Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​អ្នកនាំពាក្យ វាយតម្លៃ ចំពោះ​និន្នាការ និង​ផល​ជា​ផ្លៃ​ផ្កា នៃ​ការប្រយុទ្ធប្រឆាំង និង​អំពើពុករលួយ​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ទទួលបាន​ការអនុញ្ញាតពី​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចូលជួប​ពិភាក្សា​ការងារ ស្តីពី​បច្ចុប្បន្នភាព​នៃ​អំពើពុករលួយ និង​ផល​សម្រេចបាន ពី​ការប្រឆាំង និង​អំពើពុករលួយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្ងៃទី 23 ខែកញ្ញា​ឆ្នាំ 2019​ ។​

​បើតាម​លោក​ផៃ ស៊ី​ផាន បានបញ្ជាក់​បន្ថែមថា អង្គភាព​អ្នកនាំពាក្យ មានការ​វាយតម្លៃ​ខ្ពស់ ចំពោះ​និន្នាការ និង​ផល​ជា​ផ្លៃ​ផ្កា​នៃ​ការប្រយុទ្ធប្រឆាំង និង​អំពើពុករលួយ​នេះ​។ ការវិនិយោគ​លើ​ស្មារតី និង​ផ្នត់គំនិត​មិន​ចូលរួម តាមរយៈ​ការអប់រំ កិច្ច​បង្កា តាមរយៈ​យន្តការ និង​វិធីសាស្ត្រ និង​ចំណាត់​វិធានការ បានធ្វើឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​បណ្តើរ ដែលជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុង​កិច្ច​ប្រឆាំង និង​អំពើពុករលួយ​។​

​អង្គភាព​អ្នកនាំពាក្យ សូម​សម្តែង​អំណរគុណ​យ៉ាង​ជ្រោ​ល​ជ្រៅ ចំពោះ​ការចែករំលែក​នូវ​បទពិសោធន៍​នេះ​៕​ ដោយ ៖ កូឡាប

spot_img
×