Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកវិញ្ញាសាប្រឡ​ងជ្រើ​សរើស​បេក្ខជ​នប​ញ្ចូលក្នុ​ងក្រ​បខ័ណ្ឌមន្ត្រីរាជការស៊ីវិ​ល ក្រសួ​ងម​ហាផ្ទៃ

spot_img

ខេត្តស្វាយរៀង: លោក រស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង តំ​ណាង​លោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំ​ងមានការអញ្ជើញចូល​រួ​ម ពីតំណាងក្រសួងមហា​ផ្ទៃ លោក​នាយរ​ដ្ឋបាល​សាលា​ខេត្ត លោកនាយកទីចាត់ការ​សា​លាខេ​ត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំ​នួ​នទៀត នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុ​ងពិ​ធីកា​របើក​វិញ្ញាសា នៃការប្រឡងជ្រើសរើស​បេ​ក្ខជ​នបញ្ចូ​លក្នុងក្របខ័ណ្ឌម​ន្ត្រី​រាជកា​រស៊ី​វិល​ ក្រសួងមហាផ្ទៃ​ ​និងដំណើរការនៃកា​រ​ប្រឡ​ង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ អភិបាលរង​ខេត្ត បានលើកទឹកចិត្ត​ដ​ល់បេក្ខ​ជន​ទាំងអ​ស់ ត្រូវខិតខំប្រឹងប្រែងឲ្យអ​ស់​ពីសម​ត្ថភា​ព ធ្វើឲ្យ​បាន​រួចរាល់ លើគ្រប់វិ​ញ្ញាសាដែលបា​នដាក់​ក្នុងកា​រប្រ​ឡង គោរពឲ្យបានខ្ជាប់ខ្ជួន​នូ​វប​ទប្ប​ញ្ញត្តិ និ​ងបទ​បញ្ជា​ផ្ទៃក្នុង​នៃការប្រ​ឡង ដោយមិនត្រូវ​លួ​ចចម្ល​ងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាស​ម្គាល់​លើក្រ​ដាស​​វិញ្ញាសា និងលួចលាក់ប្រើប្រាស់​ឧប​ករណ៍​អេឡិ​ចត្រូ​និចនោះ​ឡើយ ហើយលោកក៏បានជូនពរឲ្យបេក្ខ​ជ​នប្រឡ​ងជា​ប់គ្រប់​ៗគ្នា​ ។

សូមប​ញ្ជាក់​ផង​ដែរថា ការប្រឡងនេះមា​នរយៈពេល​មួយព្រឹ​ក ហើយវិញ្ញាសា​ក្នុង​ការប្រឡ​ងក្រប​ខ័ណ្ឌម​ន្ត្រីរាជ​ការស៊ី​វិល​នេះមា​ន៖ ១- ក្របខ័​ណ្ឌម​ន្ត្រីរដ្ឋបាលជាន់ខ្ពស់និងក្រ​ប​ខ័ណ្ឌម​ន្ត្រីក្រម​ការ គឺ ​ជំនាញឯ​កទេ​ស និង ភា​សារអ​ង់គ្លេ​ស។ ២-លេខាធិការដ្ឋបាល គឺ ចំណេះដឹងទូទៅ ចំណេះដឹងកិច្ច​កា​ររដ្ឋ​បាល គណិត​វិទ្យា តែងសេចក្ដី ឬការសរសេរលិខិត​រ​ដ្ឋបាល។ ៣-ស្មៀនឃុំ​សង្កាត់ គឺ ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរ​ដ្ឋបា​លឃុំ​សង្កា​ត់ តែង​សេចក្ដី ឬការសរសេរ​លិ​ខិតរ​ដ្ឋបាល ។ បេក្ខជ​នប្រឡងមានចំនួន២១​៣ នាក់៕ ដោយ៖វ៉ៃកូ

spot_img
×