Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេនគរបាលកម្ពុជា និងប្រតិភូក្រសួងសន្តិសុខសាធារណៈចិន ពិភាក្សាផ្តោតលើការរៀបចំពង្រឹងសុវត្ថិភាព ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្តព្រះសីហ​នុ

spot_img

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបពិភាក្សាជាមួយគណៈប្រតិភូក្រសួងសន្តិសុខ​សា​ធារណៈចិន ផ្តោតលើការរៀបចំពង្រឹងសុវត្ថិភា​ព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្ត​ព្រះសីហ​នុ តាមរយៈកិច្ចសហប្រតិបត្តិការ​រ​វាង​នគរបាលជាតិកម្ពុជាជាមួយនឹងខេត្ត​ជាំ​ងស៊ូ ដើម្បីការរៀបចំកសាងសុវត្ថិភា​ព​ ខេត្តព្រះសីហនុ កិច្ចសហប្រតិបត្តិការបង្ក្រាប​ឧ​ក្រិដ្ឋកម្មឆ្លងដែន។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាល​ជាតិ ​បានទទួលជួបពិភាក្សាជាមួយនឹង​គ​ណៈប្រតិ​ភូក្រសួ​ងសន្តិសុ​ខ​សាធារណៈ នៃសាធារណរដ្ឋប្រជាមានិ​ត​ចិន ដែលដឹកនាំដោ​យ​ លោក Duan Daqi អនុប្រធាននាយកដ្ឋានកិច្ចស​ហ​ប្រតិប​ត្តិការ​អន្ត​រជាតិ។ ស្នងការរងនគរបាល​ខេ​ត្តជាំងស៊ូ នៃប្រទេសចិន លោក ZHAO JIANSHENG ក៏​មា​នវត្តមានក្នុងកិច្ចពិភាក្សានាបរិវេណអ​គ្គ​ស្នង​ការដ្ឋាននគរបាលជាតិ។

កិច្ចពិភាក្សាបានផ្តោតលើការរៀប​ចំ​ពង្រឹង​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្តព្រះសីហនុ តា​មរយៈ​កិច្ច​សហប្រ​តិបត្តិការ រវាងនគរបាលជាតិកម្ពុជា​ ជាមួយនឹងខេត្តជាំងស៊ូ​ ដើម្បីការរៀបចំកសាងសុវ​ត្ថិ​ភាព ខេត្តព្រះសី​ហនុ កិច្ចស​ហប្រតិបត្តិការ​ប​ង្ក្រាប​ឧក្រិដ្ឋ​កម្មឆ្ល​ងដែន ការបង្កើតការិយាល័យ​ស​ម្របស​ម្រួល​ចេញចូ​លតែ​មួយ និងការជួយបណ្តុះប​ណ្តា​លធន​ធានម​ន្ត្រីនគរបាលកម្ពុ​ជា និងការបំពាក់សម្ភារៈទំនើប​ដើ​ម្បីក​ត្តាពង្រឹ​ងសុ​វត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្ត​ព្រះសីហ​នុ។

លោក នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើ​ង​អំពីសក្តា​នុពល នៃខេត្តទេសចរណ៍​ព្រះ​សីហ​នុ ដែលនឹងក្លាយជាខេ​ត្ត​ទំនើប​មួយ ស្ថិតក្នុងគម្រោងរៀប​ចំ​ធ្វើផ្លូ​វ និងការដាក់ប្រ​ព័​ន្ធលូ​ ដែលរាជរដ្ឋាភិ​បា​ល បានសម្រេចនូវគម្រោងថវិ​កា​សម្រាប់​ការ​កសា​ងរួច​មកហើយ។ លោកនាយឧត្តមសេនី​យ៍​ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ​នា​អនាគតគម្រោងសាងសង់ផ្លូវក្នុង​ខេ​ត្តព្រះ​សីហ​នុ នឹងធ្វើឲ្យខេត្តដែលជាប់នឹង​មា​ត់សមុ​ទ្រនេះ ក្លាយ​ជាខេត្ត​ដែលមានហេដ្ឋារចនាសម្ព័​ន្ធ​ទំនើប​ជាងគេ ក្នុងប្រទេសកម្ពុ​ជា​។

គណៈប្រតិភូចិន បានសម្តែងក្តីរីករាយពេញ​ចិ​ត្ត ចំ​ពោះកិច្ចសហប្រតិបត្តិការជាមួ​យ​នឹង​អគ្គស្ន​ងការដ្ឋាននគរបា​ល​ជាតិក​ម្ពុជា​ ក្នុងគម្រោងរៀបចំពង្រឹ​ង​សុវ​ត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ និងកា​រសន្យា​ជួយ​បណ្តុះ​បណ្តាល ធនធានមន្ត្រីនគរបាលក​ម្ពុ​ជា ក៏ដូចជាការជួយបំពាក់​ស​ម្ភារៈប​ច្ចេក​វិទ្យាកាមេ​រ៉ា និងការរៀបចំប្រព័​ន្ធ​គ្រប់គ្រ​ងសន្តិ​សុខ ប្រជាពលរដ្ឋតាម​រ​យៈបច្ចេ​ក​វិទ្យា នៃសម័យឌីជីថល​នា​បច្ចុប្បន្ន៕ដោយ៖កូឡាប

spot_img
×