Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​មាន​ភាពស្មុគស្មាញ និង​ប្រឈម​ហានិភ័យ​ខ្ពស់​

spot_img

​ភ្នំពេញ ​៖ ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង បាន​មានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​មាន​ភាពស្មុគស្មាញ និង​ប្រឈម​ហានិភ័យ​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បំពេញការងារ និង​ដោះស្រាយ​លើ​បញ្ហា​នានា​បាន​យ៉ាង​ល្អប្រសើរ​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​កិច្ចប្រជុំ​លើក​ទី​៥០ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​លើក​ទី ៥០ អាណត្តិ​ទី​២ ដោយមាន​​វត្តមាន​សរុប​ចំនួន ៨​រូប លើ ១០​រូប ហើយ​បាន​ដំណើរការ​ក្រោម​អធិបតីភាព លោក​តុ​ប សំ ប្រធាន​​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដោយបាន​សម្រេច​លទ្ធផល​ដូចតទៅ ៖ 1- បាន​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី ៤៩ អាណត្តិ​ទី​២ ។ 2- បាន​ស្តាប់​របាយការណ៍​របស់​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ ។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង បាន​ថ្លែងថា សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ ដែលមាន​ជាអាទ៍ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល មាន​ចំនួន ២៧០​នាក់ ដែល​ក្នុងនោះ មន្ត្រី​ដែល​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន ១០៦​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល មន្ត្រី​ចំនួន ១៣​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ​ ​មន្ត្រី​ដែល​ត្រូវបាន​បញ្ឈប់​ពីមុខ​តំណែង​-​ចប់​អាណត្តិ​។ ចូលនិវត្តន៍​ចំនួន ១៥១​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​ចុងក្រោយ​របស់ខ្លួន ។ ពាក្យ​ប្តឹង​ក្នុង​ខែ មានពាក្យ​ប្តឹង (​អនាមិក ២៥​ពាក្យ ស្មើនឹង ៤១% នៃ​ពាក្យ​ប្តឹង​សរុប​) បានចេញ​លិខិត​កោះហៅ​បុគ្គល​ដែល​រង​បណ្តឹង​ចំនួន ១៥​រូប មក​ស្តាប់​ចម្លើយ ឬ​បំភ្លឺ​។ បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ ២៤​លើក​ពាក្យ​ប្តឹង ២៨​ករណី ត្រូវបាន​វិភាគ និង​ស្រាវជ្រាវ​បឋម គឺ​មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឬ​មិនមាន​តម្លៃ​នៃ​អំពើពុករលួយ​ទេ​បាន​ជូន​ស្ថាប័ន និង​បុគ្គល​ពាក់ព័ន្ធ​ធ្វើការ​បំភ្លឺ​ចំនួន ២៥​ករណី ដែល​ពាក់ព័ន្ធ​ពាក្យ​ប្តឹង​ស្ថាប័ន បុគ្គល​ពាក់ព័ន្ធ​ពាក្យ​ប្តឹង​ចំនួន ២៩ បាន​បំភ្លឺ​បកស្រាយ​ការចោទប្រកាន់​របស់​ម្ចាស់​បង​មកលើ​ខ្លួន​។​

​ចំពោះ​ការងារ​បង្ការ ទប់ស្កាត់ គ​បាន​ចុះ​សង្កេតការណ៍​ការដេញថ្លៃ​ចំនួន ៧០​គម្រោង​។ បាន​ចុះ​សង្កេតការណ៍​ការពិគ្រោះ​ថ្លៃ​ចំនួន ពី​គម្រោង ។​បាន​ចុះ​សង្កេតការណ៍​ការចរចា​ថ្ងៃ​ចំនួន ៧​គម្រោង​។ បាន​ចុះ​សិក្សា​ប្រមូល​ព័ត៌មាន និង​វាយតម្លៃ​ក្រុមហ៊ុន​បាន ១៧​ក្រុមហ៊ុន និង​ស្រាវជ្រាវ​អត្តសញ្ញាណ​ក្រុមហ៊ុន​បាន ៥៦​ក្រុមហ៊ុន ។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការតវ៉ា​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ផងដែរ​។​

​ទោះបីជា​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​មាន​ភាពស្មុគស្មាញ និង​ប្រឈម​ហានិភ័យ​ខ្ពស់​យ៉ាង​​ណាក៏ដោយ ក៏​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បំពេញការងារ និង​ដោះស្រាយ​លើ​បញ្ហា​នានា​បាន​យ៉ាង​ល្អប្រសើរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក តុ​ប សំ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​កោតសរសើរ និង​លើកទឹកចិត្ត​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​ជំនះ​នូវ​រាល់​ឧបសគ្គ​ដើម្បី​បន្ត​ការកសាង​សង្គម​មួយ​ដោយ​ភាព​ស្អាតស្អំ និង​មានការ​ជឿជាក់​ពី​មហាជន ដើម្បី​បន្ត​ការគាំទ្រ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×