Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែក​ធ្លាយ​រឿង​អាស្រូវ របស់​លោ​កងួន រតនៈ ឃុបឃិតគ្នាតែងតាំងភរិយារ​បស់គាត់ ជាអនុ​ប្រធា​នមន្ទីរ និ​ងសា​ច់ញាតិជាច្រើនរូបទៀត ប៉ុន្តែ​ករ​ណីនេះ រដ្ឋបាលខេត្តបាត់ដំ​បង បានប​ដិសេ​ធ

spot_img

ខេត្តបាត់ដំបង៖ តាមប្រភពពីមន្ត្រីសាលាខេត្តបាត់ដំបងម្នា​ក់​ស្និទ្ធ​នឹងអ្ន​កកា​សែត បានបង្ហើប​ឱ្យដឹងថា លោកអភិបាលខេត្តបាត់ដំបង ងួ​ន​ រតនៈ ពាក់ព័ន្ធទៅនិងការតែងតាំងភរិ​យា​រប​ស់ខ្លួន​ឈ្មោះហុង​ ផានី ជាអនុប្រធានមន្ទីរសុខាភិ​បា​ល​ ខេត្តបាត់ដំបងនិ​ងសាច់​ញាតិជាច្រើន​រូប កាន់តំណែងសំខាន់ៗ ដោយមានភាពមិនប្រក្រតី​ ​។

រា​យនាមដូចខាងក្រោម៖

ទី១/ភរិយារបស់​អភិ​បាលខេត្ត​បាត់ដំបងឈ្មោះ ហុង ផានី ជាអនុប្រធានមន្ទីរសុខាភិ​បាល​ ​ខេត្ត​បាត់​ដំបង​ ដោយចេញដីកាតែងតាំង​​​កាលពី​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៩។
ចំពោះការស្នើតែងតាំងភ​រិយា​បស់​លោកអភិបាលខេត្តបាត់ដំបង ងួ​ន ​រតនៈ នេះមិនត្រឹមត្រូវតាមតារាង​ពិ​ពណ៌នាមុ​ខដំណែ​ងនោះ​ទេ ព្រោះលោកស្រី ហុង ផានី មានតែសញ្ញាបត្រ ឆ្មបមធ្យមមួ​យតែ​ប៉ុ​ណ្ណោះផ្ទុយ​នឹង​អនុ​ក្រឹត្យ១​១៤ ស្តីពីកាកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខដំ​ណែ​ង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រ​សួ​ង​ ស្ថាប័ន​ ថ្នាក់ជាតិនិងថ្នាក់ក្រោ​ម​ជាតិ​​ ដែ​លបា​នចុះហត្ថ​លេខា​ដោយ​សម្តេ​ចកាល​ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ។ នៅត្រង់មាត្រា៥ ចំណុចលេខ២ ត្រេទី២ បានចែងថា អនុប្រធានមន្ទីរជំនាញរាជធានី ​ខេ​ត្ត ឬថ្នាក់ប្រហាក់ប្រហែល ​ត្រូ​វមានចំនួនច្រើនបំផុ​ត​ត្រឹម​៣រូប ។
ឥឡូវនេះ អនុប្រធានមន្ទី​រ​សុខាភិ​បាលខេ​ត្ត​បាត់ដំបង រួមទាំងប្រ​ព​ន្ធលោ​ក ងួន រតន: មានដល់ចំនួន៤រូបលើស​ពី​ចំនួ​នដែល​ច្បាប់ជាតិ​កំ​ណត់។

ទី២/​ ឈ្មោះ ងួន វិបុល​ ជាអភិបាលរងនៃគណៈអភិ​បា​ល ស្រុកបាណន់ នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩។

ទី៣/​ ឈ្មោះ​ ​សយ សេរី ជាប្រធានការិយាល័យភូមិបាល​ស្រុ​កកំរៀ​ង។

ទី៤/​ ឈ្មោះ ស៊ី ដារ៉ូ ​ជាប្រធានការិយាល័យរដ្ឋបាលនៅមន្ទីរដែនដី ​ន​គររូ​បនី​យកម្ម​និង​សំណង់​ ខេត្តបាត់ដំបង​។

