Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-UN បើក​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​បង្កើន​ប្រសិទ្ធភាព បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​

spot_img

​ភ្នំពេញ​៖ ក្រោម​កិច្ចសហការ​កម្ពុជា និង​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​គ្រឿងញៀន និង​ឧក្រឹដ្ឋ​កម្ម​ UNODC កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន ​BLO ​ត្រូវបាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ​ឆ្នាំ​២០១៩ ​នៅ​ក្រុងភ្នំពេញ​។​

​កិច្ចពិភាក្សា​ប្រចាំ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​ស្តីទី នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក អ៊ី​ហ្គ​រ កុង​ដ្រា​ត​យ៉េ​វ (Igor Kondratyev )​តំណាង​អង្គការ UNODC ទទួល បន្ទុក​សម្របសម្រួល​កិច្ចការ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​BLO ដោយមាន​ការចូលរួម​ពី​អភិបាលរង ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ស្នងការរង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ជាប់​ព្រំដែន​ចំនួន​១១ ដែល​ទទួលបន្ទុក​ការងារ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO ​ទាំង​១៤​កន្លែង និង​តំណាង​គយ​និង​រដ្ឋាករ​។​

​ក្នុងឱកាស​នោះ លោក ឧត្ដមសេនីយ៍ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​ស្តីទី បាន​ប្រសាសន៍ ដោយ​ផ្តោតលើ​សារសំខាន់ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន ​BLO ដែល​ទទួល​បានការ​កា​រ​វាយតម្លៃ​ខ្ពស់ ពី​ថ្នាក់ដឹកនាំ​ទាំង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា រាជរដ្ឋាភិបាល ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ​នុស​ច្បាប់ ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល តួនាទី និង​ភារកិច្ច​របស់​ការិយាល័យ​BLO ដែល​កំពុង​ដើរតួរ​យ៉ាងសំខាន់ ជួយ​ជំរុញ​ឲ្យ​ការអនុវត្ត​ផែនការ​ភូមិ​ឃុំ​សង្កាត់ ស គ្មាន​គ្រឿងញៀន នៅតាម​តំបន់​ព្រំដែន​ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលបាន​ជោគជ័យ ។​

​ជាមួយគ្នានេះ លោក​ឧត្ដមសេនីយ៍ឯក នាក់ យុ​ទ្ធា ក៏បាន​ថ្លែង​ពី​សភាពការណ៍​គ្រឿងញៀន ប្រទេស​ក្នុង​តំបន់ ពិសេស​ប្រទេសជិតខាង មាន វៀតណាម ថៃ ឡាវ ក៏​ទទួលបាន​អត្ថប្រយោជន៍ ពី​ការិយាល័យ​BLO ដូច​កម្ពុជា​ដែរ ។​

​យោង​សារសំខាន់​សារប្រយោជន៍​នេះ លោក​ឧត្ដមសេនីយ៍ឯក នាក់ យុ​ទ្ធា បាន​ផ្តាំផ្ញើ និង​សំណូមពរ​ដល់​ប្រធានការិយាល័យ​BLO​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ធ្វើការ​ពិនិត្យ​ពិភាក្សា លើកយក​បញ្ហា​ប្រឈម ចំណុច​ខ្វះខាត​និង​បញ្ហាសំខាន់ៗ​នានា​សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ ដែល​ត្រូវ​អនុវត្តន៍​នៅពេល​ខាងមុខ ។​

​ក្នុង​ពិធី​នោះដែរ ក៏មាន​ចុះហត្ថលេខា​ប្រគល់​-​ទទួល​សម្ភារ​របស់ UNODC ជូន​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ហើយ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នឹងធ្វើ​ការបែងចែក ទៅតាម​ការិយាល័យ​BLO នៅពេល​វេលា​សមស្រប​ខាងមុខ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×