Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី​ប្រពន្ធ​តា​យាយ​ក្រខ្សត់​មួយគូ ត្រេកអរ​ស្ទើរ​ស្រក់​ទឹកភ្នែក ពេលដែល​មាតា​មនុស្សធម៌ ជួយ​បំពេញ​ក្ដី​ស្រមៃ “​ចង់បាន​ផ្ទះ​ស្អាត​មួយ​រស់នៅ មុន​លាចាក​លោក​នេះ​ទៅ​”

spot_img

​កណ្តាល ៖ លោកតា យ៉ែម សៀន អាយុ​៧២​ឆ្នាំ ដែលមាន​ជំងឺ​ប្រចាំកាយ និង​ភរិយា​លោកយាយ ឡូត ផា​ច អាយុ​៦៨​ឆ្នាំ មានមុខ​របរ​ដើរ​បេះ​បន្លែ​លក់ និង​ស៊ីឈ្នួល​ច្រកស្វាយ​ឱ្យគេ រស់នៅ​ភូមិ​បត់​តាជី​១ ស្រុក​ព្រែក​ហូរ ខណ្ឌ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល មានកូន​បួន​នាក់ (​ប្រុស​២​នាក់ និង​ស្រី​២​នាក់​) បាន​សម្ដែង​នូវ​ក្ដីរំភើប​សប្បាយរីករាយ លាយឡំ​ជាមួយ​ទឹកភ្នែក ពេលដែល​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​បំពេញ​ក្ដី​ស្រមៃ​របស់​ពួកគាត់ ដែល​ចង់បាន​ត្រឹម​ផ្ទះ​ស្អាត​តូច​មួយ​សម្រាប់​ងាយស្រួល​ជ្រកកោន​ពេល ភ្លៀង​ផ្គរ រងា ក្ដៅ ដូច​គេឯង មុននឹង​លាចាក​លោក​នេះ​ទៅ​។​

​លោកតា យ៉ែម សៀន និង​គ្រួសារ បាន​ថ្លែងថា «​ពីមុន គ្រួសារ​របស់ខ្ញុំ រស់នៅក្នុង​រោង​ប្រក់ស​ង្ក័​សី តែ​ដោយ​ក្ដី​យក​ចិ​ត្ដ​ទុកដាក់​ពី​ថ្នាក់ដឹកនាំ ពិសេស អ្នក​ម្តាយ​មនុស្សធម៌ បាន​ជួយ​បំពេញ​ក្ដី​ស្រមៃ​របស់​ពួកយើង ដែល​ធ្លាប់តែ​ប៉ងប្រាថ្នា ហេី​យ​មិន​នឹង​ស្មានថា​កេី​ត​ឡេី​ង​នោះបាន​លេចចេញ​ជា​រូបរាង​នឹង​ភ្នែក​សោះ​។ យើងខ្ញុំ​ទាំងអស់គ្នា សប្បាយ​ចិត្ដរក​អ្វី​ប្រៀបផ្ទឹម​មិន​បានទេ ខ្ញុំ​មិន​នឹកស្មាន​ដល់​ទេ សប្បាយ​ណាស់​រំភើប​ណាស់ កូនចៅ​ទាំងអស់ បាន​លា​ផុតពី​ក្ដី​លំបាក ការភ័យព្រួយ ក្ដៅ​រងា​ដូច​មុន​ទៀតហើយ​។ កូនចៅ​អរគុណ​អ្នក​ម្ដាយ​ណាស់ ជួយ​កូនចៅ​ឱ្យមាន​ផ្ទះ​នៅ​ស្អាត អាច​ច្រក​ភ្លៀង ក្ដៅ រងា​ដូច​គេឯង​»​។​

​ការលើកឡើង​បែបនេះ​របស់​លោកតា យ៉ែម សៀន ក្នុងឱកាស​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​មក​ប្រគល់​ផ្ទះថ្ម​ថ្មី​មួយ​ខ្នង ទំហំ ៤​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ក្នុង​ដី​ទំហំ ៦​គុណ នឹង​២០​ម៉ែត្រ ដែល​ផ្ទះ​នេះ​បានចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ និង​បាន​រួចរាល់ ហេី​យ​បាន​ប្រគល់ជូន​ផ្ទាល់ ដោយ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​

​លោកតា យ៉ែម សៀន បាន​ថ្លែងថា «​មាតា​មនុស្សធម៌ ជា​ម្ដាយ​ដ៏​មាន​ព្រហ្ម​វិហារធម៌​ដែល​ជួយសង្គ្រោះ​កូនចៅ​គ្រប់ៗ​គ្នា ក្នុង​នោះបាន​ជួយ​ដល់​គ្រួសារ​ខ្ញុំ ដោយ​មិន​ត្រឹម​ជួយផ្ដល់​ថវិកា​សាងសង់​ផ្ទះ​ដ៏​ស្រស់ស្អាត​នោះទេ ថែមទាំង​ជួយ​ផ្គត់ផ្គង់​ការខ្វះខាត ជា​លុយកាក់ ស្បៀងអាហារ​ថែមទៀត​ផង ដែល​ធ្វើឱ្យ​កូនចៅ​ទាំងអស់គ្នា​ត្រេកអរ រក​អ្វី​ប្រៀប​បានឡើយ​។ ជាពិសេស​ទៀ​តោះ អ្នក​ម្ដាយ អញ្ជើញ​មក​ដោយផ្ទាល់ ដើម្បី​ដឹង​សុខទុក្ខ​កូនចៅ​ទៀត យើងខ្ញុំ​ទាំងអស់គ្នា មិនដែល​ស្រមៃ​គិតថា នឹងមាន​ថ្ងៃ​នេះឡើយ អរ​ផង យំ​ផង សើច​ផង ដៃជើង​ឡើង​ញ័រ​អស់ហើយ​»​។​

