Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ចាត់ទុក​ការចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​គឺជា​ចលនា​មួយ​ក្នុងការ​ជំរុញ​ស្មារតី​ដល់​ពួកគាត់​ងាក​មករក​ការសិក្សា​

spot_img

​តាកែវ​៖ ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ចាត់ទុក​ការចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស គឺជា​ចលនា​មួយ​ក្នុងការ​ជម្រុញ​ស្មារតី​ដល់​ពួកគាត់​ងាក​មករក​ការសិក្សា​វិញ ច្រើនជាង​យក​ពេលទំនេរ​ទុក្ខ​ចោល ។ ព្រោះថា បច្ចុប្បន្ននេះ​ភាគច្រើន​កុមារា​កុមារី​មួយចំនួន​រស់នៅ​ទីជនបទ មិន​ខុសពី​កុមារា​កុមារី​នៅ​ទីប្រជុំជន​នោះទេ ដោយសារតែ​អាណាព្យាបាល​សិស្ស ឬ​ឪ​ពុក​ម្តាយ បានអោយ​កូនៗ​របស់ខ្លួន​ប្រើប្រាស់​នៅ ទូរស័ព្ទ​ស្មា​ត​ហ្វូ​លលេង​ហ្គេម​ឬ​មើល​រូបភាព​កំសាន្ត នៅពេល​ទំនេរ​ឬ​ថ្ងៃ​ឈប់សម្រាក ច្រើនជាង​អោយ​ពួកគាត់ កាន់​សៀវភៅអាន ឬ​សរសេ​មេរៀន ដូច្នេះ​ដើម្បី​ជាការ​ដាស់តឿន​ដល់​ពួកគាត់ ដែលជា​អ​ណា​ព្យាបាល​សិស្ស​នោះ រូបលោក​រួមជាមួយ​និង​ក្រុមការងារ​បានសម្រេច ទិញ​ជា​សម្ភារៈ​សិក្សា យកមកចែក​ជូន​ដល់​ក្មេងៗ ដែល​និង​ត្រូវ​ចូលរៀន​នៅ​ឆ្នាំ​សិក្សា​ថ្មី​នាពេល​ខាងមុខនេះ ។

​ការលើកឡើង​របស់លោក ឃុ​ត ប៊ុនធឿន ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តតាកែវ បែបនេះ​គឺ​បន្ទាប់ពី​លោក រួមជាមួយ​ក្រុមការងា​របា​ន​ផ្តួចផ្តើម​គំនិត​គៀងគរ​រក​ថវិការ​ពី​សប្បុរសជន​ក្នុង​ខេត្ត រួច​យកមក​ទិញ​ជា​សម្ភារៈ​សិក្សា​ចែកជូន​ដល់​កុមារា​កុមារី​ចំនួន ១៥០​នាក់ ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ពោធិ​អង្គ ឋិត​នៅ​ឃុំ​រាម​អណ្តើក ស្រុក​គីរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៩ ។​

លោក ឃ៊ុ​ត ប៊ុនធឿន បាន​បន្តថា លោក​និង​ក្រុមការងារ​អង្គភាព​ច្រកចេញចូល​តែមួយ បាន​សម្តែង​នៅ​ក្តីរំភើប និង​សប្បាយចិត្ត ក្រោយ​ឃើញ​ស្នាមញញឹម​របស់ ពួកគាត់​ដែលជា​អាណាព្យាបាល​សិស្ស និង​ក្មេងៗ ព្រោះ​ការជួយ​ជា​សម្ភារៈ​សិក្សា​នេះ វា​មិន​ជាមាន​អ្វី​ច្រើន​ណាស់ណា​ទេ តែ​វា​បាន​ជួយ​បំពេញ​នៅ​ចន្លោះ​ខ្វះខាត ក៏ដូចជា​ការ​សម្រាល​លើ​ការចាយវាយ​ទិញ​សម្ភារៈ​សិក្សា​ដល់​ពួកគាត់​ផងដែរ ។

​សូមបញ្ជាក់​ផងដែរ ថា​អំណោយ​ដែល​យកមក​ចែកជូន​ដល់​កុមារា​កុមារី និង​លោកគ្រូ​អ្នកគ្រូ​នាពេលនោះ រួមមាន​សិស្ស​នុ​សិ​ស្សិ​មួយម្នាក់ៗ ទទួលបាន​កា​ត្តា​ប​មួយ សៀវភៅ និង​ខ្មៅ​ដៃ ចំណែក​លោកគ្រូ​អ្នកគ្រូ​ទទួលបាន​ការដូរ​មួយកញ្ចប់ និង​ថិ​វ​ការ​មួយចំនួន រួមជាមួយ ទូរ​កញ្ចក់​ដាក់​សម្ភារៈ​ការិយាល័យ ០១ ៕ ដោយ ៖ តាកែវ​

spot_img
×