Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​វៀតណាម​បកប្រែ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទុកជា​ឯកសារ​សិក្សា​ស្រាវជ្រាវ​

spot_img

​កា​ហ្សា​ក់​ស្ថាន ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី​តុង ធី ហ្វុ​ង (Tong Thi Phong) អនុប្រធានរដ្ឋសភា​សា​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន នា​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ខណៈដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ប្រធានសភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤​។

​នៅក្នុង​ជំនួប​នេះ លោកស្រី​តុង ធី ហ្វុ​ង បាន​ជម្រាប​សម្តេច​ថា ដោយ​ពិនិត្យឃើញ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​របស់​សម្តេច មាន​សារៈសំខាន់​និង​ខ្លឹមសារ​ល្អ ភាគី​វៀតណាម នឹង​បកប្រែ​សៀវភៅ​នោះ​ទៅជា​ភាសា​វៀតណាម ទុកជា​ឯកសារ​សិក្សា​ស្វែងយល់​ដល់​យុវជន​ជំនាន់ ក្រោយ​។ ជាមួយគ្នានេះ លោកជំទាវ​អនុប្រធានរដ្ឋសភា​វៀតណាម បាន​គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា​ទៅ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា AIPA​លើក​ទី​៤១ និង​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី​នៃ​រដ្ឋសភា​កម្ពុជា​-​វៀតណាម ដែល​រដ្ឋសភា​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ទាំងនោះ នៅ​ឆ្នាំ​២០២០​ខាងមុខ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប​ភាគី​វៀតណាម​ថា នឹង​លៃលក​ពេល​សមស្រប​តប​តាម​ការអញ្ជើញ​នេះ តែ​សម្តេច​បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​២០២០​ខាងមុខ​នោះ សភា​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ផងដែរ​។ សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រដ្ឋសភា​ប្រទេស​វៀតណាម នឹង​ដឹកនាំ​មហាសន្និបាត​លើក​ទី​៤១ អាយ​ប៉ា ប្រកបដោយ​ផ្លែផ្កា​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​រដ្ឋសភា​ទាំងពីរ នៅលើ​វេទិកា​អន្តរ​សភា​នានា​។ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​វៀតណាម​ដែល​បានផ្តល់​ជំនួយ​ប្រមាណ​២៥​លាន​ដុល្លារ ដល់​រដ្ឋសភា​កម្ពុជា ក្នុងការ​សាងសង់​អគារ​រដ្ឋបាល​កម្ពស់​១២​ជាន់ ដែល​សំណង់​អគារ​នេះ នឹង​លេច​ជា​រូបរាង​នាពេល​ខាងមុខនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×