកែវ បញ្ជា​ឲ្យអាជ្ញាធរស្រុក និងមន្ត្រីជំនាញ ត្រូវសិក្សា និងបង្កា​រទ​ប់ស្កា​ត់ជាមុន ពីផលប៉ះពាល់ដោយសារតែ​ទឹក​ជំនន់

spot_img

តាកែវ៖ អភិបាលខេត្តតាកែវ ជំរុញឲ្យអាជ្ញាធរស្រុក និង​មន្ទីរ​ពាក់ព័ន្ធ សិក្សាពីស្ថានភាពទឹក​ជន់ឡើង និងផលប៉ះពាល់មួយចំនួ​ន ដែលជាកត្តានាំឲ្យ​ខូច​ខាត​ផ្លូវលើ​ខ្នងទំនប់ នៅឃុំបុរីជលសា​រ​ ស្រុកបូរីជលសារ ខេត្តតាកែវ ។

ឆ្លងកាត់ការចុះពិនិត្យជាក់​ស្តែ​ងលើផ្លូ​វ ក្នុងស្រុកបូរីជលសារ នាព្រឹកថ្ងៃទី ២២ ខែ​ កញ្ញា ឆ្នាំ ២០១៩នេះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ក្រៅពី​ត្រៀម​លក្ខ​ណៈ ជួយបងប្អូនប្រជាពលរដ្ឋដែលរ​ង​គ្រោះ ដោយសារតែទឹកជំន​ន់​ អាជ្ញាធរត្រូវជួយទប់ស្កាត់ជា​មុ​នចំពោះ​ការ​លិចផ្លូវ​សំខាន់ៗ នៅក្នុងមូលដ្ឋានរបស់ខ្លួ​ន តាមរយៈការជីកដីដាក់បា​វ​ខ្សាច់​ទប់​ច្រាំងកុំឲ្យ​បា​ក់ផ្លូវ ។ ប្រសិនបើផ្លូវនេះ ត្រូវបាក់ឬលិចល​ង់​ដោយ​ សារតែទឹកជំ​ន​ន់ វានិងបង្កបញ្ហារំខានដល់ប​ង​ប្អូនប្រ​ជាព​លរ​ដ្ឋរស់នៅ ក្នុង​ស្រុកបូ​រីជលសា​រ ទៅរក​សេវា​ផ្សេង​ៗ នៅសាលាស្រុកបូរីជល​សា​រ ដូច្នេះមន្ត្រីជំនាញនិងអា​ជ្ញា​ធរ ត្រូវតែសហ​ការគ្នា ចូលរួមទប់ស្កាត់និងបង្ការលើបញ្ហា​នេះ​​ទុក​ជាមុន ។
ទទឹមនិងបញ្ហាទឹ​កជ​នឡើ​ងនេះដែរ លោកអភិបា​លខេត្ត​តាកែវ បានអំពាវនាវឲ្យបង​​ប្អូ​​នប្រជាពលរដ្ឋត្រូវមានការប្រុងប្រ​យ័​ត្នខ្ពស់​ នៅពេលរដូវទឹកជ​ន់ឡើង​នេះ ចំពោះកូនតូច​ៗ​ ដែលមា​ន​ឳពុក​ម្តាយ​ខ្លះ បាននាំ គ្នាទៅធ្វើកា​រ​នៅឆ្ងាយ​ និងទុកកូនតូ​ចៗឲ្យជីដូ​ន ឬយាយតា ជាអ្នកមើលថែជំ​នួ​សវិញ ។ ក្នុងនោះដែ​រ លោកអភិបា​លខេ​ត្ត ក៏បា​នឲ្យអាជ្ញាធ​រស្រុក និងកងកម្លាំងទាំង ៣ប្រភេទ ដែលមានមូលដ្ឋាននៅជាប់នូវ​តំ​បន់​ដែល​កំពុ​ងទឹក​ជន់ឡើង​នេះ ត្រូវតែត្រៀមសម្ភារសម្រាប់​ជួយ​សង្គ្រោះ ដូចជាអាវប៉ោ​ង ​ទូក និងរក​ទីទួ​លសុ​វត្ថិភាព សម្រាប់ត្រៀមជម្លៀសប្រ​ជា​ពល​រដ្ឋ និងសត្វចិ​ញ្ចឹ​មរប​ស់ពួក​គាត់ នៅពេលជួបគ្រោះទឹក​ជំ​នន់ ៕ដោយ៖ តាកែវ

spot_img
×