Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបា​លរា​ជធានី អំពាវ​នាវឲ្យប្រជា​ពលរ​ដ្ឋម្ចាស់កា​រ និងប្រុងប្រ​យ័ត្ន ចំពោះគ្រោះអគ្គិភ័​យ ក្នុងឱកាសបុណ្យ​កា​ន់បិ​ណ្ឌ និងភ្ជុំបិណ្ឌ

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានី​ភ្នំ​ពេញ បានធ្វើកា​រ​អំពា​វនាវឲ្យបង​ប្អូន​ប្រជាពល​រ​ដ្ឋទាំង​អស់ នៅក្នុង​រាជ​ធានីភ្នំពេញ មានម្ចាស់ការ និងប្រុ​ងប្រ​យ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិ​ភ័យ​ក្នុងឱកា​សបុ​ណ្យកាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ខណៈដែ​លនៅ​ឆ្នាំ២​០១៩នេះ នៅរា​ជធា​នីភ្នំពេញ មានគ្រោះអគ្គិភ័យកើត​ឡើ​ងបន្ត​បន្ទាប់ ដែលគ្រោះអាក្រក់​នេះ ភាគច្រើនផ្តើមចេញពីឆ្ល​ង​ចរន្ត​អគ្គិសនី ការធ្វេ​សប្រ​ហែសរ​បស់ប​ងប្អូនប្រជាព​លរដ្ឋ និងបញ្ហាផ្សេងៗមួយចំនួ​ន​ទៀត។​

បើយោងតាមសេចក្តីជូនដំណឹងរ​ប​ស់រដ្ឋ​បាលរា​ជធា​នីភ្នំពេ​ញ ស្តីពីការបង្ការ​គ្រោះអ​គ្គិភ័​យ ក្នុងឱកាសបុណ្យ​កា​ន់បិណ្ឌ​ និងភ្ជុំ​បិណ្ឌ បានឲ្យដឹងថា រដ្ឋបាលរាជ​ធានី​ភ្នំពេញ សូមជម្រាបជូនដំណឹ​ង​ដល់ បងប្អូនប្រជាពលរ​ដ្ឋ​ក្នុងរា​ជធានី​ភ្នំពេ​ញទាំង​អស់ ឱ្យបា​នជ្រាប​ថា ៖ នៅឆ្នាំ២​០១៩នេះ ក្នុងរា​ជធានី​ភ្នំពេញ មានគ្រោះអគ្គិភ័យកើ​ត​ឡើងប​ន្តប​ន្ទាប់ គួរឱ្យកត់សម្គាល់ ដោ​យសារតែបញ្ហាមួយចំ​នួ​នដូ​ចជា ឆ្លងចរន្តអ​គ្គិ​សនី ការធ្វេ​សប្រ​ហែស របស់បងប្អូនប្រជា​ព​លរដ្ឋ និងបញ្ហាផ្សេងៗមួយចំ​នួ​នទៀត ដែលបណ្តាលឱ្យមានគ្រោះ​អ​គ្គិភ័យ​ជាយ​ថាហេតុ។

រដ្ឋបាលរាជធានីភ្នំពេ​ញ សូមអំពាវនាវដល់ប​ង​ប្អូនប្រ​ជាពលរដ្ឋ ត្រូវម្ចាស់​កា​រ និងប្រុងប្រយ័​ត្ន​ខ្ពស់ ចំពោះដើមចមដែល​អា​ចបង្កើ​ត ឱ្យមានគ្រោះអគ្គិភ័​យ​ដូចជា ភ្លើង​ចង្ក្រាន ភ្លើង​ចង្កៀង ភ្លើងធូប ទៀន ការដុ​តសំ​រាម ការដុ​តព្រៃ ការ​បោះចោល​កន្ទុ​យបារីផ្តេ​សផ្តាស ការ​តភ្ជា​ប់ ឬប្រើច​រន្ត​អគ្គិសនី មិនត្រឹ​មត្រូវតា​មល​ក្ខណៈប​ច្ចេក​ទេស ការទុ​កដា​ក់ប្រេ​ងឥ​ន្ធនៈ ឧស្ម័នចំហេះ វត្ថុងា​យឆេះ ឬងាយ​ផ្ទះឆេះ។ល​។ ដោយត្រូវពិនិត្យឱ្យបាន​ហ្ម​ត់ចត់ បង្ការ​កុំឱ្យមា​នការ​ឆេះរាល​ដាល បង្កើតជាគ្រោះអគ្គិ​ភ័យ​ ដែលធ្វើឱ្យបាត់បង់ទាំ​ង​ទ្រព្យស​ម្បត្តិ និងអាចដល់អាយុជីវិត។

ដោយឡែកចំពោះអាជ្ញាធរមូល​ដ្ឋា​ន និងកងកម្លាំងមានស​ម​ត្ថកិ​ច្ចទាំងអស់ ត្រូវត្រៀមរៀប​ចំ និងត្រូវរិះរកមធ្យោបា​យ ឱ្យបានគ្រប់គ្រាន់ក្នុង​ការប​ង្ការ​ទប់ស្កាត់ ការកើ​តមា​នជាយថា ហេតុនូវអគ្គិ​ភ័យ​ក្នុង​មូលដ្ឋា​នរប​ស់ខ្លួន នៅក្នុងអំឡុងឱកាសបុណ្យ​កា​ន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋានន​គ​របាល​រាជ​ធានីភ្នំពេញ បញ្ជាការដ្ឋានក​ង​រាជ​អាវុធ​ហត្ថ​រាជ​ធានីភ្នំ​ពេញ សាលាខណ្ឌទាំ​ង​១៤ មន្ទីរជុំវិញរដ្ឋ​បា​លរាជ​ធានី ភ្នំពេញ និងអាជ្ញាធរពាក់​ព័ន្ធ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យបានទូលំទូ​លា​យ និងចាត់វិធានការបង្កា​រ​ទប់ស្កាត់ គ្រោះអគ្គិភ័យកើតឡើ​ង សំដៅរក្សាបាននូវសន្តិសុ​ខ​ សណ្តាប់​ធ្នាប់ និងសុវត្ថិភាពសង្គម៕ដោយ៖កូឡាប

spot_img
×