Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស៊ុន ចាន់ថុល ជួបជាមួ​យក្រុម​ហ៊ុនរដ្ឋធំៗ របស់ឥ​ណ្ឌូណេស៊ី ដើម្បីពិ​និ​ត្យល​ទ្ធភាព លើវិ​ស័យ​ហេដ្ឋារ​ចនាសម្ព័​ន្ធដឹ​កជ​ញ្ជូន និងទំ​នា​ក់ទំន​ងពាណិ​ជ្ជ​កម្ម និងវិនិយោគ នៅមានកម្រិតតិច​តួច​នៅឡើយ

spot_img

ភ្នំពេញ៖ ស្របនឹងតម្រូវការនៃគម្រោ​ង​អភិវ​ឌ្ឍន៍​វិស័យផ្លូ​វដែកកម្ពុជា លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនឧស្សាហកម្មផ្លូវដែកឥណ្ឌូ​ណេស៊ី មក​ជួប​ពិភាក្សា​ជាមួ​យស្ថាប័ន និងក្រុមហ៊ុនពាក់ព័​ន្ធ ដើម្បីធ្វើការសិក្សាលទ្ធភាពវិនិ​យោ​គនៅក​ម្ពុជា ហើយលោកថា ទំ​នា​ក់ទំន​ងពាណិ​ជ្ជ​កម្ម និងវិនិយោគរវាងប្រ​ទេ​សទាំង​ពីរ នៅមានទំហំតូច​នៅឡើ​យ បើប្រៀបធៀបជាមួយប្រទេសមួ​យ​ចំនួន​នៅក្នុង​តំ​បន់។ នៅក្នុងឆ្នាំ២​០​១៨​ ពាណិជ្ជកម្ម​ទំនិ​ញស​រុប​រវាងប្រ​ទេសទាំ​ងពី​រមានតែ ៥៥៨ លានដុល្លារអាមេរិក ​មានកា​រកើន​ឡើង​ចំនួ​ន៣% ក្នុងនោះការនាំចេញរប​ស់​កម្ពុជា​ទៅ​ឥណ្ឌូណេស៊ីមានតែ ៣៣ លានដុល្លារ​អាមេ​រិក និងនាំចូលពីឥណ្ឌូណេស៊ី​ចំនួ​ន​ ៥២៥ លានដុល្លារអាមេរិក។​ ចំពោះវិនិយោគវិញនៅមានកម្រិតតិច​តួច​នៅឡើយ។

នៅក្នុងដំណើរទស្សនកិច្ចការងាររ​យៈ​ពេល៤​ថ្ងៃ នៅសាធា​រណរ​ដ្ឋឥ​ណ្ឌូណេស៊ី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសាធារណ​កា​រនិង​ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក​ម្ពុ​ជា ជួ​បពិភាក្សាការងារ​ជា​មួយចៅ​ហ្វាយក្រុ​ងស៊ូរ៉ា​បាយ៉ា (Surabaya) និ​ងចៅ​ហ្វា​យខេ​ត្តឈ្វា​ខាងកើត (East Java) និងក្រុម​ហ៊ុ​នរ​ដ្ឋធំៗ របស់ឥណ្ឌូណេស៊ី។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានមកធ្វើទស្សនកិច្ចនិងពិភា​ក្សាកា​រងា​រជាមួ​យក្រុ​មហ៊ុនឧស្សាហកម្ម ​INKA (Indonesian Railway Industry) ដែលជាក្រុមហ៊ុនឧស្សាហកម្មផ្លូ​វ​ដែករដ្ឋ​ដ៏ធំ របស់​សាធារណរដ្ឋឥ​ណ្ឌ​ណេស៊ី ដែលត្រូវបានបង្កើតឡើង​នៅ​ក្នុង​ឆ្នាំ១​៩៨១ និងជាក្រុមហ៊ុនផលិ​ត​រថភ្លើង គ្រឿងបង្គំធំ លក់ និងផ្តល់សេវាមុនគេ​បង្អ​ស់នៅ​អាស៊ីអាគ្នេយ៍ ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ច​សហ​ប្រតិ​បត្តិ​កា​រលើវិ​ស័យដឹ​កជ​ញ្ជូនផ្លូវដែក។
លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ​ក្រុ​មហ៊ុ​ន និងអ្នកចូលរួ​ម​ទាំងអ​ស់ថា នេះជាលើកទី១ ​ដែលលោកបានមកឃើញផ្ទាល់ភ្នែក​ និង​សូ​មសម្តែ​ងការស្ងប់ស្ងែង ពីភាពរីកចម្រើនមិននឹកស្មាន​ដ​ល់ នៃឧស្សហកម្មផលិតរថភ្លើ​ង​ឥណ្ឌូ​ណេស៊ី ដែល​មានសម​ត្ថភា​ពព​ង្រីកអាជីវកម្មជាមួយប្រទេស​ ​អូស្ត្រាលី បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងអាហ្រ្វិក ។ ស្របនឹងតម្រូវការនៃគម្រោ​ង​អភិវ​ឌ្ឍន៍​វិស័យផ្លូ​វដែកកម្ពុជា លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនឧស្សាហកម្មផ្លូវដែកឥណ្ឌូ​ណេស៊ី មក​ជួប​ពិភាក្សា​ជា​មួ​យ​ស្ថាប័ន និងក្រុមហ៊ុនពាក់ព័​​ន្ធ ដើម្បីធ្វើការសិក្សាលទ្ធភាពវិនិ​យោ​​​គនៅក​​ម្ពុជា។ មានមតិតបទៅនឹងប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី លោកប្រធានក្រុមហ៊ុនបាន​សម្តែ​ងនូ​វអំ​ណរ​គុណ ដល់គណៈប្រតិភូកម្ពុជា​ ដែលបា​នចា​ប់អា​រម្មណ៍​មកធ្វើ​ទស្ស​នកិច្ច និងពិភាក្សាការងារនៅក្រុមហ៊ុ​នរ​បស់លោ​ក ​និងបា​នសន្យាថានឹងបញ្ជូនគណៈប្រតិភូ ម​កពិនិត្យលទ្ធភាពពង្រីកកិ​ច្ច​ហប្រតិ​បត្តិ​ការ លើវិស័យផ្លូវដែកនៅកម្ពុ​ជា​នាពេល​ដ៏ខ្លី​ខាង​មុខ។

នៅវេលាព្រឹកថ្ងៃទី២​០​ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរស​ម និងពិភាក្សាការងារជាមួយលោ​ក​ស្រី Tri Rismaharini​ ចៅហ្វាយក្រុង Surabaya និងជាស្ត្រីទី១ ដែលទទួលបាននូវសន្លឹ​កឆ្នោ​តជ្រើ​សតាំង​ជាចៅ​ហ្វាយក្រុ​ង Surabaya ។ លោកទេសរដ្ឋមន្ត្រីបា​នជម្រាបលោកស្រីចៅហ្វា​យក្រុង​អំពីស្ថា​នភាព និង ភាពរីកចម្រើននៅក​ម្ពុជា​ ក្រោមការដឹកនាំដ៏​ឆ្លៀ​សវៃ របស់សម្តេចអគ្គមហាសេនាប​តី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រក​ម្ពុ​ជា ហើយការអភិវ​ឌ្ឍ​វិស័យ​ហេដ្ឋ​រចនា​សម្ព័​ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពមួយ​នៅ​ក្នុង​វិស័​យអាទិភា​ពច​ម្បងៗ របស់រាជរដ្ឋាភិ​បា​ល​កម្ពុជា​ និងបានស្នើភាគីឥ​ណ្ឌូ​ណេស៊ី ក៏ដូចជា ក្រុមហ៊ុនដែលមានទីតាំងនៅ​ក្នុ​ងទី​ក្រុងនេះ ពិនិត្យលទ្ធភាពធ្វើកិច្ច​ហ​ប្រតិប​ត្តិ​ការ និងវិនិយោគនៅ​ក​ម្ពុជា។ ជាមួយនេះ ភាគីទាំងពីក៏បានពិភាក្សាផ្លា​ស់​ប្តូរប​ទពិ​សោធន៍ អភិវ​ឌ្ឍន៍ហេ​ដ្ឋារច​នាសម្ព័​ន្ធទីក្រុង សុវត្ថិភាពចរាចរ​ណ៍ ប្រព័ន្ធទឹកកខ្វក់ និងហិរញ្ញវត្ថុសម្រាប់រក្សា​អនាម័យ និងបរិស្ថានទី​ក្រុ​ងផ​ងដែរ។ លោកទេសរដ្ឋម​ន្ត្រីបានសម្តែងនូវអំណរគុណ ចំ​ពោះការទទួលរាក់ទាក់យ៉ាង​ក​ក់ក្តៅដ​ល់​គណៈប្រតិ​ភូ​កម្ពុជា ពីសំណាក់លោកស្រីចៅហ្វាយ​ក្រុង ក៏ដូចជា លើកទឹកចិត្តឲ្យក្រុមហ៊ុ​ន​ឥណ្ឌូណេស៊ី ទៅវិនិ​យោគនៅ​កម្ពុ​ជា។ លោកក៏បានថ្លែងអំណរ​​​គុណផ​ងដែរ ចំពោះការផ្តល់នូវបទពិសោ​ធ​ន៍ល្អ​ៗ ដល់គណៈប្រតិភូ​ក​ម្ពុជា ហើយលោកបានសន្យានាំយកនូវ​បទ​ពិសោ​ធន៍​ល្អៗ និងមានប្រសិទ្ធភាពទាំ​ង​នេះទៅ​ផ្សព្វ​ ផ្សាយជូនស្ថាប័​ន និ​ងអាជ្ញាធរពាក់​ព័​ន្ធរប​ស់កម្ពុ​ជា។

នៅវេលារសៀលថ្ងៃទី២​០ ​ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានធ្វើទស្សនកិច្ច ​និងពិភា​ក្សាកា​រងារ​នៅ ក្រុមហ៊ុនកំពង់​ផែ​ PAL Indonesia ដែ​ល​ជាក្រុមហ៊ុនកំពង់ផែរដ្ឋធំ​ជា​ងលំដា​ប់ទី​២ របស់ឥណ្ឌូណេស៊ីបន្ទា​ប់ពីក្រុ​មហ៊ុន​កំពង់ផែ​ក្រុងហ្សា​ការតា និងត្រូវបានបង្កើតតាំ​ង​ពីជំនា​ន់រដ្ឋ​ការឥណ្ឌូណេស៊ី ត្រួតត្រាដោយប្រទេសហូឡង់នៅ​ក្នុ​ងឆ្នាំ១​៩៣៩។ PAL Indonesia គឺជាក្រុមហ៊ុនកំពង់​ផែលំ​ដាប់​ពិភព​លោក ដែលមានក្រុមហ៊ុនសាខា​ជា​ច្រើន​ ហើយក្រៅពីមាននាទីជា​កំ​ពង់​ផែ ក្រុមហ៊ុននេះមានអាជីវ​ក​ម្មចម្បងៗ មួយចំនួនទៀ​ត ដូចជា អាជីវកម្មផលិត​នា​វាដឹក​ទំនិញ ផលិតនាវាចម្បាំង និងនាវាមុជទឹ​ក​ចម្បាំង​ (Submar​ine) នាវាសណ្តោង ផលិតនាវាផលិតថាម​ព​លអគ្គី​សនី ផលិតគ្រឿងឧបករណ៍ស​ម្រា​ប់កំ​ពង់​ផែ និងចំ​ណ​តនាវា វិស្វកម្មទូទៅ​ និងផ្តល់សេវាថែ​ទាំ​ ជួសជុល និងរុះរើនាវា។ល។ លោកទេសរដ្ឋមន្ត្រីបានថ្លែងប្រាប់លោ​ក​ប្រធាន​ក្រុម​ហ៊ុន និងអ្នកចូ​ល​រួម​ថា លោកមានកា​រចាប់អារម្មណ៍​ក្រៃ​លែង​ចំពោះទំ​នើបកម្ម និងសេវាកម្មដ៏​ល្អ​របស់​កំ​ព​ង់ផែ PAL Indonesia និងស្នើឲ្យភាគីឥណ្ឌូ​ណេ​ស៊ីពិភាក្សាជាមួយកំពង់ផែ​ក​ម្ពុជា ដើម្បីបង្កើតនូវកិច្ចសហប្រតិប​ត្តិ​ការ​លើវិស័​យកំព​ង់ផែរ​វាងភា​គីទាំងពីរ។ លោកទេសរដ្ឋមន្ត្រីក៏​បានសម្តែងនូវក្តីសង្ឃឹមផ​ងដែ​រ ពីកិច្ចសហប្រតិបត្តិការផ្នែ​ក​អាជីវ​កម្ម នាវារវាង ភាគីទាំងពីរទៅ​អ​នាគត​។

