Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រ​សួងម​ហា​ផ្ទៃ បរិស្ថាន និងក្រសួងសេដ្ឋកិច្ច រួមគ្នាចេញប្រកាស ​កំ​ណត់ការគ្រប់គ្រង​ និងកា​រប្រើ​ប្រាស់​ចំណូល ចំពោះអំពើល្មើស ​ការគ្រប់គ្រង​សំ​រាម សំណល់រឹងទី​ប្រ​ជុំជ​ន​

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោ​ម ស ខេង ឧបនាយករដ្ឋមន្ដ្រី ​រ​ដ្ឋមន្ដ្រី​ក្រ​សួងមហាផ្ទៃ ឧបនាយករ​ដ្ឋ​មន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រ​ដ្ឋម​ន្ដ្រីក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិ​ស្ថាន បានចេ​ញប្រ​កាស​រួមគ្នា ស្ដីពីការគ្រប់​គ្រង​ និងការប្រើប្រាស់ចំណូលពី​កា​រពិ​ន័យ​អន្ដរការណ៍ ចំពោះអំពើល្មើសនឹងអ​នុ​ក្រឹត្យ ស្ដីពីការគ្រប់គ្រងសំរា​ម​ សំណល់រឹងទីប្រជុំ​ជ​ន​។

បើយោតាម ប្រកាសអន្ដរក្រសួ​ង​ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានកំណត់ឲ្យរដ្ឋបាលរាជ​ធា​នី​ ត្រូវរៀបចំគ​ណៈ​កម្ម​ការ​ទទួល​បន្ទុ​ក អនុវត្តការពិន័យអ​ន្ដ​រកា​រណ៍រា​ជធានី ចំពោះអំពើល្មើស​នា​នា ដែលមានចែងក្នុង​ជំ​ពូក​ទី​៧ នៃអនុក្រឹត្យស្ដីពីការគ្រ​ប់​គ្រងសំ​រាម សំណល់រឹងទីប្រ​ជុំ​ជ​ន។ គណៈកម្មការទទួលប​ន្ទុ​កអ​នុវ​ត្តការ​ពិន័យ​អន្ដ​រការ​ណ៍រា​ជធានី មានតួនាទីដឹកនាំ គ្រប់គ្រ​ង ត្រួតពិនិត្យវាយ​ត​ម្លៃ​ និងផ្ដល់គោលកា​រ​ណ៍ណែ​នាំ អំពីការអនុវត្តការពិ​ន័​យអន្ដ​រការ​ណ៍ នៅក្នុងដែនសមត្ថកិច្ចនៃរ​ដ្ឋ​បាល​រាជធា​នី។

ដោយឡែកប្រាក់ចំណូលនេះ ត្រូ​វបែងចែកផ្អែកតាមសមាមាត្រ​ភា​គ​រយ ធៀបទៅនឹងប្រាក់​ចំ​ណូល​ ដែលប្រមូល​បា​នតា​មអ​ត្រាកំ​ណត់ដូ​ចខា​ងក្រោម៖ ចំណែកសម្រាប់បង់ចូ​ល​ថវិ​ការ​ដ្ឋបាល​ថ្នាក់​ក្រោមជា​តិសាមី ចំនួន៥០ភាគរយ។​ចំ​ណែកប្រាក់រង្វាន់លើ​ក​ទឹ​កចិត្ត សម្រាប់ផ្ដល់ជូនរដ្ឋបាល​ថ្នា​ក់​ក្រោមជា​តិ​សាមី ចំនួន៤៤​ភា​គរ​យ។ ចំណែកប្រាក់រង្វាន់លើ​ក​ទឹក​ចិត្ត សម្រាប់ផ្ដល់ជូន​ម​ន្ទីរប​រិស្ថាន ចំនួន៥ភាគរយ។ ចំណែកប្រាក់រង្វាន់លើកទឹកចិ​ត្ត​ ​សម្រាប់​ផ្ដល់​ជូន​មន្ទីរ​មន្ទី​រសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំ​នួ​ន១​ភាគ​រយ៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×