Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​គណៈប្រតិភូរ​ដ្ឋ​សភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ ពិនិត្យ​សេចក្តីថ្លែងការណ៍​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​

spot_img

​កា​ហ្សា​ក់​ស្ថាន​៖​សមាជិគ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​មាន លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​លោក ជា វ៉ាន់​ដេ​ត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា បាន​អញ្ជើញ​​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​សេចក្តីថ្លែងការណ៍ លទ្ធផល​នៃ​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ នា​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​។​

​រដ្ឋសភា​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ពីថ្ងៃ​ទី​២៣​ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ប្រតិភូ​ថ្នាក់ដឹកនាំ​សភា​ក្នុង​តំបន់​ទាំងពីរ ប្រមាណ​៦០​ប្រទេស​ចូលរួម ព្រមទាំង​មាន​វត្តមាន អង្គការ​អន្តរជាតិ និង​អន្តរ​សភា​ជាច្រើន​ទៀត​។ នៅ​ចុងបញ្ចប់ កិច្ចប្រជុំ​នឹងមាន​ចេញ​​សេចក្តីថ្លែងការណ៍​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​។​

​សូមជម្រាបថា ប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​សភា​ឌូ​ម៉ា​សហព័ន្ធរុស្ស៊ី និង​រដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ គឺជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារសំខាន់ ដែល​ថ្នាក់ដឹកនាំ​សភា​ទាំងពីរ​តំបន់​ជួបពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ក្នុងការ​ដោះស្រាយ​បញ្ហា​រួម​។ បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​។ ផ្លាស់ប្តូរ​ទស្សនៈ​យោបល់ ក្នុងការ​ការពារ​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សុខុមាលភាព​សង្គម​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×