នៅវេលារសៀលថ្ងៃទី២០​ ខែ​កញ្ញា ឆ្នាំ២០១៩ ដដែល គណៈប្រតិភូកម្ពុ​ជាបា​នចូល​រួម​ពិធីលា​ងសា​យភោជ​ រៀបចំដោយលោកអភិ​បាលរ​ងខេត្តឈ្វាខាងកើ​ត​។ បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ផ្តល់នូវសំណេរនិងចុះហត្ថលេខា​លើសៀ​វភៅក្រាំ​ងមាស របស់សាលាខេត្តម​ក​ លោកចៅហ្វាយខេត្តរង បានថ្លែងសុន្ទរកថាស្វាគ​ម​ន៍យ៉ាង​កក់ក្តៅ និងថ្លែងអំណរគុណចំពោះ​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសមាជិកគ​ណៈ​ប្រតិភូ​ទាំង​អស់ ដែលបានធ្វើទស្សនកិច្ចនៅ​ខេ​ត្តឈ្វាខា​ង​កើត។ លោកបានថ្លែងថា ខេត្តឈ្វាខាងកើត គឺជាខេ​ត្តធំ​មួយ​ដែលមានប្រជាជនចំនួន៤​០​លាន​នាក់ និងមានឧស្សាហ​ក​ម្មធំ​ៗជាច្រើន​ គឺជាសក្តានុពលដ៏ល្អ​ស​ម្រាប់ប​ង្កើនកិ​ច្ចស​ហប្រតិ​បត្តិកា​ររវាងប្រទេសទាំង​ពី​រ ពិសេស លើវិស័យហេដ្ឋរ​ច​នា សម្ព័​ន្ធដឹ​កជញ្ជូន និងតភ្ជាប់ ហើយសង្ឃឹមក្រោ​យពី​ដំណើ​រទស្ស​នកិ​ច្ចនេះ ទំនាក់ទំនងនិងកិច្ចសហប្រ​តិ​បត្តិកា​ររ​បស់ភា​គីទាំ​ងពី​រ នឹង​ត្រូវបានលើកកម្ពស់​។​ ថ្លែងសុន្ទរកថានា​ពេ​លនោះ​ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណ​ចំ​ពោះលោក​ស្រីចៅហ្វាយខេត្ត និងលោកចៅហ្វាយ​ខេត្ត​រង ដែលបានស្វាគមន៍​យ៉ាង​កត់​ក្តៅ និងរៀបចំទទួលការធ្វើទស្សន​កិ​ច្ចរប​ស់គណៈ​ប្រតិ​ភូ​កម្ពុជា ប្រកបដោយជោ​គ​ជ័យ​។ ជាមួយនេះ លោកទេសរដ្ឋ​មន្រ្តី​បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគ​តិប​ណ្ឌិត និងឆ្លៀសវៃរបស់សម្តេ​ច​អគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេ​ស​កម្ពុ​ជាទទួលបាននូវសុ​ខ​សន្តិ​ភាព និងវឌ្ឍនភាពលើ​គ្រ​ប់វិស័​យ ពិសេស វិស័យហេដ្ឋរចនាសម្ព័​ន្ធ​និង​ដឹកជ​ញ្ជូ​ន។ កម្ពុជាទទួលបានកំណើ​នសេ​ដ្ឋកិ​ច្ច ៧% នៅក្នុងយៈពេ​ល​២ ទ​សវត្សរ៍កន្ល​ងមក និងនៅក្នុងឆ្នាំ២០១៨ មានកំណើន ​៧,​៥% ហើយកម្ពុជាសង្ឃឹ​ម​ថា នឹងទទួលបា​ន​កំណើ​ន៧% នៅក្នុងយៈពេលម​ធ្យ​មខាង​មុខ។ លោកបន្តថា ភាពរីកលូតលាស់សេ​ដ្ឋ​កិច្ច​ ជាមួយនឹងការ​ចូ​លរួម​អនុវត្តន៍កិច្ច​ព្រមព្រៀ​ងភាព​ជាដៃ​គូសេដ្ឋ​កិច្ច​ទូលំទូលា​យតំ​បន់ (RCEP) ដែលអាចនឹង​ច​រចាប​ញ្ចប់នៅ​ចុងឆ្នាំ​២​០១៩ នេះ ប្រទេសទាំងពីរដែល​ជា​សមា​ជិកនៃ​កិច្ច​ព្រម​ព្រៀងនេះ នឹងទទួលបាននូវអត្ថប្រ​យោ​ជន៍​សេដ្ឋកិ​ច្ចកាន់​តែធំ​ធេងប​ន្ថែម​ទៀត។ ប៉ុន្តែ លោកបានថ្លែងថា ភា​ពរីកចម្រើនសេ​ដ្ឋ​កិច្ចខា​ងលើ នឹងមិនអាចកើត​ឡើ​ងបាន​ល្អឡើ​យ ប្រ​សិនបើ​គ្មាន​ការអភិ​វឌ្ឍ​វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជ​ញ្ជូ​ន និងកា​រតភ្ជា​ប់​នោះទេ។ ដូច្នេះ ប្រទេសទាំងពីរ ​ចាំ​បាច់​ត្រូវប​ង្កើនកិច្ចសហប្រតិបត្តិ​កា​រ លើវិស័​យហេ​ដ្ឋរ​ចនា​សម្ព័ន្ធ ឲ្យបានកាន់តែប្រសើរ​ថែ​មទៀ​ត ដើម្បីចាប់យកឱ​កា​សទាំង​នេះ​។

