Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយរង​ការិយាល័យ​ម្នាក់ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាញ់សម្លាប់​ខ្លួនឯង

spot_img

​ភ្នំពេញ​៖ មន្ដ្រីនគរបាល​ម្នាក់ មាន​តួនាទី​ជា​នាយរង​ការិយាល័យ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានធ្វើ​អត្តឃាត​ដោយ​ប្រើប្រាស់ កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួនឯង នៅក្នុង​រថយន្ដ​កង​អន្តរាគមន៍​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ម្ដុំ​ផ្ទះ​របស់​ជនរងគ្រោះ​ខ្លួនឯង ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មន្ដ្រីនគរបាល​ដែល​បាញ់សម្លាប់​ខ្លួនឯង​នេះ​ឈ្មោះ សេង សុវណ្ណ ឋានន្ដរស័ក្ដិ​ថ្នាក់ វរសេនីយ៍ទោ មាន​តួនាទី​ជា​នាយរង​ការិយាល័យ គ្រប់គ្រង​មុខសញ្ញា និង​តាម​ចាប់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​យោងតាម​ការសាកសួរ​ជំ​ហ៊ាន​ដំបូង ការធ្វើអត្តឃាត​ដោយ​ខ្លួនឯង​នេះ អាច​បណ្ដាលមកពី​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត និង​មាន​ជំងឺ​ប្រចាំកាយ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×