Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ី​រ៉ង់ចោទមេ​ដឹក​នាំអ​ង់គ្លេស បារាំង និងអាឡឺម៉ងថាជា​ សេកចាំតែ​ថា​តាមអា​មេរិ​ច

spot_img

ប្រទេសអ៊ីរ៉ង់បាន​ច្រាន​ចោលកា​រចេ​ញសេចក្តីថ្លែងការ​ណ៍រួម របស់​មេដឹ​កនាំបារាំង អាឡឺម៉ង់ និងអង់គ្លេស ដែលបានចោទខ្លួនថាជា​អ្ន​កវា​យប្រហា​រលើ​កន្លែង​ផលិតប្រេង​រប​ស់ប្រ​ទេសអារ៉ាប៊ីសៅអូឌីត កាល​ពីដើម​ខែ​នេះ។

រដ្ឋមន្រ្តីការ​បរ​ទេសអ៊ីរ៉ង់បានចោ​ទប្រ​កាន់មេដឹ​កនាំទាំ​ងនោះវិញថា “ជាសេក​ចាំ​តែថាតា​មអាមេ​រិច”។

មេដឹកនាំអឺរ៉ុ​បទាំ​ងនោះបាននិយាយ​ថា​ គ្មានការពន្យល់ដែ​ល​អាច​ជឿទុកចិ​ត្ត បានផ្សេ​ងទៀ​តឡើ​យ ចំពោះការវាយប្រហារដែល​បា​នក​កស្ទះ ដល់ផលិតកម្មប្រេងរបស់​អា​រ៉ាប៊ី​សាអូឌី​ត ពាក់ក​ណ្តាល​។

ប៉ុន្តែពួកគេនិយាយថា​ ពួកគេនៅតែមានការប្តេជ្ញាចិត្តចំ​ពោះកិ​ច្ច​ព្រម​ព្រៀង​អន្តរជាតិ លើកម្ម​វិធី​នុយក្លេអ៊ែរអ៊ីរ៉ង់​ឆ្នាំ ២០១៥។

សូមបញ្ជាក់ថា ក្រុ​មប៉ះបោរ​ដែល​គាំទ្រដោ​យអ៊ី​រ៉ង់នៅក្នុង​ប្រទេ​សយេ​មែន​ បានធ្វើការអះ​អា​ងថា​ ពួកគេជាអ្នក​វា​យប្រ​ហារលើ​កន្លែង​ផ​លិតប្រេងរបស់ប្រទេសអារ៉ា​ប៊ី​សៅអូឌី​ត កាលពី​ថ្ងៃទី ១៤ ខែកញ្ញាកន្ល​ង​ទៅ ខណៈ​ពេលដែ​ល​អ៊ីរ៉ង់បដិសេ​ធថា​ ខ្លួន​មិន​បាន​ពាក់ព័​ន្ធឡើយ។

ដ្រូនចំនួន ​១៨ ​និង​មីស៊ីល​ចំនួន ៧ បានវាយប្រហារកន្លែងចំ​រា​ញ់ប្រេ​ងរ​បស់​អ៊ីរ៉ង់។ ការវាយប្រហារនោះបណ្តាលឲ្យត​ម្លៃ​ប្រេង​ហក់​ឡើងជិត ២០ភាគរយ។

អារ៉ា​ប៊ីសៅអូ​ឌីត បានចោទអ៊ីរ៉ង់ថាជាអ្ន​កពីក្រោ​យកា​រវាយ​ប្រហា​រនោះ ខណៈដែលអាមេរិចបានបញ្ជូ​ន​ទ័ព​ទៅកា​ន់អា​រ៉ាប៊ីសៅអូឌី​ត ដើម្បីការពារសម្ព័ន្ធ​មិត្ត​រប​ស់ខ្លួន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×