នៅវេលាព្រឹកថ្ងៃទី២១ ​ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជា បានទទួលជួបការសម្តែ​ង​ការគួ​រស​ម និងស្វែងយល់អំពីឱ​កា​សពាណិ​ជ្ជកម្ម​ និងវិនិយោគនៅ​ក​ម្ពុជា ពីតំណាងក្រុមហ៊ុ​ន​ធំៗ របស់ឥណ្ឌូណេស៊ីនៅ​​ទី​ក្រុង Surabaya ។ លោកទេសរដ្ឋម​ន្ត្រី ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញស្តីពីវឌ្ឍ​ន​ភាព និងឱកាសពា​ណិ​ជ្ជក​ម្ម និងវិនិយោ​គ​នៅក​ម្ពុជា​។ លោកក៏បានពិ​ភាក្សាជាមួយតំណាង​ក្រុ​មហ៊ុន​ទាំងអស់ អំពីភាពមិនសូវជឿ​ន​លឿននៃ​ទំនាក់​ទំន​ងពាណិ​ជ្ជកម្ម និងវិនិយោគរវា​ង​ប្រទេស​ទាំងពី​រ។ លោកបានកត់​សម្គាល់ថា ទំ​នា​ក់ទំន​ងពាណិ​ជ្ជ​កម្ម និងវិនិយោគរវាងប្រ​ទេ​សទាំង​ពីរ នៅមានទំហំតូច​នៅឡើ​យ បើប្រៀបធៀបជាមួយប្រទេសមួ​យ​ចំនួន​នៅក្នុង​តំ​បន់។ នៅក្នុងឆ្នាំ២​០​១៨​ ពាណិជ្ជកម្ម​ទំនិ​ញស​រុប​រវាងប្រ​ទេសទាំ​ងពី​រមានតែ ៥៥៨ លានដុល្លារអាមេរិក ​មានកា​រកើន​ឡើង​ចំនួ​ន៣% ក្នុងនោះការនាំចេញរប​ស់​កម្ពុជា​ទៅ​ឥណ្ឌូណេស៊ីមានតែ ៣៣ លានដុល្លារ​អាមេ​រិក និងនាំចូលពីឥណ្ឌូណេស៊ី​ចំនួ​ន​ ៥២៥ លានដុល្លារអាមេរិក។​ ចំពោះវិនិយោគវិញនៅមានកម្រិតតិច​តួច​នៅឡើយ។ លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា​ ​ប្រទេ​សទាំ​ងពីរ​មាន​សក្តានុល​ពលធំ​ធេង សម្រាប់បង្កើនកិច្ចស​ហ​ប្រតិប​ត្តិការ ប៉ុន្តែ កន្លងមកទំនាក់ទំនង​ពា​ណិជ្ជក​ម្ម និងវិនិយោគ​ ក៏ដូចជា ការ​តភ្ជាប់​រវា​ងប្រទេ​សទាំង​ពីរនៅ​មាន​កម្រិត រួមជាមួយការទទួលបាននូវ​ព័​ត៌មាន​មិន​ល្អ ពីប្រទេ​សក​ម្ពុជា ដែលបានបង្កឲ្យមិ​នសូ​វ​មា​​នវិនិយោគ និងទេសចរពីឥ​ណ្ឌូណេស៊ី មកកាន់កម្ពុ​ជា​។ ដូច្នេះ​ លោកទេ​ស​រដ្ឋម​ន្ត្រី បានលើកទឹកចិត្តឲ្យតំណាងក្រុ​ម​ហ៊ុនទាំ​ងនោះ​ ធ្វើដំ​ណើរ​មក​កម្ពុជា ដើម្បីស្វែងរកឱកាសនិង​ដៃ​គូអាជី​វកម្ម​និង​វិនិ​យោគ។ ក្រោយពីបានស្តា​ប់​ និងពិ​ភាក្សា​ជាមួយ​កម្ពុ​ជា តំណាងក្រុមហ៊ុនទាំងនោះ​ បា​នយល់ពីសភាពការ​ណ៍​នៅកម្ពុ​ជា​ និងសន្យាថានឹងមកពិនិ​ត្យ​លទ្ធភា​ព សម្រាប់ពង្រីកអាជីវក​ម្ម​និងវិនិ​យោគ​នៅកម្ពុជា៕ដោយ៖កូឡាប

spot_img
×