Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កាយ ៣ ក្លែងក្លាយត្រូវចាប់ខ្លួនជាថ្មី ពីបទរំលោភដីពលរដ្ឋក្រុងប៉ោយប៉ែត

spot_img

បន្ទាយមានជ័យ ៖ មន្ត្រី​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​អះអាងថា ដំណឹង​ដែលថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ផ្កាយ​៣​ក្លែងក្លាយ​ម្នាក់ ឈ្មោះ​សា​មិត្ត វរៈ ហៅ​ពេ​ជ្យ ធឿន ដែល​តាំងខ្លួន​ជាទី​ប្រឹក្សា​សម្តេច ហើយ​បាន​ប្រើ​មេធាវី​អោយទៅ​គំរាម​ប្រជាពលរដ្ឋ ជាង​៣០​គ្រួសារ ករណី​ដី​លំនៅដ្ឋាន​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ សិទ្ធិ ឡោះ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ប្រាប់ CEN ថ្ងៃទី​៦ មករា ឆ្នាំ​២០១៨​ថា ៖ ខាង​អស់លោក​បាន​យោង​បណ្តឹង​ពលរដ្ឋ​មានទំនាស់​ដីធ្លី និង​យោង​អនុសាសន៍​ខាងលើ បាន​កសាង​សំណុំរឿង ហើយ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​-​ក្រុង​ពាក់ព័ន្ធ ហើយ​កាលពី​ថ្ងៃទី​៥​មករា សមត្ថកិច្ច​បា​ម​អុ​នុ​វត្ត​ដីកា​តុលាការ​ចាប់ខ្លួន​ឈ្មោះ ឈ្មោះ​សា​មិត្ត វរៈ ហៅ​ពេ​ជ្យ ធឿន ដែល​តាំងខ្លួន​ជាទី​ប្រឹក្សា​សម្តេច ហើយ​មក​រំលោភ​ដីធ្លី​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្តាល​កាលពី​ថ្ងៃទី​៤ មករា ឆ្នាំ​២០១៨​។ ជននេះ មាន​បទល្មើស​ទាក់ទិន​ដីធ្លី និង​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទៅប្រើ​ប្រាស់​ខុសច្បាប់​។​

សូម​រំលឹកថា នៅវេលា​ខាងលើ ប្រជាពលរដ្ឋ​រាប់សិប​នាក់​នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល បាន​លើកគ្នា​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ក្លែងក្លាយ​នោះ ដើម្បី​ការពារ​អ្វី​ដែលថា ជា​ដី​របស់​ពួកគាត់​។ នា​ថ្ងៃនោះ លោក សាន ស៊ានហូរ អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ​ចុះទៅ​ជួប​ជួយ​ពលរដ្ឋ ហើយ​ធនា​ថា បើ​ដី​នោះ​ពិតជា​របស់​ពលរដ្ឋ លោក​និង​រដ្ឋបាល នឹង​ការពារ​ពេញ​សមត្ថភាព​។​

លោក​និយាយ​បន្តថា ទោះជា​លិខិត​បែបបទ​កម្ម​សិទ្ឋិ​ដី​នោះ​ចុះហត្ថលេខា​ដោយ​រូបលោក​ផ្ទាល់ កាលពី​លោក​ជា​ចៅសង្កាត់ ក៏​លោក​នឹង​ស្រាវជ្រាវ​ថា នរណា​បាន​ក្លែង​ហត្ថលេខា​និង​ត្រា​នោះ​។​

ទាក់ទិន​ប្រវត្តិ​រឿង​ទាក់ទិន​នឹង​ឈ្មោះ លោក​ផ្កាយ​៣ សា​មិត្ត វ​រះ ហៅ​ពេ​ជ្យ​ធឿន នេះ សមត្ថកិច្ច​និង​ពលរដ្ឋ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​៖ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១១ កន្លងមក តុលាការ​បានសម្រេច​ក្តី និង​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ចំនួន ៥ នាក់ រួមទាំង​ឈ្មោះ​សា​មិត្ត វរៈ ហៅ​ពេ​ជ្យ ធឿន​នេះ ចោទ​ពីបទ​បង្ក​កម្លាំង​ទ័ព និង​លាក់ទុក​អាវុធ គ្រាប់រំសេវ និង​គ្រឿង​យុទ្ធ​ភ័​ណ្ឌ​យោធា​ខុសច្បាប់ និង​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​។​

លោក​ចៅក្រម នូ សា​មឺ​ឌី នៃ​តុលាការយោធា​និង​លោក ម៉ក់ សីហា ព្រះរាជអាជ្ញា​អម​តុលាការយោធា បានសម្រេច​សាលក្រម​ចំពោះមុខ​ជនជាប់ចោទ​ឈ្មោះ​សា​មិត្ត វីរៈ ដាក់ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​គិតពី​ថ្ងៃ​ចាប់ខ្លួនបាន​និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨ លាន​រៀល​ទៀតផង​។​

​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​ចាប់ខ្លួន​លោក សា​មិត្ត វីរៈ ចាប់ខ្លួន​ក្រោម​បទ​សង្ស័យ​ពាក់​ព​ន្ធ័​រឿង​ដីធ្លី ៕ ដោយ ៖​បន្ទាយ

spot_img
×