Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បា​ញ់កាំជ្រួ​ចបូ​ជាសព ខុស​បច្ចេ​កទេស បណ្តាល​ឱ្យផ្ទុះរង​របួស​ធ្ងន់ស្រាល​៦នាក់ នៅស្រុកស្វាយ​ទា​ប

spot_img

ខេត្តស្វាយរៀ​ង៖ មានការភ្ញាក់ផ្អើលរត់​ជា​ន់ជើងគ្នា ខណៈដែលកំពុងតែបូជា​ស​ព ដោយបាញ់​កាំជ្រួច ហើយកាណុងបាញ់​បណ្តាលឲ្យដួល​ត្រូវម​នុស្ស​រងរ​បួស​ធ្ងន់ស្រាល​៦នា​ក់។ ករណីនេះបានកើតឡើ​ង​កាលពី​វេលា​ម៉ោង​១៨និង៤០នា​ទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ​នៅ​ចំណុចផ្ទះ​រប​ស់ឈ្មោះទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ​ឃុំគគីសោម ស្រុកស្វាយទាប ខេត្ត​ស្វាយរៀ​ង។

យោងតាមសមត្ថកិ​ច្ចបានឲ្យដឹងថា៖ នៅមុន​ពេល​កើតហេតុ មានបូជាសពដោយដា​ក់​ម៉េន និងដុតកាំ​ជ្រួ​ចដើម្បី​បូជាស​ព។
ខណៈដែលកំពុងតែបូជាសពនោះ​ ក៏ដួល​កាណុ​ងជ័​របាញ់​កាំជ្រួ​ច បណ្តាល​ឲ្យផ្ទុះកាំ​ជ្រួចរងរបួសធ្ងន់ដល់​ម្ចា​ស់ឈ្មោះ​សារុ​ន សំណាង​ ភេទ​ប្រុស អាយុ​២៨ឆ្នាំ មានទីលំនៅភូ​មិ​ឬស្សី​អម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយ​រៀង​ និងរងរបួស​ស្រា​លចំ​នួន៦​នាក់ទៀត ១/ឈ្មោះឆាយ សូវ៉ាត ​ភេទប្រុស អាយុ៤២ឆ្នាំ ២/ឈ្នាន់ សុរ៉ាវី ភេទប្រុស ៣/ឈ្មងមិន ​សាវ៉ា​ន់ ភេទប្រុស អាយុ៤៨ឆ្នាំ ៤/ឈ្មោះគង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ ៥/ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់រ​ស់នៅភូ​មិ​ ត្បែង ឃុំ​គគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បច្ចុប្បន្នជនរងគ្រោះទាំ​ងអស់ ត្រូវបានក្រុមគ្រួ​សា​របញ្ជូ​ន ទៅព្យាបា​លនៅ​មន្ទី​រពេទ្យ​បង្អែកខេត្តស្វាយរៀ​ង​។ មូលហេ​តុ មកពីម្ចាស់ដុត​កាំ​ជ្រួច ជីក​ដីដាក់​បង្គោ​លរាក់ បណ្តា​លឲ្យដួល និងបែ​កកាណុ​ងជ័រ​ផ្ទុះតែម្តង៕ដោយ៖ វ៉ៃកូ

spot_img
×