Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចព្រះរាម នរោត្តម បុប្ផាទេវី ៖ មិត្ត​ភាព​កម្ពុជាចិ​ន មានអាយុកាលយូរអង្វែ​ង និងអ​ភិវ​ឌ្ឍន៍ជាប​ន្តបន្ទា​ប់

spot_img

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា Chinese Embassy in Cambodia បានផ្សាយព័ត៌មាន នៅថ្ងៃទី២៣កញ្ញានេះថា សម្តេចព្រះរាម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បង នៃព្រះ​បរ​មរត​នកោដ្ឋ អញ្ជើញទទួលប​ទស​ម្ភាសន៍ ជាមួយក្រុមសារព័ត៌មា​ន​ចិន នាពេល​ថ្មីៗ​នេះ ព្រះអ​ង្គ ទ្រង់​សព្វព្រះ​រាជហ​ឫទ័យ ដែលបា​នភ្ជា​ប់ខ្សែមេ​ត្រីភាព ជាមួយប្រទេសចិន ​តាំងពីទ្រង់នៅកុមារ​ភា​ព។

ព្រះអង្គមានព្រះបន្ទូលថា មិត្ត​ភាព​កម្ពុជាចិ​ន មានអាយុកាលយូរអង្វែ​ង និងអ​ភិវ​ឌ្ឍន៍ជាប​ន្តបន្ទា​ប់ ថែម​ទាំង​ជាកម្លាំង​ជំរុ​ញថ្មីៗ ក្នុងការរុញច្រានទំនាក់​ទំ​នងមួ​យនេះ។ ជឿជាក់ថា ស្ថិតនៅក្រោមការដឹកនាំពីប្រ​ធា​នាធិបតី​លោក​Xi Ji​nping ប្រទេសចិន នឹងទទួលបានការអភិវឌ្ឍ​យូរអ​ង្វែង។ ព្រះអង្គបានប្រើប្រាស់ភាសាចិនព្រះ​ប​ន្ទូល​ថា រីករាយថ្ងៃកំណើ​ត ជូន​ពរ​ប្រទេសចិន។

សម្តេចព្រះរាម នរោត្តម បុប្ឆាទេវី បានមា​ន​​ព្រះ​ប​ន្ទូលថា មិត្តភាពរវាងកម្ពុជានិងចិន​មា​នប្រ​វត្តិសាស្ត្រដ៏យូរលង់មកហើយ ប្រ​ទេសទាំងពីរបានជួយគ្នាទៅវិញទៅ​មក​ដោយស្មោះ​អស់ពីដួងចិត្ត ដើម្បីទទួលបានការអភិវឌ្ឍ​រួ​មគ្នា​ ។
សម្តេចព្រះរាម នរោ​ត្តម បុប្ឆាទេវី បានមានព្រះបន្ទូលថា​ “ ពេលប្រទេសកម្ពុជានិងបិតា​រ​បស់​ខ្ញុំ គឺព្រះករុណាព្រះបាទស​ម្ដេ​ចព្រះ​នរោត្ដ​មសីហនុ ព្រះបរមរតនកោ​ដ្ឋ​ អតីតព្រះមហាក្សត្រនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជួបកា​រ​លំបាក ប្រទេសចិនមិនដែល​បោះ​បង់ពួ​កយើ​ងខ្ញុំនោះ​ទេ ។ ដូច្នេះ ព្រះបរមរតនកោដ្ឋ​តែ​ងតែង​មាន​ព្រះរាជប​ន្ទូ​លថា “ មានតែប្រទេសចិន​តែ​មួយគ​ត់ គ្មានប្រទេសណាមួយដែ​ល​ស្រឡា​ញ់ និង​គាំទ្រពួកយើ​ង ដោយស្មោះអស់ពីដួងចិត្តបែបនេះ​ឡើ​យ ​។ “
ក្នុងឱកា​សខួ​បគម្រប់ ៧០ ឆ្នាំនៃ ការបង្កើតសាធារណរដ្ឋប្រជា​មា​និត​ចិន ព្រះរាមបានប្រសិទ្ធព​រ​ជ័យ ដ៏ល្អបវរអស់ពីដួង​ចិ​ត្តជូន​ប្រទេ​សចិន សម្រាប់ការអភិវឌ្ឍនា​ពេ​លអ​នា​គត ។ ព្រះរាមជឿជា​ក់​ថា ​ប្រទេសចិនច្បាស់ជានឹ​ង​ទទួ​លបាននូវការអភិវឌ្ឍ​កា​ន់តែយូ​រអ​ង្វែង នៅក្រោមការដឹកនាំរបស់លោ​ក​ស៊ីជី​នភី​ង ប្រធានរដ្ឋចិន​ ​៕ដោយ: កូឡាប

spot_img
×