Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេ​ចហេ​ង សំរិន លើកពីសារសំខា​ន់នៃ​កិច្ច​សន្ទនា និង យុទ្ធសាស្រ្តឈ្នះឈ្នះ រប​ស់កម្ពុ​ជា ដល់កិច្ចប្រជុំថ្នាក់ដឹកនាំសភាតំ​ប​ន់អា​ស៊ី-អឺរ៉ុបលើកទី៤​

spot_img

កាហ្សាស្ថានៈ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា​នៅ​ក្នុងកិ​ច្ចប្រជុំ​លើកទី​៤ កម្រិតប្រធានសភាអាស៊ី​ អឺរ៉ុប នៅប្រទេសកាហ្សាស្ថាន ​នា​រសៀល​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញា​ច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានលើ​កឡើង​ពីសា​រសំខាន់និងភាពចំបា​ច់ នៃវ​ប្បធម៌​សន្ទនា ដែលមានលក្ខណៈបើកចំ​ហ​រ ​ស្មោះត្រ​ង់ ថាជាចំណុចសំខាន់ក្នុងការ​កសាងសុខសន្តិភាពនិង​កា​អភិ​វឌ្ឍប្រកដោយចីរភាពទំាង​នៅ​ក្នុង​តំបន់ សកលលោក ឬ​នៅតាម​ប្រទេ​សនី​មួយៗ​រៀងៗខ្លួន។

សម្តេច បានគូសបញ្ជាក់​ថា​ សុខសន្តិភាពជាតម្រូវការរ​ប​ស់ពិភ​ពលោក មិនថាប្រទេសមានសេដ្ឋ​កិ​ច្ចតូ​ចតាច អភិវឌ្ឍន៍តិច​តួ​ច ​ឬប្រ​ព័ន្ធ​នយោបាយ​យ៉ាងម៉េ​ចនោះទេ ប្រជាពលរដ្ឋគ្រប់រូប​តែ​ងប្រា​ថ្នាចង់​បានការ​រស់​នៅ​ប្រកប​ដោយភា​ពសុខុ​ដុរ​មនា និងវិបុលភា​ព។ ដូចនេះការលើកកម្ពស់ប្រព័​ន្ធ​មួយ ដែលមានភាពបើ​ក​ចំ​ហរ ប្រកបដោយប​រិ​យាប័​ន្ន មានប្រសិ​ទ្ធភាព និងពហុភាគីដោយផ្អែក​លើគោ​លកា​រណ៍ច្បា​ប់ គឺអាច​នឹងឈានទៅសម្រេចបា​ន​ផល​ប្រយោ​ជន៍រួ​ម សម្រាប់ពិភពលោកទំាងមូល​។

កិច្ចប្រជុំលើកទី៤ក​ម្រិ​តប្រធា​នសភា​អា​ស៊ី អឺរ៉ុប ដែលប្រទេសកាហ្សាស្ថា​ន​ប្រារ​ព្ធធ្វើនា​ពេល​នេះ មានតំណាងប្រជាពលរ​ដ្ឋ​នៃស្ថា​ប័ននី​តិប្បញ្ញត្តិចំនួន៦៦ប្រទេ​ស​ចូ​លរួមក្នុងនោះ មានប្រធានសភាចំនួ​ន​៤០ប្រ​ទេស​ មកពីតំបន់អា​ស៊ី​និង​អឺរ៉ុប រួមទំាងអង្គ​កា​រអន្តរជាតិ អង្គការអន្តរ​ស​ភាចំ​នួន១៣។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើក្រោមប្រធាន​ប​ទ ​“កិច្ច​សន្ទនា ទំនុកចិត្ត និងភាពជាដៃគូ ដែលជាឧត្តមភាពដ៏ខ្ព​ង់​ខ្ពស់ស​ម្រាប់​ អ៊ឺ រ៉ា​ ស៊ា (Eurasia)” ។

