Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរជំនា​ញកំ​ពង់ឆ្នាំង ប្រាប់ពល​រ​ដ្ឋឲ្យជួ​យទប់​ស្កាត់ រថយ​ន្តធំៗ ដើម្បី​ការពា​រកុំឲ្យ​ខូចផ្លូ​វ

spot_img

កំពង់ឆ្នាំង ៖ ភ្លៀង​ធំៗ​ជា​បន្តប​ន្ទាប់​នៅក្នុ​ង​​រដូ​វ​កាន់បិណ្ឌ​នេះ គេ​ពិនិត្យឃើញថា ​​ក្នុង​ពេលនេះ នៅតាម​ផ្លូវលំ ផ្លូវ​កៅស៊ូ និង​ផ្លូវ​ជាតិ​នៅ​ក្នុង​មូល​ដាន​​មួ​យចំនួន កំពុង​ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​​ហូរ​​កា​ត់​ផ្លូវ ជាហេតុ​ធ្វើឲ្យ​ផ្លូវ​ទាំង​នោះ​​បា​ក់ស្រុត​​ខូចខាត អាជ្ញាធរ ​និង​មន្ទីរ​ជំនាញ​​ សំណូមពរ​ប្រជាពលរដ្ឋ​ជួយ​​ទ​ប់ស្កាត់​​រ​ថយន្ត​ធំៗ ដែល​ដឹក​លើស​ទម្ងន់​​​បើក​​ឆ្លងកា​ត់​តំ​បន់​​ដែលមា​ន​ទឹ​ក​លិច​ផ្លូវ ដើម្បី​ជួយ​ការពា​រ​​ផ្លូវ​​ដែល​ជា​សរសៃឈាម​រ​ប​ស់​យើង​ទាំងអស់គ្នា បាន​រឹងមាំ​ដែល​អាច​​ប្រើ​ប្រាស់​​យូរ​អង្វែង។

នៅ​ព្រឹក​ថ្ងៃទី​២៣​កញ្ញា​ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណកា​រ និង​ដឹកជញ្ជូន ខេត្ត​កំពង់ឆ្នាំង ក្នុង​ពិធី​កាន់បិណ្ឌ​ទី​​​១០​​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​បា​ន​​ឲ្យ​​ដឹង​ថា ៖ ការ​ជួសជុល ឬ​កសាង ផ្លូវលំ ផ្លូវ​កៅស៊ូ នៅក្នុង​មូលដ្ឋាន ភូមិ ឃុំ ស្រុ​ក គឺជា​តួនាទី​របស់​​ម​ន្ទីរ​អភិ​វឌ្ឍន៍​​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនប​ទ និង​ជា​ភារកិច្ច​របស់​​អា​ជ្ញាធរ​​ខេត្ត ស្រុក និង​ឃុំ​សង្កាត់ ដែល​ក្រសួង​ហិរញ្ញវ​ត្ថុ​​បា​ន​ទ​ម្លាក់​កញ្ចប់​ថវិកា​ឲ្យ​ប្រ​ចាំ​ឆ្នាំ សម្រាប់​ថែទាំ និង​ជួសជុល​ផ្លូ​វ​​នៅក្នុង​​មូល​ដ្ឋាន។

លោក​ប្រធាន​មន្ទីរ​​សាធារណ​ការខេត្ត បាន​បញ្ជាក់​ទៀ​ត​ថា​ ដោយឡែក មន្ទីរ​សាធារណការ​ខេត្ត​ក្នុ​ង​​ពេល​​ប​ច្ចុប្បន្ន គឺ​ក្រសួង​បាន​ទ​ម្លាក់​ថវិកា​ឲ្យ​សម្រាប់​ថែ​ទាំ​ និង​ជួសជុល តែ​ផ្លូវជាតិ​ដែលមាន​លេខ​តែ​ប៉ុ​ណ្ណោះ ​ហេតុនេះ​សូម​ប្រជាពលរដ្ឋ​​​មេត្តា​​ជ្រាប ប៉ុន្តែ​ទោះបី​មន្ទីរ​​សាធារណការ​មាន​ភា​រ​កិច្ច​​ដូចខា​ងលើ​នេះ​​ក៏ដោយ ក៏​កន្លងមក​តាម​សំណើ​​​របស់​​អាជ្ញា​ធរ​ស្រុក​ និង ខេត្ត​ ក៏​មន្ទីរ​សាធារណកា​រ​​បាន​​ជួយ​ជួសជុល​ផ្លូវលំ ផ្លូវ​​កៅស៊ូ ឬ​ស្តារ​ប្រឡាយ​តាម​ចិញ្ចើ​ម​​ផ្លូវ​​មួយ​​ចំនួន​​ជា​ប​ន្តបន្ទាប់​ផង​ដែរ ទៅ​តាម​លទ្ធភាព​ដែល​មន្ទី​រ​​សាធា​រណកា​រ​​ខេត្ត អាច​ធ្វើ​ទៅបាន៕ដោយ៖បញ្ញាស័ក្តិ

spot_img
×