Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមកំលាំងក្នុង​ការចុះ​សម្រួល​ការងារ​ច​រារ​ចរណ៍​នៅតាម​គោលដៅ​ផ្លូវជាតិ​សំខាន់ៗ ​ដើម្បី​បញ្ចៀ​ស​ការកកស្ទះ និង​ធានា​ពី​សុ​វត្ថិភាព​ជូនដល់​ប្រជាពលរដ្ឋ​ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ

spot_img

តាកែវ​ ៖ លោក​ឧ​ត្ត​ម សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ត្រៀមកំលាំង​នគរបាល​ជាច្រើន​នាក់​សម្រាប់​ត្រៀម​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​ដងផ្លូវ​ជាតិ និង​នៅ​គោលដៅ ឬ​ចំណុច ដែលមាន​សភាព​កកស្ទះ ដើម្បី​សម្រួល​ចរាចរណ៍លើ​ការធ្វើតំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កាន់បិណ្ឌ​នេះ ។ មិនតែប៉ុណ្ណោះ លោកស្នងការ​ក៏បាន​អោយកំលាំង​អធិការ​ក្រុង​-​ស្រុក​ទាំង ១០ ត្រូវមាន​ការចុះ​ល្បាត និង​ដាក់​កំលាំង នៅតាម​ទីវ​ត្ត​អារាម ណា​ដែលមាន​ភាព​អ៊ូរ​អរ​ច្រើន ពីព្រោះ​ក្រុម​ឆ្លៀតឱកាស រងចាំ​មើល​តែ​ឱកាស​តែប៉ុណ្ណោះ ដូច្នេះ​ក្នុងនាម​យើង​ជា​នគរបាលជាតិ ដែល​ឈរជើង​នៅជាប់ និង​មូលដ្ឋាន​ផ្ទាល់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការងារ និង​តួនាទី​ជា​នគរបាល​របស់ខ្លួន ។

​ការ​ជំរុញ​ដល់​មន្ត្រីនគរបាល​អោយ​ត្រៀម​ការពារ និង​សម្រួល​ចរាចរណ៍​នៅតាម​ដងផ្លូវ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​ក្នុងពេលដែល​លោកស្នងការ​ខេត្ត ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ និង​ពង្រឹង​លើ​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​រសៀល​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០១៩ ។

ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​សង្កត់ធ្ងន់​ទៅលើ​សភាព​ការ​នៅ​ខាងក្រៅ​របស់​ក្រុម​ជន​អមិត្ត ដែលមាន​គោលបំណង​ចង់​គៀងគរ​ប្រជាពលរដ្ឋ ក្នុងស្រុក​ធ្វើការ​ប្រឆាំង​និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ម្លេះ​ហើយ​នគរបាល​គ្រប់​ផែន​ទាំងអស់ ត្រូវតែ​ក្តាប់​សភាព​ការ​នេះ​អោយបាន ត្រៀម​បង្ការ និង​បង្ក្រាប​រាល់​ជន​អមិត្ត​ណា ដែលមាន​ចេតនា​ធ្វើអោយ​អសន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងសង្គម ព្រោះ​វា​ជា​កាតព្វកិច្ច​របស​នគរបាលជាតិ ដែលមាន​តួនាទី​លើ​ការការពារ សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ។ លោកស្នងការ​បន្តថា អធិការ​គ្រប់​ស្រុក​ក្រុង​ទាំង​១០ នៅក្នុង​ខេត្តតាកែវ ត្រូវតែ​ពាំនាំ​នូវ​សេចក្តី​ផ្សព្វផ្សាយ​នេះ​ទៅដល់​កងកំលាំង​នគរបាល​គ្រប់រូប ដែល​ជាប់​និង​មូលដ្ឋាន​ផ្ទាល់ អោយបាន​យល់ច្បាស់​ពីស​ភាព​ការ​នាពេល​បច្ចុប្បន្ននេះ ដើម្បី​ត្រៀម​កា​បង្ក្រាប​នៅ​រាល់​សកម្មភាព​គៀងគរ​គ្នា របស់​ក្រុម​ជន​អមិត្ត ។

​ជា​ចុងក្រោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សូម​ធ្វើ​ការបើកបរ​ដោយ​ប្រកាន់​ភ្ជាប់​លើ​ការគោរព​ច្បាប់​ចរាចរណ៍ ក្នុងពេល​បើកបរ​ត្រូវ​មានចិត្ត ចេះ​យោកយល់​គ្នា មួយវិញទៀត បើសិនជា​ស្រវឹង​សូមកុំ​បើកបរ ដើម្បី​គិតពី​កត្តា​សុខ​សុ​វត្តិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ៕ ដោយ ៖ តាកែវ​

spot_img
×