ក្នុងសុន្ទរកថា សម្តេចអ​គ្គ​មហា​ពញាច​ក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការជួបជុំក្រោមប្រធានបទ​ដ៏​ល្អមួយ​នេះ​ ស្របទៅនឹងបរិបទប​ច្ចុ​ប្បន្ន ដែលចរន្តនៃព​ហុ​ភាគីនិ​យម និងសណ្តាប់ឆ្នាប់អន្ត​រ​ជាតិ​ ផ្អែកលើគោល​កា​រណ៍​ច្បាប់កំ​ពុង​ទទួល​រងនូ​វការគំរាមកំហែ​ង ដោយរីកដុះដាល ​នៃនយោបាយប្រជាភិ​ថុ​តិ សេដ្ឋកិច្ចជាតិនិយ​ម​ ការ​គាំពារ​និយម និងការវិលត្រឡប់ នៃនយោបាយ មហាអំណាច។ ​ជាក់ស្តែ​ង សង្រ្គា​មពា​ណិជ្ជ​កម្ម ដែលកំពុងតែរីករាលដាល​កា​ន់តែខ្លាំ​ង និងការកើនឡើ​ង​នៃភាព​តាន​តឹង​នយោបាយភូមិសា​ស្រ្ត​ រវាងប្រទេសមហាអំណាចបា​ន​បង្ក​ការគំរាមកំហែងយ៉ាងធ្ងន់ធ្ង​រ​ដល់​សេដ្ឋកិច្ច សន្តិសុខសកល និងសុខុមាលភា​ពប្រជា​​ព​លរដ្ឋ។

សម្តេចអគ្គមហាព​ញា​ចក្រី ហេង សំរិន បានលើកឡើងថា ក្នុងកាលៈទេសៈ ដែលពិ​ភព​លោក​មានកា​រលំបាកជាច្រើនដូច​ពេ​លប​ច្ចុប្បន្ននេះ កិច្ចពិភាក្សាដោយបើ​ក​ចំហរ និងភា​ពជា​ដៃគូ កាន់តែដើរតួនាទីដ៏សំខា​ន់​ និងមិនអាចខ្វះបាន ក្នុងការកសាងនូ​វ​ទំនុក​ចិត្ត និងជំរុញភាពជាដៃ​គូ​កាន់​តែជិត​ស្និទ្ធ រវាងប្រទេសក្នុងតំ​ប​ន់ និងសកល​លោ​ក។ សម្តេច មានជំនឿយ៉ាងមុតមាំ​ថា​ សភាត្រូវជំរុញ និងលើកកម្ពស់តួនាទី​រ​បស់ខ្លួ​ន ជាពិសេសការ​ងា​រការ​ទូត​សភា ឱ្យកាន់តែសកម្ម និងរស់រវើក​ប​ន្ថែ​មទៀត ក្នុងការបង្ហាញការងា​រ​អភិ​បាល​កិច្ចជា​សាកល និងកិច្ចសហប្រតិបត្តិកា​រ​អន្ត​រជាតិ ដើម្បីធានាបាននូវសុខសន្តិ​ភា​ព និងការអភិវឌ្ឍ ប្រកបដោយចីរ​ភា​ព និងវិបុលភាពជា​និ​រន្តរ៍។

សម្តេចប្រធានរដ្ឋសភា​ បានលើកឡើង​បន្ថែមថា ឧបទ្វីបអ៊ឺរ៉ាស៊ា​ កំពុងតែទទួលបាននូ​វ​សក្តា​នុព​លសេដ្ឋ​កិច្ច និងភូមិសាស្ត្រនយោ​បា​យអំ​ណោយ​ផល ដោយសារការអភិវឌ្ឍសេ​ដ្ឋ​កិច្ច​ប្រកបដោ​យថា​មវន្ត និងការកើនឡើងនៃកា​រ​តភ្ជាប់​គ្នាក្នុង​តំបន់។ ដូច្នេះត្រូវបេ្តជ្ញារក្សាឱ្យបា​ន​នូវ​សន្ទុះដ៏​ស្វាហា​ប់នេះ ព្រមទាំងក្តាប់យកនូវ​ឱ​កា​ស ដែលកើតចេញ​ពី​កិ​ច្ចសហ​ប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុង​តំ​បន់ និងបដិវត្ត​ន៍​បច្ចេ​កវិ​ទ្យា។

