Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លខេ​ត្តស្វា​យរៀង ដាក់ផែ​នកា​រ៦ចំ​ណុច គឺហាមជួល​ដីឲ្យទៅប្រជា​ជន​​ប្រទេ​សជិត​ខាង និងសមត្ថកិច្ចពាក់​ព័​ន្ធ បង្ក្រាប បទល្មើសនាំចេ​ញឈើ​ខុស​ច្បាប់ ឆ្លងកាត់ខេត្តស្វាយរៀង

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដាក់់ផែនការ៦ចំណុចឱ្យមន្ត្រីក្រោ​មឱវា​ទ អនុវត្តន៍បន្ត​ក្នុងការងារប្រចាំត្រីមាស​ទី​៣ និងទិសដៅការងារត្រីមា​ស​ទី៤ ​ឆ្នាំ២០១៩ របស់រដ្ឋបាល​ខេត្ត​ ​ដូចជា អាជ្ញាធរពាក់ព័ន្ធ​ជាប់​ព្រំដែន ត្រូវហាមដាច់ខាតកា​រ​ជួល​ដីឲ្យទៅប្រជា​ជន​​ប្រទេ​សជិត​ខាង និងសមត្ថកិច្ចពាក់​ព័​ន្ធ ត្រូវយកចិត្តទុកដាក់ទ​ប់​ស្កាត់​បង្ក្រាប បទល្មើសនេសាទខុស​ច្បា​ប់ ​និងបន្តការទប់ស្កា​ត់​បង្ក្រាប​បទ​ល្មើស ការនាំចេ​ញឈើ​ខុស​ច្បាប់ ឆ្លងកាត់ខេត្តស្វាយរៀង ។ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាសាលប្រជុំនន្ទី ​អ​គារ ខ សាលាខេត្ត នៅក្នុងកិច្ចប្រជុំបូកសរុប​ល​ទ្ធផ​ល ការងារប្រចាំត្រីមាសទី​៣​ ​និ​ងទិសដៅ​ការ​ងារត្រី​មាសទី​៤​ ។

ពិធីនេះក៏មានការអញ្ជើញ​ចូ​លរួ​មពីសំ​ណាក់ អស់លោក លោកស្រីជាអភិបាលរង​ខេ​ត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលា​ខេ​ត្ត លោកប្រធានសា​លា​ដំបូ​ងខេត្ត លោកព្រះរាជអាជ្ញារ​ង​សាលា​ដំបូង​ខេត្ត សាកលវិ​ទ្យាធិកា​ររ​ងសាកលវិទ្យាល័យស្វាយរៀ​ង​ លោកស្នងការរង​ន​គរ​បាលខេ​ត្ត លោក​មេប​ញ្ជាការរងតំបន់ប្រតិបត្តិការសឹ​ក​រង​ស្វាយរៀ​ង លោកមេបញ្ជាការកងរាជ​អា​វុធហ​ត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-​អ​ង្គភាព​នានា​ជុំវិញខេត្ត លោកអភិបាលក្រុង​ ​ស្រុក លោក លោកស្រីនាយកទីចាត់កា​រ/ប្រធា​នអ​ង្គភាព​ចំណុះសាលា​ខេត្ត ប្រធានច្រកទ្វារ​ព្រំ​ដែន និងមន្ត្រីពាក់ព័ន្ធជា​ច្រើ​នរូ​បទៀ​ត ។

លោក អភិបាលខេត្ត បានថ្លែងអំណរគុណ​ និងកោតសរសើរចំ​ពោះ​លោក​ លោកស្រីថ្នាក់​ដឹ​កនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដា​ប់​អាវុធ​ក្នុង​ខេត្តស្វា​យរៀង​ទាំងអស់ ដែលបានសហការអ​នុ​វត្តន៍តួ​នាទី ភារកិច្ចរបស់​ខ្លួ​ន ក្នុងការផ្តល់សេវាជូនប្រជាព​ល​រដ្ឋ​ដូចជា ការថែរក្សាសន្តិសុ​ខ​ សុវត្ថិ​ភាព ពិសេសក្នុងឱកា​ស​បុណ្យភ្ជុំ​បិណ្ឌឆ្នាំ​២០១​៩នេះ។

លោកអភិបាលខេត្ត​ ក៏បានធ្វើការផ្ដាំផ្ញើដ​ល់​ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អា​វុ​ធ និ​ងអ្នក​ពាក់​ព័ន្ធ បន្តយកចិត្តទុកដាក់នូវកិ​ច្ច​ការ​សំខា​ន់ៗ មួយចំនួនដូចខា​ង​ក្រោម​ ៖ ១- ក្នុងឱកាសថ្ងៃឈប់សម្រាកថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ មន្ទីរអង្គភាពទាំងអស់ត្រូ​វ​រៀបចំ​ឱ្យមាន​វេន​ប្រចាំកា​រ។ ២-កងកម្លាំងមានសមត្ថកិ​ច្ច​គ្រប់​លំដាប់ថ្នា​ក់ ត្រូវបង្កើនការការពា​រ​សន្តិសុ​ខសុ​វត្ថិភាព ជូនបងប្អូន​ប្រ​ជាពល​រដ្ឋ ក្នុងឱកាស​ថ្ងៃឈប់ស​ម្រាកនៃ​ថ្ងៃបុណ្យ​ភ្ជុំបិ​ណ្ឌ។ ៣-លោកអភិបាលក្រុ​ង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំ​ធ្វើវេទិកា​សាធា​រណៈ ក្រុមប្រឹ​ក្សាខេត្ត​។ ៤-បន្តរឹត​បន្តឹងការអ​នុ​វត្តច្បា​ប់ចរា​ចរណ៍ផ្លូ​វ​គោក។ ៥-អាជ្ញាធរពាក់ព័ន្ធ​ជាប់​ព្រំដែន ត្រូវហាមដាច់ខាតកា​រ​ជួល​ដីឲ្យទៅប្រជា​ជន​ប្រទេ​សជិត​ខាង។ ៦-សមត្ថកិច្ចពាក់​ព័​ន្ធ ត្រូវយកចិត្តទុកដាក់ទ​ប់​ស្កាត់​បង្ក្រាប បទល្មើសនេសាទខុស​ច្បា​ប់ ​និងបន្តការទប់ស្កា​ត់​បង្ក្រាប​បទ​ល្មើស ការនាំចេ​ញឈើ​ខុស​ច្បាប់ ឆ្លងកាត់ខេត្តស្វាយរៀងយើ​ង​៕ ដោយ៖វ៉ៃកូ

spot_img
×