៥/​ ឈ្មោះ​ ទី គឹមហេង ជាអនុប្រធា​ន​ការិយា​ល័យភូ​មិបាល​ក្រុង​បាត់ដំបង។

៦/​ ឈ្មោះ ហូ លន់សីហា ​ជា​ប្រធានការិយាល័យភូមិបាលស្រុកបាណ​ន់​។​

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រៅមា​នការតែងតាំងប្រព​ន្ធ និងសាច់ឈាមដូចដែលមានឈ្មោះ ខាងលើនោះ​ ​គឺ​នៅមាន​ការឃុបឃិតគ្នាតែងតាំងមន្ត្រីរាជការទ្បើងតោ​ង​តាម​ជើ​ង​ខោអ​ភិបា​លខេត្ត​បាត់​ដំបង​ជាច្រើននាក់​ទៀត។ នេះពិតជាឱកាសមាស សម្រាប់​លោក​ ងួន​ រតន:​ អភិបាលខេត្តបាត់ដំបង មកដល់ហើយ​ ទើបបានហ៊ានបំពាន​អ​នុក្រឹ​ត្យ១១៤ របស់សម្តេចតេជោ​ ​ហ៊ុន សែន នោះ​ ដូច្នេះលោកអភិ​បា​លខេ​ត្តពិត​ជាខ្លាំង​មែន។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ​នេះ​ រដ្ឋបាលខេត្តបាត់​ដំ​បង នៅថ្ងៃទី 24 ខែក​ញ្ញា ឆ្នាំ 2019 បានចេញសេចក្តីបំភ្លឺដោ​យ​ច្រាន​ចោល​ទាំងស្រុ​ង។
អ្នកនាំពាក្យរដ្ឋបាលខេត្ត​បា​ត់​ដំបង បានឃើញព័ត៌មានផ្សព្វផ្សាយនៅលើបណ្ដាញ​ស​ង្គម​គេហ​ទំព័រ​ហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេ​លា​ម៉ោង​
៣:៣៩នាទីរសៀល ដែលបា​ន​វាយ​ប្រហារ និងចោទប្រកាន់មកលើថ្នាក់ដឹកនាំ​ខេ​ត្តបាត់​ដំបង គឺលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបា​ត់​ដំប​ង ដោយបានធ្វើការបំភ្លៃព័ត៌មានមិនពិ​ត​យក​មក​មួល​បង្កាច់បង្ខូចកិត្តិយសថ្នាក់ដឹក​នាំ​ខេត្ត​យ៉ាងធ្ង​ន់ធ្ងរ ព្រមទាំងធ្វើការសន្និដ្ឋាន​ដោ​យគ្មាន​មូ​លដ្ឋាន និងគ្មានព័ត៌មានច្បា​ស់​លា​ស់ ក្នុងគោលបំណង
បំ​បែ​កបំ​បាក់សា​មគ្គីភា​ពម​ន្ត្រីរាជការ និងធ្វើឲ្យបាត់បង់ទំនុកចិ​ត្ត​ពីម​ហាជន និងប្រជាពលរដ្ឋមកលើ​កា​រដឹ​កនាំរ​បស់
រដ្ឋបាលខេត្តបាត់ដំបង ​។​

ជុំវិញករណ៏នេះ អ្នកនាំពាក្យរដ្ឋបាលខេ​ត្ត​បាត់​ដំបង សូមធ្វើការបំភ្លឺដូ​ច​តទៅ ៖

ចំពោះការប្រគល់ភារកិច្ច​លោ​កស្រី​ ហុង ផានី ជាអនុប្រធានម​ន្ទី​រសុ​ខាភិ​បាលខេត្ត គឺដើម្បីជំនួស លោកស្រី
អ៊ូ វណ្ណដា អនុប្រធា​ន​មន្ទី​រសុខាភិ​បា​លខេត្ត ជាស្ត្រីដែលបានចូលនិ​វ​ត្តន៍ ហើយត្រូវបំពេញជំនួស​ដោ​យស្ត្រីវិ​ញ ស្របតាមគោលការ​ណ៍​រប​ស់រាជ​រដ្ឋា​ភិបាល និងក្រសួងមុខងារសា​ធា​រណៈ ក្នុងការលើកកម្ពស់សមធ​ម៌​យេន​ឌ័រ​ក្នុងវិស័យមុខងារសា​ធា​រណៈ​ ដោយមានការប្រជុំ​ពិ​ភាក្សាវា​យ​តម្លៃ និងលើកសំណើសុំពីម​ន្ទី​រសុ​ខាភិ​បាលខេ​ត្តបា​ត់ដំបង តាម
បែបបទ និងនីតិវិធីច្បា​ស់​លាស់ ​។