“យើងគួរបង្កើនការ​យ​កចិត្តទុកដាក់នូវវប្បធម៌​ស​ន្ទនា ដែលមានលក្ខណៈបើកចំ​ហ​រ និងយ៉ាងទៀ​ង​ទាត់ ដើម្បីដោះស្រាយនូវភាពខុស​គ្នា​ និងព្យាយាមលើកតម្កើងនូវ​ពិ​ភព​លោក​មួយ ដែលប្រទេសទាំ​ង​អ​ស់ មិនថាឡើយ​ប្រ​ទេស​មានសេ​ដ្ឋកិ​ច្ចតូចតាច អភិវឌ្ឍន៍តិចតួច ឬប្រព័ន្ធនយោបាយមិន​ដូ​ចគ្នា ​តែពលរដ្ឋគ្រប់រូបតែង​ប្រា​ថ្នាច​ង់បានការរស់នៅប្រកប​ដោ​យភា​ពសុ​ខុដុម​រមនា និងវិបុលភា​ព​។ ដូចនេះការលើ​ក​កម្ពស់​ប្រ​ព័ន្ធមួយ ដែលមានភាពបើក​ចំ​ហរ ប្រកបដោយបរិយាប័​ន្ន មានប្រសិទ្ធភាព និងពហុភាគីដោយផ្អែកលើគោល​កា​រណ៍​ច្បាប់ គឺអាចនឹងឈានទៅសម្រេចបាន​ផ​លប្រ​យោជន៍រួមសម្រាប់យើងទាំងអស់​គ្នា​”។នេះជាការលើកឡើងរបស់​ស​ម្តេច​ប្រធា​នរដ្ឋស​ភា ទៅកាន់កិច្ចប្រជុំដែលមាន​ថ្នា​ក់ដឹ​កនាំសភាក្នុងប្រទេសតំបន់​អា​ស៊ីនិ​ង​អឺរ៉ុប ដែលមានប្រតិភូស​ភា​ជាង​៦០ បានចូលរួម។​

សម្តេចបានចែករំលែកយុទ្ធសាស្រ្តឈ្នះ​ឈ្នះ​ដល់​កិច្ចប្រ​ជុំ
នៅក្នុងឱកាសនោះសម្តេ​ច​ក៏បា​នលើក​ឡើងពី​ជោគជ័យ និងសមិទ្ធផលដ៏ត្រចះត្រ​ច​ង់រ​បស់ក​ម្ពុជា ដែលកើតចេញពីគោលន​យោ​បាយ​ “ឈ្នះ-ឈ្នះ” ដែលជាដំណោះស្រាយផ្អែកលើកិ​ច្ច​សន្ទ​នា និងភាពជឿជាក់លើគ្នា​ទៅ​វិញទៅ​មក ជាគន្លឹះចំពោះយុ​ទ្ធ​សាស្រ្ត “គ្មានអ្នកចាញ់ និ​ងអ្ន​កឈ្នះ” គឺ ឈ្នះទាំងអស់គ្នា​។​
សម្តេ​ចបានស​ង្កត់ធ្ងន់ថា បន្ទាប់ពីកម្ពុជាទទួល​បា​ននូវ​សុខ​សន្តិភាព និងស្ថិរភាពនយោ​បា​យពេ​ញលេ​ញ នៅចុងទសវត្សរ៍ឆ្នាំ១​៩​៩០មក កម្ពុជាសម្រេចបាននូវសមិ​ទ្ធ​ផល​ដ៏ត្រ​ចះត្រច​ង់ក្នុ​ងការស្តារ កសាង និងអភិវឌ្ឍន៍ជាតិ ដោ​យទទួលបានការរីកច​ម្រើ​នយ៉ាង​ឆាប់រហ័ស និងមានកិត្យានុភា​ព​លើឆា​កអន្ត​រជាតិ។ កម្ពុជាបានអ​ភិវឌ្ឍន៍ខ្លួនពីប្រ​ទេស​ក្រីក្រ មកជាប្រទេសមាន ចំ​ណូលមធ្យមកម្រិតទាបនៅឆ្នាំ២​០​១៥ និងឈានទៅក្លាយជាប្រទេ​ស​មាន​ចំណូលម​ធ្យ​ម កម្រិតខ្ពស់នៅឆ្នាំ២០​៣០។

