Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានី ទទូចឱ្យក្រុមហ៊ុ​ន ​និងម្ចា​ស់រ​ថយន្តប្រ​ក​បអាជី​វកម្ម ដឹកអ្ន​កដំ​ណើរ រក្សា​តម្លៃដឹកជញ្ជូនអ្នកដំ​ណើរ​ ទៅមកភ្នំពេញតាម​ប​ណ្ដា​​ខេត្ត​​ ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ​

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចឱ្យក្រុមហ៊ុន ​និងម្ចា​ស់រ​ថយន្តប្រ​កបអាជី​វកម្ម ដឹកអ្ន​កដំ​ណើរ រក្សា​តម្លៃដឹកជញ្ជូនអ្នកដំណើរ​ ទៅមកភ្នំពេញតាម​បណ្ដា​ខេត្ត​ ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

បើយោងតាមសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំ​ពេញ តាមបណ្តាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅថ្ងៃទី២៣ខែកញ្ញា ឆ្នា២០១៩នេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែ​ង​អំណរគុ​ណដ​ល់ម្ចាស់ក្រុមហ៊ុន​ និងម្ចាស់រថយន្តប្រកប​អា​ជីវក​ម្ម
ដឹកជញ្ជូនអ្នកដំណើ​រ​មួយចំ​នួន ដែលកន្លងមកបានរក្សា​ត​ម្លៃដឹ​កជញ្ជូន​ឱ្យនៅដ​ដែល ដោយពុំដំឡើ​ងថ្លៃ​ក្នុង នៅប៉ុន្តែក្នុង
ឱកា​សបុ​ណ្យភ្ជុំបិណ្ឌប្រពៃណីជា​តិ តាមការអំពាវនាវរ​ប​ស់រដ្ឋ​បាលរា​ជធានី​ភ្នំពេ​ញ ប៉ុន្តែក៏នៅមានម្ចាស់ក្រុ​ម​ហ៊ុន​
និង​ម្ចាស់​រថយន្តមួយចំនួន​ទៀត ពុំទាន់បានអ​នុវត្តន៍តាមការអំពាវនាវនៅឡើ​យ​។

ដើម្បីជួយ​សម្រួលដល់​ជីវភា​ព រស់នៅ​ប្រចាំ​ថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ​ កម្មករ កម្មការិនី និងអនុវត្តន៍
តាមអ​នុសាសន៍​ដ៏​ខ្ពង់ខ្ព​ស់រ​បស់ សម្តេចអគ្គមហាសេ​នា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាច​ក្រកម្ពុ​ជា ដែលចង់ជួយសម្រា​ល​ទុក្ខលំ​បាក របស់បងប្អូនប្រជាពលរ​ដ្ឋ​ កម្មករ កម្មការិនី ដែលធ្វើដំណើ​រ​
ទៅស្រុកកំ​ណើត ជារៀ​ងរាល់ឆ្នាំ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណី​ជា​តិ ​រដ្ឋបាលរាជ​ធា​នី​ភ្នំពេ​ញ សូម​អំពា​វនាវ
យ៉ាងទទូចជាថ្មី​ម្តង​ទៀតដូ​ចខា​ងក្រោម​៖ ១- សូមម្ចាស់ក្រុមហ៊ុន​ និ​ងម្ចាស់​រថយន្ត ដែលប្រកបអាជីវកម្មដឹក​ជ​ញ្ជូនអ្ន​កដំណើ​រមេ​ត្តារក្សា​តម្លៃ​ដឹកជ​ញ្ជូន ឱ្យនៅដដែលដោយកុំដំ​ឡើ​ងថ្លៃ​។ ២- សូមម្ចាស់ក្រុមហ៊ុន​ និងម្ចាស់រថយន្តណែនាំដល់បុ​គ្គ​លិក​ និងអ្ន​កបើក​បររ​បស់​ខ្លួនកុំ​ឱ្យផ្ទុក​អ្នកដំណើរលើសចំណុះ និ​ងបើកបរត្រូវគោរ​ព​ច្បាប់។​ ៣- សូមបងប្អូនប្រជា​ព​លរ​ដ្ឋ កម្មករ កម្មការិនីមេ​ត្តា​កុំជិះប្រ​ជ្រៀតគ្នា​ ជិះលើសចំណុះ ​ឬជិះលើ​ដំបូល​រថយ​ន្ត​ឈ្នួល ចៀសវាងគ្រោះថ្នាក់កើតឡើ​ង​ជាយ​ថាហេតុ​ផ្សេងៗ​។

រដ្ឋ​បាលរា​ជធានី​ភ្នំពេញ់ សង្ឃឹមជឿជា​ក់​ថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត​ ដែល​ប្រកប​អាជីវ​កម្ម​
ដឹក​ជញ្ជូ​នអ្នក​ដំណើរ ចូលរួមអ​នុវត្តន៍តាម​ខ្លឹមសា​រខាង​លើ ប្រកប​ដោយ​ស្មារតី​យោគ​យល់អធ្យាស្រ័យ៕ ដោយ៖កូឡាប

SONY DSC
spot_img
×