ដោយឡែកការតែងតាំងលោក​ ​ចេង លីស៊ុនឃាង ជាអនុប្រធានមន្ទីរសុខាភិបាលខេ​ត្ត​បាត់ដំ​បង បន្ថែមក្នុង
រចនាសម្ព័ន្ឋថ្មីរបស់​ម​ន្ទីរ គឺដោយមើលឃើញ ពីទំហំការងាររបស់​ម​ន្ទីរ មានការ​កើ​នឡើ​ងច្រើន ទើបមន្ទីរសុខាភិ​បា​លខេ​ត្ត
បានធ្វើការស្នើសុំមករដ្ឋ​បា​លខេ​ត្ត ដើម្បីលើកសំណើសុំគោលកា​រ​ណ៍​ និងការឯ​កភាព ពីក្រសួងសុខា​ភិ​បាល និ​ងក្រ​សួង
មុខងារសាធារណៈជាមុន​ដើ​ម្បីរ​ដ្ឋបាល​ខេត្ត ចេញដីកាតែងតាំងស្រប​តា​មគោល​កា​រណ៍ បែបបទ និងនីតិវិធី។

ចំ​ពោះការតែងតាំងលោក​ ​ងួន វិបុល ជាអភិបាលរង នៃគណៈអភិបាល​ស្រុ​កបាណ​ន់ គឺមានការប្រជុំវាយ
ត​ម្លៃត្រឹម​ត្រូវស្រ​បតាម​នីតិវិធី និងមានការគាំទ្រ ពីគណៈអភិបាលខេត្ត ក្នុ​ង​ការតែ​ង​តាំង។

ចំពោះការតែងតាំងលោក ​ស​យ សេរី ជាប្រធានការិយាល័យរៀប​ចំ​ដែនដី នគរូបនីយកម្ម សំណ​ង់​ និង
ភូមិបាលស្រុកកំរៀង (ឆ្នាំ​២​០១៦) និងការតែង​តាំ​ង​លោក ហូ លន់សីហា ជាប្រធានការិយាល័យ​រៀ​បចំដែ​នដី នគរូបនីយ​ក​ម្ម
សំណង់ និង​ភូមិ​បា​លស្រុក​បាណន់ (ឆ្នាំ២០១៧) រដ្ឋបាលខេត្តបានតែងតាំ​ង​មុន​លោក ងួន រតនៈ ចូលកាន់
មុខតំណែងជាអភិ​បា​ល នៃគណៈអភិបាលខេត្ត​បា​ត់ដំ​បង​ម្លេះ។​

ចំពោះការតែងតាំងលោក​ ​ទី គឹមហេង ជាអនុប្រធានការិយា​ល័​យរៀ​បចំ​ដែនដី នគរូបនី​យ​កម្ម សំណង់ និងភូមិបាលក្រុងបាត់ដំប​ង​ និងការតែតាំងលោ​ក​ ​ឈឿន ស៊ីណារ៉ូ មិនមែន (ស៊ី ដារ៉ូ ទេ) ជាប្រធានការិយាល័​យ​
រ​ដ្ឋបាល នៃ
មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​បា​ត់ដំបង គឺតែងតាំងដោយខ្សែបណ្តោ​យ​ក្រសួ​ងរៀប​ចំ
ដែនដី នគរូបនីយក​ម្ម​ និង​សំណង់ តាំងពីឆ្នាំ២០១៣ មកម្លេះ។

អ្វីដែលគេ​ហ​ទំព័រហ្វេ​សប៊ុក បានចុះផ្សាយ គឺជាព័ត៌មានបំភ្លៃ
មូល​បង្កាច់​ ធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរ​ប​ស់រដ្ឋ​បា​លខេត្ត ដែលតែងតែប្រកាន់ភ្ជាប់នូ​វ​គោល​ការ​ណ៍ សេចក្តីណែនាំ
និងលិខិតបទដ្ឋាននានា​ ​សំដៅព​ង្រឹង ស្ថាប័ន ព្រមទាំងសមត្ថភាពមន្ត្រី​ក្នុ​ងកា​រចូ​លរួ​មអនុវត្តកម្មវិធីនយោបាយយុ​ទ្ធ​សាស្ត្រ​ចតុ​កោណ​ រប​ស់រាជ​រដ្ឋា​ភិបាល ការដោះស្រាយទុក្ខកង្វល់ ​សំ​ណើ សំណូមពរ និងការបម្រើប្រជា​ព​លរដ្ឋ​ដោយភា​ព
ស្មោះត្រង់ ។
អ្នកនាំ​ពាក្យរដ្ឋបាលខេត្តបាត់ដំប​ង​ សូមសូមប្រកាសធ្វើការប​ដិ​សេធទាំ​ង​ស្រុង និងមិនអាចទទួលយ​ក​បាន​
នូវអ្វីដែល​គេ​ហទំ​ព័រហ្វេ​សប៊ុក បានធ្វើការផ្សព្វផ្សាយនៅ​
​លើប​ណ្តាញស​ង្គម​កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នោះឡើយ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×