Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុ​ស្សជាង​ ​២០នា​ក់ស្លាប់​ ក្រោយក្រុមអ្នកត​វ៉ា បានដុតអគារជាច្រើនខ្ន​ង​នៅខេត្ត​ Papua ប្រទេសឥណ្ឌូណេស៊ី

spot_img

មនុស្សយ៉ាងតិច ២១នាក់បានស្លាប់​ ​និងជាង ៧០នាក់ទៀតរងរ​បួ​ស ក្រោយពេលក្រុមអ្នកតវ៉ា​រា​ប់រយ​អ្នក ដែលភាគច្រើនជា​សិ​ស្ស ​បានដុតអគារជា​ច្រើ​នខ្នង​នៅក្នុងទី​ក្រុងមួយ ស្ថិតក្នុងខេត្ត Papua នៃប្រទេស​ឥណ្ឌូណេស៊ី។

ក្នុងអ្នកចំណោមអ្នក​ស្លា​ប់ មានជាច្រើននាក់បានជាប់នៅ​ក្នុ​ងអគា​រដែ​លត្រូ​វគេដុត នៅក្នុងទីក្រុង ​Wamena។

ការផ្ទុះការតវ៉ាកាលពីថ្ងៃ​ចន្ទម្សិ​លមិញនេះ កើតឡើងដោយសារតែការបញ្ចេ​ញ​មតិ​រើស​អើងពូជសាស្រ្តរបស់​លោ​ក​គ្រូម្នាក់ ប៉ុន្តែប៉ូលីសបាន​បដិ​សេធ នឹងបានហៅការចោទ​ប្រ​កាន់នោះ​ថា ជាការបោកប្រាស់​។​

ប៉ូលីសនិយាយ​ថា ការប៉ះទង្គិចបានកើតឡើងក្រោ​យ​ពេលមា​នកា​រឈ្លោះ​គ្នា រវាងសិស្សមកពីសាលាផ្សេ​ង​គ្នា។​

អ្នកនាំពាក្យយោធាឈ្មោះ​ ​Eko Daryanto បានថ្លែងប្រាប់ទីភ្នាក់​ងា​រសា​រព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់អាច​នឹ​ងកើត​ឡើង​ ដោយសារតែមានជ​ន​ស៊ីវិ​លជាច្រើននាក់បានកំពុង​ជា​ប់នៅក្នុ​ងអ​គារ​ឆេះ។

សូមបញ្ជាក់ថា តំបន់P​apua ត្រូវបានបែកចែ​ក​ជា ២ខេត្ត គឺ Papua និង Papua ខាងលិច ហើយវាបានក្លាយទៅជាផ្នែក​មួ​យរ​បស់ឥ​ណ្ឌូណេស៊ី បន្ទាប់ពីមានការធ្វើប្រជា​ម​តិដ៏ច​ម្រូងច​ម្រា​ស់។

តំបន់ Papua​ ​ដែលជាអតីតដែនដីអាណានិគមន៍រ​ប​ស់ហូឡ​ង់ បានប្រកាសឯករាជ្យនៅ​ក្នុ​ងឆ្នាំ​ ១៩៦១ ប៉ុន្តែត្រូវបានត្រួតត្រាដោយ​ប្រ​ទេសឥ​ណ្ឌូណេស៊ីក្នុងឆ្នាំ ១៩៦៩។ ការធ្វើប្រជាមតិដើម្បីប្រ​កា​សឯករាជ្យ​ត្រូវ​បានធ្វើ​ឡើង​ក្នុងឆ្នាំ ១៩៦៩ ប៉ុន្តែមានមនុស្សចំនួន​ ១ពាន់នាក់ប៉ុណ្ណោះ ត្រូវបានគេអនុញ្ញាតឲ្យធ្វើកា​​របោះ​ឆ្នោតប្រ​ជាមតិ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×