​លើសពីនោះ លោកតា យ៉ែម សៀន បាន​ថ្លែងបន្ដថា «​យើងខ្ញុំ​ស្រឡាញ់ និង​គោរព​លោកឪពុក អ្នក​ម្ដាយ (​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​), សម្ដេច​តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ដល់​កូនចៅ​ទាំងអស់គ្នា មិន​ថា​ក្រខ្សត់​ដូចជា​រូបខ្ញុំ​ឡេី​យ លោក​តែងតែ​មេ​ត្ដា ករុណា ដល់​ពួកយើង​គ្រប់គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​ឡើយ គឺ​លោក​ជួយ​ទាំងអស់ ពិសេស​ពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ចាស់ជរា គ្មាន​ទីពឹង ក្មេង​កំព្រា និង​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះមហន្ដរាយ​នានា គឺ​ឃើញ​វត្ដ​មាន អ្នក​ម្ដាយ លោកឪពុក ចុះ​មកជួយ​ជានិច្ច​។ ជាក់ស្ដែង ដូច​ក្រុមគ្រួសារ​របស់​យើងខ្ញុំ ពេលនេះ​បាន​រួច​ផុតពី​ទុក្ខលំបាក​ទៀតហើយ កូនចៅ​ប្រជាពលរដ្ឋ សូម​លើកដៃ​បន់ស្រន់​ដល់​ទេវតា​ក្នុង​លោក ជួយ​ប្រសិទ្ធពរ ដល់​អ្នកមានគុណ មាន​សុខភាព​រឹងមាំ​បូ​រិ​បូ​ណ៌ អាយុ​វែង ដើម្បី​បន្ដ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សន្ដិភាព​នេះ​រហូត​ទៅ​»​។​

​ក្នុងឱកាស​នោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់​ជូន​ដល់​គ្រួសារ​លោកតា យ៉ែម សៀន នូវ​ថវិកា​ចំនួន ៥​លាន​រៀល​បន្ថែមទៀត ពី​លេី​ថវិកា​ដែល​បាន​ផ្តល់ជូន​ពីមុន​ចំនួន ១០​លាន​រៀល​។ ជាមួយគ្នានេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ណែនាំ​ដល់​ដល់​កូនចៅ​ប្រុស​ស្រី ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ និង​ប្រឹងប្រែង​ធ្វើ​ការងារ ជាពិសេស​ត្រូវ​មើលថែ​ឪពុកម្ដាយ​ឱ្យបាន​ល្អ ហេ​ី​យ​ជាពិសេស​កុំ​សេព​គ្រឿងញៀន កុំ​ប្រ​ព្រឹ​ត្ដ​ល្បែងស៊ីសង និង​ត្រូវ​ធ្វើជា​ពលរដ្ឋ​គំរូ​នៅក្នុង​ភូមិ​ស្រុក​ផងដែរ​។​

​សូមជម្រាបថា លោកតា យ៉ែម សៀន ជា​អតីត​ទ័ពជើងគោក​មួយ​រួប ដែល​បម្រើ​ប្រទេសជាតិ​ចាប់​ឆ្នាំ​១៩៨២ រហូតដល់​ឆ្នាំ​២០១២​។ ដោយមាន​ជំងឺ​ប្រចាំកាយ​ច្រើន​មុខ​ផង ធ្វើឱ្យ​គ្រួសារ​កាន់តែ​មាន​ជីវភាព​លំបាក ដោយ​រស់នៅក្នុង​រោង​ផ្ទះ​ផ្ទាល់​ដី ប្រក់ស​ង្ក័​សី ដែល​ធ្វើឱ្យ​គាត់​គ្មាន​ក្ដី​សង្ឃឹមថា នឹងមាន​ផ្ទះ​តូច​មួយ​ខ្នង​ល្អ​ស្អាត រស់នៅ​ដូច​គេ​នោះទេ ហេី​យ​រស់នៅ​ជាមួយ​តែ​ក្ដី​ព្រួយ​បារ​ម្ដ និង​ភាពភ័យខ្លាច​ពេលដែល​លាចាក​លោក​នេះ​ទៅ កូន​គាត់​កាន់តែ​វេទនា គ្មាន​ជម្រក​ល្អ​ស្អាត​ទុកឱ្យ​ប្រពន្ធ​កូន​។ ប៉ុន្តែ​ដោយមាន​គិតគូរ​គ្រប់​ជ្រកល្ហក ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ភរិយា​នាយករដ្ឋមន្ដ្រី​កម្ពុជា ដែលជា​មាតា​មនុស្សធម៌ ដែល​មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់ មិន​ទទួលបាន​ការយក​ចិ​ត្ដ​ទុកដាក់ និង​មើលថែ​ពី​លោក​ឡើយ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×