Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសា​ររ​បស់​អ្នក​ស្លាប់ ក្នុងហេ​តុកា​រណ៍យ​ន្តហោះ នឹងទទួលបានសំណង់ជា​ង​ ១០០.០០០ដុល្លារពីក្រុម​ហ៊ុន​​ Boeing

spot_img

ក្រុមគ្រួសារដែលបានបា​ត់​បង់​សមាជិ​ក ក្នុងហេ​តុកា​រណ៍ធ្លា​ក់យ​ន្តហោះ Boeing 737 Max នឹងទទួលបាន​សំ​ណងចំ​នួន ១៤៤.៥០០ដុល្លារក្នុងមួ​យគ្រួ​សារពី​ក្រុម​ហ៊ុន Boeing។ នេះបើតាមការចុះផ្សា​យ​រប​ស់ BBC នៅថ្ងៃអង្គារនេះ​។

លុយសំណងទាំងនោះបានមកពីជំ​នួ​យហិ​រញ្ញ​វត្ថុចំនួន ៥០លានដុល្លារ ដែល​ក្រុម​ហ៊ុន​បានប្រ​កាសកា​ល​ពីខែ​កក្ក​ដាកន្លងទៅ។​

ទោះយ៉ា​ងណា​ មេធាវីរបស់ក្រុមគ្រួ​សា​រ​មួយ​ចំនួន បានបដិសេធ​ទ​ទួ​ល​យក​សំណង​ទាំង​នោះ។

មេធាវីម្នាក់ដែលតំណាង​​ឲ្យគ្រួ​សារ​ចំនួន ១៥បាន​និ​យាយ​ថា “ទឹកប្រាក់ចំនួន ១៤៤.៥០០ មិនអាចប៉ះប៉ូ​វ​គ្រួសារ​រប​ស់ពួក​យើង ឬគ្រួសារដទៃទៀតឡើយ​”​។

មេធាវីឈ្មោះ Nom​aan Husain បានថ្លែងទៀតថា “នេះមិនមែនជាអ្វីដែលធ្វើ​ឲ្យ​គ្រួសា​រជន​រង​គ្រោះសប្បា​យចិត្ត​នោះឡើយ​។ គ្រួសារជនរងគ្រោះច​ង់បាន​ចម្លើយ”។

សូមបញ្ជាក់ថា យន្ត​ហោះប្រ​ភេ​ទ 737​ Max របស់ក្រុមហ៊ុន​ Boeing ត្រូវបានលែ​ងឲ្យ​មានកា​រហោះ​ហើរចា​ប់តាំង​ពីខែ​មីនាម​ក បន្ទា​ប់ពី​ក្រុមស៊ើបអង្កេតបានធ្វើ​កា​រវា​យតម្លៃ​ទៅលើសុវត្ថិភាពរបស់​យ​ន្តហោះ​ ក្រោយពេលមានការ​ធ្លា​ក់ចំ​នួន ២​ករណី​នៅក្នុងប្រទេសឥណ្ឌូ​ណេស៊ី និងប្រទេសតេត្យូ​ពី​ ដែលផ្តាច់​​ជី​វិតម​នុស្សជា​ង ៣៤០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×