Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពាក់​ឋានន្តរស័ក្តិ​ជូន​យោធិន ដែល​ត្រូវ​ចូលនិវត្តន៍ រំលឹក​គុណូបការៈ​ស្នាដៃ និង​ការខិតខំ​របស់​នាយទាហាន​

spot_img

​បាត់ដំបង ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបំពាក់​ឋានន្តរស័ក្តិ​ជូន​យោធិន ដែល​ត្រូវ​ចូលនិវត្តន៍​នាពេលនេះ គឺ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ចំពោះ​គុណូបការៈ​ស្នាដៃ និង​ការខិតខំ​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​បាន​បំពេញភារកិច្ច ជូន​ជាតិ​មាតុភូមិ ហើយ​បន្ត​ជឿទុកចិត្ត ការយកចិត្តទុកដាក់ ចំពោះ​អតីតយុទ្ធជន​របស់​រា​ជ​រដ្ឋាភិបាល ដែល​មិន​បោះបង់ចោល​យោធិន ដែល​កំពុង​ភារកិច្ច និង​ចូលនិវត្តន៍​នោះទេ គឺ​រាជរដ្ឋាភិបាល បានផ្ដល់​នូវ​គោលនយោបាយ​ច្រើនណាស់ តាម​យន្តការ​ក្រសួងការពារជាតិ​ផង យន្តការ​សមាគម​អតីតយុទ្ធជន​ផង​។ រាជរដ្ឋាភិបាល​នៅតែ​ដឹងគុណ និង​ផ្ដល់​តម្លៃ​ដូចគ្នា​។​

​ក្នុងឱកាស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​ឋានន្តរសក្តិ​ជូន​យោធិន ត្រូវ​ចូលនិវត្តន៍​ឆ្នាំ​២០១៩ របស់​យោធភូមិភាគ​ទី​៥ និង​កងពលតូច​អន្តរាគមន៍​លេខ​១៤ កងទ័ពជើងគោក ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ចំពោះ​កិត្តិយស និង​ជីវភាព​របស់​កងទ័ព តាមរយៈ​ការដំឡើង​ប្រាក់បៀវត្ស និង​ផ្តល់​គោលនយោបាយ និង​សេវា​ផ្សេង​ជាច្រើន​ទៀត រួមមាន​បេឡា​ជាតិ​សន្តិសុខ​សង្គម​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ការយកចិត្តទុកដាក់​នេះ មិនមែន​ធ្វើ​តែ​ពេល​បំពេញភារកិច្ច​នោះទេ គឺ​ធ្វើ​គ្រប់​ដំណាក់កាល​ទាំងអស់ គឺ​ពេល​កំពុង​បំពេញភារកិច្ច និង​ក្រោយពេល​បំពេញភារកិច្ច គឺ​យើង​បន្ត​ជួយ​តាម​យន្តការ សមាគម​អតីតយុទ្ធជន​។ នេះ​គឺជា​យន្តការ​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់​ចំពោះ​កងទ័ព និង​អតីតយុទ្ធជន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា ការជួបជុំ និង​ការបំពាក់​ឋានន្តរស័ក្តិ​ជូន​យោធិន ដែល​ត្រូវ​ចូលនិវត្តន៍​នាពេលនេះ គឺ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ចំពោះ​គុណូបការៈ​ស្នាដៃ និង​ការខិតខំ​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​បាន​បំពេញភារកិច្ច ជូន​ជាតិ​មាតុភូមិ ក្នុង​រយៈពេល​កន្លងមក ជាពិសេស​ស្ថិតនៅក្នុង​ដំណាក់កាល ដែល​លំបាក ក្នុងការ​រំដោះជាតិ ការទប់ស្កាត់​នៃ​ការវិលត្រឡប់​របប​ប្រល័យ ពូជសាសន៍ និង​ការថែរក្សា​សុខសន្តិភាព និង​ការចូលរួម​ការសម្រេច បាន​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ហើយ​ធ្វើ​ឲ្យ​យើង​មាន សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមទៀតថា ការបំពាក់​ឋានន្តរសក្តិ​ជូន​ដល់​អ៊ំ​ពូ​មីង គឺជា​លើក​ទី​២​ហើយ ដែល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​កងទ័ព​កម្ពុជា​។ ការបំពាក់​លើកទីមួយ គឺ​បំពាក់​ជូន​អ៊ំ​ពូ​មីង ដែល​ចូល​បម្រើ កងទ័ព​ឆ្នាំ​១៩៧៩​ចុះ ហើយ​លើក​នេះ គឺ​ការបំពាក់​អ៊ំ​ពូ​មីង ដែល​ចូលនិវត្តន៍ ដែល​នេះ គឺជា​ករណី​ពិសេស ដែល​យើង​បំពាក់​ឋានន្តរ​ស័​ក្កិ ជូន​អ៊ំ​ពូ​មីង​មុន​ចូលនិវត្តន៍​វត្ត​។ គោលនយោបាយ នៃ​ការលើកទឹកចិត្ត​នេះ គឺ​ធ្វើ​សម្រាប់​នេះ នាយទាហាន​ដែល​បាន​បំពេញភារកិច្ច ជាពិសេស​នៅក្នុង​ដំណាក់កាល​ដ៏​លំបាក​។ យើង​ខិតខំ​រក​និតិ​វិធី និង​តម្លាភាព ដើម្បី​ផ្ដល់ឱកាស​កូនចៅ​របស់​អតីតយុទ្ធជន ហើយ​គោលការណ៍ នៃ​ការជ្រើសរើស​ពលទាហាន នាយទាហាន មិនមាន​គោលការណ៍​យកប្រាក់​នោះទេ ព្រោះ​យើង​មិន​ធ្វើ​ឲ្យ​មាន​យន្តការ តម្លាភាព ប៉ុន្តែ​ត្រូវការ​លក្ខខណ្ឌ​សុខភាព​ល្អ និង​មិន​ប្រើប្រាស់​គ្រឿងញៀន​។ នេះ​គឺជា​ការផ្ដល់​ឱកាស​កាស និង​ទឹកចិត្ត​ដល់​កូនចៅ​អ៊ំ​ពូ​មីង និង​ជាការ​លើកទឹកចិត្ត ចំពោះ​អតីតយុទ្ធជន​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×