Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី អារកសម្លាប់ប្រពន្ធ ហើយអារកសម្លាប់ខ្លួនឯង តែមិនស្លាប់

spot_img

ភ្នំពេញ៖ ជម្លោះក្នុងគ្រួសារធ្ងន់ធ្ងរ បុរសជាប្ដី ចាប់ប្រពន្ធរបស់ខ្លួនអារកសម្លាប់ ក្នុងបន្ទប់ជួល រួចអារកសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវបានសមត្ថកិច្ចបញ្ជូន​ទៅ​សង្គ្រោះនៅម​ន្ទីរពេ​ទ្យលោ​កសង្ឃ។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចបន្ទប់ជួលលេខ១ ​ស្ថិតក្នុងភូមិក្បាលដំរី​១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ​រាជធា​នីភ្នំពេ​ញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ យិត​ ធិញ អាយុ៤២ឆ្នាំ មុខរបរកម្មក​រោង​ចក្រ​ ស្រុកកំណើតភូមិថ្មី ​ឃុំ​ជ្រៃធំ​ ស្រុករមាសហែក ខេត្តស្វាយរៀង ចំណែកជនដែលដល់ជាប្តី ឈ្មោះ យា រិត អាយុ៣០ឆ្នាំ មុខរបរមិន​ពិតប្រា​កដ​ ស្រុកកំណើតភូមិរ​មាំង​ត្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរ​នាក់នេះ បានឈ្លោះគ្នា តាំងពីម៉ោងប្រហែល២យប់ លុះ​ម​កដល់ម៉ោងកើត​ហេ​តុ ស្រាប់តែជនបង្កជាប្តី ​បា​នចាប់​ប្រពន្ធ​អារកបណ្តា​លឲ្យស្លាប់​ភ្លាមៗ នៅកន្លែងកើតហេតុ​ប​ន្ទាប់ម​កជនប​ង្កបាន​អារកសម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យរបួសធ្ងន់ និ​ងបញ្ជូ​នទៅ​សង្រ្កោះនៅមន្ទីរពេទ្យលោកសង្ឃ។ ប៉ុន្តែករណីនេះ សមត្ថកិច្ចជំនាញ មិនទាន់​បញ្ជាក់អំពីមូលហេតុពិតប្រាកដនៅឡើយ គឺកំពុងស៊ើបស្រាវជ្រាវនៅឡើយ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×