Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី១១

spot_img

ភ្នំពេញ៖ នាវេលាទៀបភ្លឺថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា ព្រមទាំងក្រុមគ្រួសារ ម​ន្ត្រីរាជការសាលារាជធានីភំ្នពេញ ​មន្ទីរ​អង្គភាព និងរដ្ឋបាលខណ្ឌ​ទាំ​ង១៤ បានអញ្ជើញចូលរួមពិធីបោះបាយបិ​ណ្ឌ​ នៅវត្តសុវណ្ណមុនីសាគរ​ ​ហៅវត្ត​សំរោ​ង​អណ្ដែត ស្ថិតនៅក្នុងសង្កាត់គោ​ក​ឃ្លាង​ ខណ្ឌសែនសុខ រាជធានីភំ្នពេញ។

នា​ព្រឹក​ថ្ងៃអង្គារដដែល លោកឃួង ស្រេង និងភរិយា ព្រមទាំងក្រុមគ្រួ​សារ និងមន្ត្រីរាជការសាលារាជ​ធា​នីភំ្ន​ពេញ មន្ទីរ​អ​ង្គភាព ចំណុះរដ្ឋបាលរាជធា​នី​ភំ្នពេ​ញ និងរដ្ឋបាលខណ្ឌ​ទាំ​ង១៤ ព្រម​ទាំងពុទ្ធប​រិ​ស័ទចំ​ណុះជើងវត្ត បាន​អញ្ជើញចូ​​ល​រួមពិធីបុណ្យកា​ន់​បិ​ណ្ឌវេ​​នទី១១ និងរាប់​បាត្រ​ ប្រគេន​ទេយ្យ​​​ទាន​ និង​បច្ច័យចំពោះ​​​ព្រះសង្ឃ​ដែ​​លគង់​​ចាំ​ព្រះវស្សា ​និង​សម្រាប់​កា​រ​​សា​ង​សង់ស​មិទ្ធ​ផ​លនា​នា នៅវត្តសុវណ្ណមុនីសាគរ ​ហៅវត្តសំរោងអណ្ដែ​ត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ។

​ជាមួយគ្នានេះ លោកអភិបាលរាជធានី បានបួងសួងចំពោះព្រះរតនត្រ័យ ​សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងរាជ​ធា​នីភ្នំពេ​ញ ជួបតែសេចក្តីសុខ​ និងសេ​ចក្ដី​ចម្រើន គ្រប់ក្រុមគ្រួសា​រ​៕ដោយ៖កូឡាប

spot_img
×