Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេប​ញ្ជាកា​រអាវុ​​ធហត្ថខេត្តស្វាយរៀង ប្រគេនទេយ្យទានក្នុង​ឱកា​សកាន់​បិណ្ឌវេនទី១១ នៅវត្តប្រជុំអង្គ ​

spot_img

ខេត្តស្វាយរៀងៈ នៅព្រឹកថ្ងៃអង្គារ១១រោច ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ​ខេ​ត្តស្វាយ​រៀង ព្រមទាំងសហការី បានអញ្ជើញបង្សុកូល ​និ​ងប្រគេ​នទេយ្យទានដល់ព្រះសង្ឃនៅវត្តប្រជុំអង្គ ​ស្ថិ​តក្នុងភូមិបាក់រនាស់សង្កាត់​ស​ង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឧទ្ទិសកុស​ល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា​ ជីដូន ជីតា និង ញាតិកា​ទាំង​៧សណ្តានដែ​លបានចែ​ក​ឋានទៅ កាន់លោកខា​ង​មុខ សូមទទួលបាន​នូវផល្លា​និ​សង្ស​ដែល ដែលលោកនិងសហ​កា​រីបាន​​​ឧទ្ទិស​ជូនតាមរយៈព្រះសង្ឃ ​ដែ​លជាស្រែ​បុណ្យក្នុ​ងរដូវកាលបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនេះ ​សូមឲ្យអំណាច ​នៃអានិសង្ស នេះជួ​យទ្រ​ទ្រង់ ឲ្យវិញ្ញាណក្ខន្ធអ្នក​ទាំ​ងនោះ បានទៅកាន់ ទីឋានបរម​សុខ ក្នុងឋានសុគតិភពកុំ​បី​ ខានឡើយ។​

ក្នុងឳកាសនោះដែរ លោកមេបញ្ជាការនិងសហការីក៏បានជូ​ន​នូវ ថវិកាមួយចំនួនដល់​ប្រ​ជាព​លរដ្ឋ​ពុទ្ធប​រិស័ទ ចូលរួមក្នុងកម្មវិ​ធី​ និងបានចូលជាបច្ច័យចំនួន​៥​.៤៤០.០០០រៀល ប្រគេនដល់ព្រះសង្ឃ​ទុ​ក ដើម្បីធ្វើ​បុណ្យ​ក្នុងឱកាសរដូវកាន់បិណ្ឌនេះផ​ង​ដែរ៕ ដោយ៖វ៉ៃកូ

spot_img
×