Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ស្ត្រី​ជនជាតិ​វៀតណាម សញ្ជាតិ​អូស្ត្រាលី​ម្នាក់​នៅ​ព្រលានយន្តហោះ​បាន​គ្រឿងញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ប្រមាណ​១.៨១៤​ក្រាម​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ជនជាតិ​វៀតណាម​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវបាន​ចាប់​ខ្លូន​ពីបទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ប្រមាណ​១.៨១៤​ក្រាម កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៨ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

​នគរបាល​ប្រចាំ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដោយសារ​តែមាន​តម្រុយ​នៃ​ការជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​កម្ពុជា កងកម្លាំង​នគរបាល​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បានធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ស្ត្រី​ម្នាក់ ឈ្មោះ ត្រាន វី​ធី (tran ve thi) ជា​ជនជាតិ​វៀតណាម សញ្ជាតិ​អូស្ត្រាលី ដោយបាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ប្រមាណ​១.៨១៤​ក្រាម លាក់ទុក​ក្នុង​វ៉ាលិស​។ ក្រោយពី​ពិនិត្យ​និង​រកឃើញ​ភស្តុតាង​ជាក់ស្តែង​រួចហើយ នគរបាល​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ចាប់បញ្ជូន​ស្ត្រី​រូបនោះ ទៅកាន់​ស្នងការដ្ឋាន​នគរបាល ដើម្បី​ធ្វើការ​សួរនាំ​បន្តទៀត​៕

spot_img
×