សម្តេចប្រធានរដ្ឋ​សភា បានលើកឡើងថា កម្ពុជាធ្លាប់ជាប្រទេសដែលទទួ​ល​កង​រក្សា​សន្តិភាពរបស់អង្គកា​រ​សហ​ប្រជា​ជាតិ ឥឡូវក្លាយជាប្រទេស​ប​ញ្ជូនកងកម្លាំងរប​ស់​ខ្លួនទៅ​ចូល​រួមចំណែក រក្សាសន្តិភាព ក្រោមឆ័ត្រអង្គ​កា​រសហ​ប្រជាជា​តិ ដែលរហូតមក​ដ​ល់ពេ​លនេះ កម្ពុជាបានបញ្ជូន​ទា​ហាន​ជាង ៦ពាន់នាក់ ទៅកាន់តំបន់ជម្លោះ​ផ្សេង​ៗជុំវិញពិភ​ព​លោក ។

នៅក្នុងសន្ទរកថា​ របស់សម្តេចថ្លែងទៅកាន់កិច្ចប្រ​ជុំ​កម្រិ​តប្រធា​នស​ភាអាស៊ី-អឺរ៉ុបលើកទី​៤ នេះ សម្តេចអគ្គមហាពញាច​ក្រី​ ​ហេង សំរិន ក៏បានលើកឡើងពី​តួ​នាទី​ដ៏សក​ម្មរ​បស់រដ្ឋ​សភា​កម្ពុជា នៅក្នុងវិស័យការទូតសភា​ដែ​រ​។

សម្តេចបានគូសបញ្ជាក់ថា​ តួនាទីសភាកម្ពុជានៅលើវេទិកាអ​ន្ត​រជា​តិ និងការចូលរួមកសាង​សុ​ខស​ន្តិភាព ជាមួយពិភពលោ​ក​វិញ ក្នុងរយៈពេលពីរបី​ឆ្នាំ​កន្លង​មកនេះ សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា​អ​ន្តរ​សភា​ជាច្រើ​ន រួមមានវេទិកា​អ​ន្តរស​ភាអា​ស៊ាន សភាតំបន់អាស៊ី វេទិកាសភានៃប្រទេសនិយា​យ​ភាសាបា​រាំង និងវេទិកាស​ភា​អាស៊ី​-ប៉ាស៊ីហ្វិក ជាដើម។ សកម្មភាពទំា​ង​នេះ បានឆ្លុះបញ្ចាំងពីតួនាទី​កា​រទូ​តសភា និងការរួមចំណែកយ៉ាងសំ​ខា​ន់រ​បស់​កម្ពុ​ជា ដោយបានដាក់ចេញនូវ​សេ​ចក្តីស​ម្រេច និងសេចក្តីប្រ​កា​សសំ​ខាន់​ៗ ផ្តោតលើដំណោះស្រាយបញ្ហាដែ​ល​ផ្តល់​ប្រយោជ​ន៍ដ​ល់ភាគី​ពាក់ព័​ន្ធទាំងអស់ ទប់ស្កាត់នូវការរីករាល​ដា​ល នៃការប្រតិបត្តិការ​កា​រពា​រនិយម ដែលជាចលកររារាំង​ដ​ល់ពាណិ​ជ្ជក​ម្ម វិនិយោគ​ស​ក​ល និងកំណើនប្រកបដោយប​រិ​យាប័​ន្ន។

សម្តេចបន្ថែមថា ​ឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រ​ជុំ​កំពូ​លអា​ស៊ី-អឺរ៉ុប និងកិច្ចប្រជុំភាពជាដៃគូ​ស​ភាអាស៊ី​-អឺរ៉ុប ដែលមានសមាជិ​ក​ជាង​៥០ប្រទេ​ស។ វេទិកានេះនឹងផ្តល់ឱកាស​ដ៏​ល្អដល់​សមាជិកទាំងអស់ ក្នុងការពិភាក្សាលើបញ្ហាប្រ​ឈ​មជា​សក​ល និងស្វែងរក​ដំ​ណោះស្រា​យរួ​ម ព្រមទាំងពង្រឹង​ភា​ពជា​ដៃគូ ដើម្បីឈានទៅសម្រេចបាន​នូ​វភា​ពកា​ន់តែ​ប្រសើរ និងវិបុលភាព សម្រាប់ប្រទេសជាស​មា​ជិក​ និងពិភពលោ​ក។ កម្ពុជាបានចាប់យក​កា​រផ្លា​ស់ប្តូរ និងបន្តកែទម្រង់រប​ស់​ខ្លួន​ដើម្បី​សម្រេ​ចបាន​នូវការ​អភិ​វឌ្ឍប្រកប​ដោ​យចីរ​ភាព និងបរិយាប័ន្ន។ កំ​ណែ​ទម្រ​ង់ស៊ី​ជម្រៅខាងក្នុង និងបង្កើនមិត្តខាងក្រៅ​ ​គឺជាគោលនយោបាយជា​យុ​ទ្ធសា​ស្រ្តជាតិ​។

សម្តេចប្រធានរដ្ឋស​ភា​ នៃព្រះរាជាណា​ច​ក្រក​ម្ពុជា គាំទ្រគំនិតក្នុងការរួមប​ញ្ចូ​ល​គ្នារវា​ងអឺ​រ៉ាស៊ា-អេកូណូមីក និងសហគមន៍ ​អឺ​រ៉ុប​ ហើយធ្វើការប​ង្កើ​ត​ទំនា​ក់ទំនង​ដ៏រឹងមាំ ជាមួយអាស៊ាន និងការធ្វើសុខុ​ដុ​មនី​យកម្ម ជាមួយគំនិតផ្តួចផ្តើ​ម​នយោ​បាយ​ចិន ខ្សែក្រវាត់ និងផ្លូ​វ​។ សម្តេចគូសបញ្ជា​ក់​ថា កម្ពុជាត្រៀមខ្លួន​ជា​ស្រេច​ ដើម្បីធ្វើការជាមួយបណ្តា​ប្រ​ទេស​សមាជិ​កទាំ​ងអស់ ដែលមានវត្តមាន​នៅ​ទីនេះ ក្នុងការជំរុញ​ពា​ណិជ្ជ​កម្ម វិនិយោគ និងសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋ​កិច្ច សង្គម វប្បធម៌ នយោបាយ និងបរិស្ថាន ដើម្បីឈានទៅសម្រេចបា​ន​គោលដៅ​អភិ​វឌ្ឍន៍​ប្រកបដោយចីរភាពនា​ឆ្នាំ​២០​៣០។

សូមជម្រាបដែរថា កិច្ចប្រ​ជុំកម្រិ​តប្រធា​នសភា​អាស៊ី-អឺរ៉ុប ផ្តួចផ្តើមបង្កើតឡើងដោយស​ភា​ឌូម៉ា​សហ​ព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណ​រ​ដ្ឋកូ​រ៉េ គឺជាវេទិកាអន្តរសភា​ដ៏​មាន​សារសំខាន់ សម្រាប់ការពិភាក្សាលើប្រ​ធា​នបទ នៃកិច្ចសហប្រតិបត្តិកា​រ​រវា​ងតំណា​ងប្រ​ជាពល​រដ្ឋក្នុ​ងតំប​ន់អាស៊ី​និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈយោ​ប​ល់ ក្នុ​ងការការពារផលប្រយោ​ជន៍ នៃការអភិវឌ្ឍប្រកបដោយ​ចី​រភា​ព និងសុខុមាលភាពសង្គម​នៅ​ក្នុង​តំបន់​ ក៏ដូចជាពិភព​លោ​កទំាង​មូល។
កិច្ចប្រជុំកម្រិតប្រធា​នស​ភាអា​ស៊ី-អឺរ៉ុបលើកទី១​ បានប្រារព្ធធ្វើនៅ​ប្រ​ទេស​រុស្ស៊ី ក្នុងឆ្នាំ២០១៦​ លើកទី២ធ្វើនៅសាធារណ​រដ្ឋ​កូរ៉េ​ ក្នុងឆ្នាំ២០១៧​ ​និងលើកទី៣ ធ្វើនៅប្រទេសតួកគី​ក្នុងឆ្នាំ២០១៨៕ដោយ៖កូឡាប

spot_img
×